នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
កង្វះវីតាមីន B អាចប៉ះពាល់ដល់សុខភាពខួរក្បាល?
សរីរាង្គកាយមនុស្សត្រូវការវីតាមីនច្រើនមុខណាស់។ វីតាមីន-A ចាំបាច់សម្រាប់ភ្នែក។ វីតាមីន C មានសកម្មភាពអង់ទីអុកស៊ីដង់។ វីតាមីន D ជាសម្ព័ន្ធមិត្តរបស់ឆ្អឹងនិងសាច់ដុំ។ ចុះវីតាមីន B មានតួនាទីអ្វី? ខ្វះវីតាមីន B អាចបង្កផលវិបាកយ៉ាងណា ? តើត្រូវបរិភោគអ្វីខ្លះដើម្បីបានវីតាមីន B មកបំប៉នរាងកាយ?
វីតាមីន ជាជីវជាតិដែលមាននៅក្នុងចំណីអាហារម្ហូបបន្លែត្រីសាច់ ជួយចិញ្ចឹមសរីរាង្គកាយមនុស្សឱ្យមានសុខភាពល្អ ទាំងផ្នែកលូតលាស់ រាងកាយ សម្ផស្ស និងបញ្ញាស្មារតី។ គ្មានផ្ទុកកាឡូរី កង្វះវីតាមីន នឹងធ្វើឱ្យខ្លួនប្រាណអាចធ្លាក់ខ្លួនឈឺបាន។
មានច្រើនប្រភេទ A B C D E K វីតាមីន Aត្រូវបានគេស្គាល់ថាមានប្រយោជន៍ជួយភ្នែកឱ្យមើលឃើញល្អ ជួយឆ្អឹងក្នុងការលូតលាស់ និងជួយការពារស្បែកមិនឱ្យមានការបង្ករោគ។ វីតាមីនA សម្បូរជាងគេនៅក្នុងអាហារ ជាគ្រឿងក្នុងសត្វ ការ៉ុត ដំឡូង ល្ពៅ ផ្ទីរ ឬស្ពៃ។ វីតាមីន C ក៏មានអ្នកស្គាល់ច្រើនខ្លាំងដែរ ថាជាជំនួយដ៏ល្អប្រពៃបំផុតសម្រាប់សុខភាព ដូចជាជួយឆ្អឹង ជួយធ្មេញ ជួយអញ្ចាញ ជួយស្បែក ឱ្យឆាប់ជាសះ និងមានសមត្ថភាពពិសេសផ្នែកអង់ទីអុកស៊ីដង់ ពោលគឺជួយពន្យឺតកោសិកាកុំឱ្យឆាប់ចាស់ទ្រុឌទ្រោម។ បន្លែបៃតង ផ្កាស្ពៃប្រូកូលី ពពួកផ្លែក្រូច ត្របែក សុទ្ធសឹងជាបន្លែផ្លែឈើមានផ្ទុកវីតាមីនC ខ្ពស់។ ចំណែកវីតាមីន D ដ៏ល្បីល្បាញ មានលក្ខណៈប្លែកពីគេ ដោយសារថាយើងអាចធ្វើសំយោគស្រូបយកវីតាមីន D តាមរយៈពន្លឺព្រះអាទិត្យ។ កាំរស្មីអ៊ុលត្រាវីយូឡេរបស់ពន្លឺព្រះអាទិត្យ អាចបំប្លែងកោសិកាស្បែកខ្លះទៅជាវីតាមីនដេ ដ៏ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ វីតាមីនដេក៏មានតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពារខ្លួន ជួយការពារមិនឱ្យមានជំងឺសរសៃឈាមBះដូង និងជំងឺមហារីក។ ក្រៅពីដើរឱ្យត្រូវពន្លឺថ្ងៃ ទឹកដោះគោ ថ្លើមគោ ត្រីខ្លាញ់ ត្រីតូចៗមានផ្ទុកអូមេហ្កា៣ ក៏ជាប្រភពផ្តល់វីតាមីន Dដ៏ល្អដែរ។ ចំពោះវីតាមីន E ដែលមានគុណសម្បត្តិផ្នែកប្រយុទ្ធប្រឆាំងនឹងការរោលរលាក និងBះដូង មានច្រើននៅក្នុងគ្រាប់ធញ្ញជាតិ គ្រាប់អាមិន ឬផ្លែប៊ឺរ។ ជួយសម្រួលយន្តការបញ្ឈប់ការចេញឬហូរឈាម ជួសជុលសរសៃឈាមតូចៗ គឺវីតាមីន K ដែលមានច្រើននៅក្នុងបន្លែបៃតង។
វីតាមីន B មានគុណសម្បត្តិអ្វីខ្លះ?
ចុះវីតាមីន B ? ខុសពីក្រុមវីតាមីនផ្សេងៗ វីតាមីនB មិនមែនជាវីតាមីនទោលទេ តែជាចង្កោមគ្រួសារ មានដល់ទៅ៨មុខ សម្គាល់ដោយ B១-២-៣-៥-៦-៨-៩-១២ ដែល សហការគ្នាយ៉ាងជិតស្និទ្ធដើម្បីធានារ៉ាប់រងដំណើរការសំខាន់ៗក្នុងសរីរាង្គកាយ។ មានរចនាសម្ព័ន្ធខុសគ្នា តែរលាយក្នុងទឹកដូចគ្នាព្រមទាំងមានឥទ្ធិពលប្រហាក់ប្រហែលគ្នាលើសរីរាង្គកាយ គ្រួសារវីតាមីនB ដើរតួនាទីសំខាន់ខ្លាំងក្នុងប្រព័ន្ធដំណើរការកោសិកាជាច្រើន។ ក្នុងផ្នែកប្រព័ន្ធប្រសាទ វីតាមីB មិនអាចខ្វះបានទេក្នុងការដំណើរបញ្ជូនសញ្ញា និងដំណើរផលិតប្រព័ន្ធសរសៃប្រសាទសម្រាប់ប្រទាក់ព័ត៌មានទៅសរសៃប្រសាទជិតខាង។ និយាយជារួម ក្រុមវីតាមីនB ជាអ្នកសម្រួលផលិតថាមពល សំយោគ និងជួលជុលADN -ARN ព្រមទាំងជាអ្នកទ្រទ្រង់ប្រព័ន្ធសរសៃប្រសាទដ៏សំខាន់សម្រាប់ខួរក្បាល។
វីតាមីនB ជាចង្កោមគ្រួសារមាន៨ជីវជាតិសំខាន់ៗដែលមានតួនាទីប្លែកៗគ្នាសម្រាប់សុខភាព។
B១ ឬហៅថា វីតាមីនអារម្មណ៍ សម្រាប់ភាសាអ្នកវិទ្យាសាស្ត្រ មានភារៈបំប៉នសរសៃ
ការងារពេលយប់ ជាភ្នាក់ងារអាចបង្កជំងឺមហារីកសុដន់?
មហារីកសុដន់ ជាជំងឺមហារីកស្ត្រីដែលមានកើតច្រើនញឹកញាប់ ជាងគេ និង ផ្តាច់ជីវិតមនុស្សស្រីច្រើនជាងគេ បើប្រៀបធៀបទៅនឹងជំងឺមហារីកផ្សេងទៀត។ មានភស្តុតាងវិទ្យាសាស្ត្រកាន់តែច្រើនឡើងៗ បញ្ជាក់អំពីទំនាក់ទំនងរវាងលក្ខខណ្ឌការងារ និងជំងឺមហារីកសុដន់មួយចំនួន។ ប៉ុន្តែដើម្បីឲ្យមានការទទួលស្គាល់ថាស្ត្រីរងគ្រោះកើតជំងឺមហារីកដោះដោយមូលហេតុការងារ ជាការតស៊ូដ៏លំបាកណាស់។
ជារៀងរាល់ឆ្នាំ ពិភពលោកបានឧទ្ទិសពេលពេញមួយខែតុលា ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ និង បញ្ចៀបឲ្យស្ត្រីយល់ដឹងអំពីជំងឺកំណាចនេះ។
មហារីកសុដន់ ជាជំងឺបង្កឡើងដោយមូលហេតុច្រើនយ៉ាង ពោលគឺជំងឺមហារីកសុដន់ អាចលេចឡើង ដោយកត្តាហានិភ័យច្រើនច្របូកច្របល់បញ្ចូលគ្នា យ៉ាងស្មុគស្មាញ។ នៅពេលគេនិយាយអំពីកត្តាហានិភ័យនៃមហារីក ជំងឺខ្លះមានកត្តាហានិភ័យដែលអាចកំណត់បានយ៉ាងច្បាស់លាស់។ ឧទាហរណ៍ ថ្នាំជក់-បារី ជាកត្តាហានិភ័យនៃជំងឺមហារីកសួត។ តែចំពោះជំងឺមហារីកសុដន់ មានកត្តាហានិភ័យច្បាស់ផង និងកត្តាហានិភ័យ “ប្រហែល”ផង។
បើតាមទិន្នន័យរបស់វិទ្យាស្ថានជាតិជំងឺមហារីក កត្តាហានិភ័យទាំងអស់នោះ មិនប្រាកដថា នឹងពិតជាបង្កឲ្យមានជំងឺមហារីកទេ។ កត្តាហានិភ័យចម្បងគេ គឺ កត្តាអាយុ កត្តាពូជ កត្តាអរមូន និងកត្តាបរិស្ថានរបៀបរបបរស់នៅប្រចាំថ្ងៃ។
កត្តាពីរដំបូង ជាអ្វីដែលមិនអាចកែប្រែបាន។ បើតាមស្ថិតិ ជំងឺមហារីកសុដន់មានកើតជាញឹកញយខ្លាំង លើមនុស្សស្រី ចាប់ពីអាយុ៥០ឆ្នាំឡើង។ ស្ត្រីខ្លះមានហ្សែនពីកំណើត ងាយលូតលាស់ក្លាយជាកោសិកាមហារីក ឬហៅបាន ថាជា កត្តាពូជ។ ឆាប់មានរដូវ (ឆាប់ពេញក្រមុំ) ក្រមានកូន មិនបំបៅដោះកូន ក្រអស់រដូវ ជាកត្តាហានិភ័យ ដែលប្រហែលអាចនាំឲ្យលេចជំងឺមហារីកសុដន់បាន។
ធាត់ជ្រុល ប្រើថ្នាំពន្យារកំណើតប្រភេទoestrogestatifs ប្រើថ្នាំអរមូនពន្យារពេលកុំឲ្យឆាប់អស់រដូវ ផឹកស្រា ជក់បារី ស្រូបផ្សែងបារី ស្រូបជាតិគីមីកសិកម្ម គីមីពុល ស្ថិតក្នុងចំណាត់ថ្នាក់ជាកត្តាហានិភ័យ ដែលជាប់សង្ស័យថាអាចនាំមានជំងឺមហារីកសុដន់ និងដែលគេអាចបញ្ចៀសបាន។
កត្តាការងារត្រូវបានប្រទេសខ្លះចាត់ទុក ជាដើមហេតុមួយនាំឲ្យលេចឡើងនូវជំងឺមហារីកសុដន់ដែរ។ ភ្នាក់ងារប្រឆាំងនឹងជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានចាត់ទុកការងារប្រឈមនឹងកាំរស្មី X Gamma រលកម៉ាញេទិក រលកវិទ្យុសកម្ម ជាភ្នាក់ងារបង្កជំងឺមហារីកធ្ងន់ធ្ងរ ឯការងារពេលយប់ ត្រូវបានចាត់ទុកជាភ្នាក់ងារអាចនាំឲ្យមានជំងឺមហារីក។ កត្តាហានិភ័យផ្សេងទៀតនៃជំងឺមហារីកសុដន់ ដូចយ៉ាង សារធាតុគីមី កំពុងស្ថិតក្នុងការសិក្សាវិភាគរបស់ទីភ្នាក់ងារសុវត្ថិភាពសុខភាពបារាំង ដែលនឹងចេញផ្សាយលទ្ធផលការងារនៅចុងឆ្នាំ២០២៧។
តើការងារពេលយប់នាំឲ្យលេចជំងឺមហារីកយ៉ាងដូចម្តេច?
ប្រឈមនឹងរលកវិទ្យុសកម្ម កាំរស្មី ... ញឹកញយ អាចមានគ្រោះកើតជំងឺមហារីកសុដន់ជាហេតុផលងាយយល់។ ចុះការងារពេល
ហេតុអ្វីចំនួនកុមារមីញ៉ូមភ្នែកកើនឡើងខ្លាំង ស្ទើរគុណនឹងបី ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ?
បើតាមការសិក្សាអេស្ប៉ាញទើបចេញផ្សាយ នៅខែកញ្ញា២០២៦ មីញ៉ូមភ្នែកពិតជាជំងឺមួយ ដែលកំពុងរាតត្បាតនៅលើពិភពលោក។ កំណើនកុមារអាយុ ពី៨ទៅ១២ឆ្នាំ មានភ្នែកមីញ៉ូម បានកើនឡើងយ៉ាងខ្លាំងនិងគួរឱ្យកត់សម្គាល់។ កុំប្រហែសមើលស្រាលជំងឺមីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាកអាចធ្ងន់ធ្ងរខ្លាំង នៅពេលចាស់។
គ្មានអ្វីប្លែកទៀតឡើយ នៅពេលឃើញក្មេងពាក់វែនតា។ នៅឆ្នាំ២០៥០ មនុស្សពាក់កណ្តាលផែនដីនឹងពាក់វែនតា មីញ៉ូម។ ប៉ុន្តែកំណើនករណីមីញ៉ូមភ្នែក មានសន្ទុះខ្លាំង ពិសេស ក្នុងចំណោមកុមារ។ ដូច្នេះប្រសិនបើកូនមកពីសាលារៀនវិញ ថ្នូរថាឈឺក្បាល ថ្នូរថាលោកគ្រូ អ្នកគ្រូ សរសេរមិនច្បាស់នៅលើក្តារខៀន ឬធ្វើភ្នែកមីៗ នៅពេលមើលឆ្ងាយ ... កូនៗរបស់អ្នកប្រហែលជាមានជំងឺមីញ៉ូប និងត្រូវការពាក់វែនតាហើយ។ ហើយត្រូវតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត បើកូននៅកំពុងមានអាយុពី៨ទៅ ១២ឆ្នាំ។
មីញ៉ូបជាជំងឺរាតត្បាតថ្មី
ការសិក្សារបស់អ្នកស្រាវជ្រាវអេស្ប៉ាញ ទើបចេញផ្សាយនៅខែកញ្ញា ក្នុងទស្សនាវដ្តីOphthalmic and Physiological Optics បានបង្ហាញឱ្យឃើញថា អត្រាកុមារមានជំងឺមីញ៉ូម ក្នុងវ័យពី៨ទៅ១២ឆ្នាំនេះ បានកើនឡើងយ៉ាងខ្លាំង ដល់ទៅប្រមាណជិតបីដង ពោលគឺពី១២,៣%ទៅ២៨,៧%។ នៅប្រទេសបារាំង ទិន្នន័យសិក្សាអេពីដេមីសាស្ត្រចុងក្រោយ ចេញផ្សាយនៅឆ្នាំ២០២១ ក្នុងទស្សនាវដ្តី le British Journal of Ophtalmology ក៏បានបញ្ជាក់ដូចគ្នាថា គឺក្មេងក្នុងវ័យនេះហើយដែលមានការលូតលាស់ជំងឺមីញ៉ូមលឿនខ្លាំងជាងគេ ព្រោះជាវ័យដែលកុមារពេញលូតខ្លាំង។ នៅពេលក្មេងចាប់លូតធំ ឆ្អឹងនិងគ្រាប់ភ្នែកក៏ចាប់លូតវែង និងរីកធំដែរ។ ហើយភ្នែកដែលមីញ៉ូប គឺជាភ្នែកដែលមានទម្រង់វែងនិងធំ។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Pr Nicolas Leveziel ប្រធានផ្នែកចក្ខុវិទ្យានៅមន្ទីរពេទ្យCHU Poitiers។ កាលណាគ្រាប់ភ្នែកលូតវែងជ្រុល ជាផលវិបាក រូបភាពមើលឃើញមិនផ្តិតនៅលើប្រសីនៅបាតភ្នែក ដូចអ្នកមានភ្នែកជាល្អធម្មតាទេ តែនៅខាងមុខប្រសីភ្នែក ទើបបានជាអ្នកមីញ៉ូមមិនអាចមើលឆ្ងាយបានឃើញច្បាស់នោះ។
ជាទូទៅ មូលហេតុចម្បងទីមួយដែលនាំឱ្យភ្នែកមីញ៉ូប គឺកត្តាពូជ។ មានម្តាយឬឪពុកមីញ៉ូម នោះកូនក៏ងាយជួបគ្រោះមានជំងឺមីញ៉ូបដែរ។ ហើយបើម្តាយនិងឪពុកសុទ្ធតែមីញ៉ូបទាំងពីរនាក់ នោះលទ្ធភាពមីញ៉ូមរបស់កូនៗ នឹងកើនឡើងមួយជាបីយ៉ាងតិច និងអាចដល់៨ដងលើសក្មេងគ្មានឪពុកម្តាយមីញ៉ូមឯណោះ។ តែកំណើនករណីភ្នែកមីញ៉ូប ដ៏ខ្ពស់និងលឿនខ្លាំងក្នុងវ័យកុមារ អាចបណ្តាលមកពីកត្តាដែល មិនពាក់ព័ន្ធនឹងពូជ។
កាលពីមុនក្មេងកើតមីញ៉ូបច្រើននៅពេលចូលដល់វ័យសិក្សាថ្នាក់មហាវិទ្យាល័យ ជានិស្សិត ដែលចំណាយពេលវេលាច្រើនក្នុងការអាន ក្នុងការសិក្សា។ ជាមីញ៉ូបនិស្សិត។ តែពេលនេះ មីញ៉ូបនិស្សិតក្លាយជាមីញ៉ូបសិស្ស មីញ៉ូបកុមារនិងក្មេងជំទង់ ដែលវក់ខ្លាំងនឹងអេក្រង់។ នៅពេលអាន នៅពេលមើលទូរស័ព្ទ ចំណុចប្រសព្វនៃភ្នែកផ្តោតមើលលើរយៈចម្ងាយខ្លី។ ធ្លាប់តែមើលជិតយូរៗទៅ ភ្នែកមានទម្លាប់ប្រឹងមើលតែរបស់ជិតៗ ក្លាយជាភ្នែកខ្ជិល បាត់បង់ទម្លាប់ប្រឹងមើលឆ្ងាយ។ បន្ទាប់មកទៀត កុមារជំនាន់ថ្មី ចំណាយពេលវេលាតិចតួចណាស់ សម្រាប់រត់លេងនៅក្រៅផ្ទះ នៅទីលាន ទីវាល។ នៅពេលក្មេងបាន
បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ?
គ្មានទឹកមនុស្សនឹងស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់ជួយឲ្យសរីរាង្គកាយ មានដំណើរការល្អ ប៉ុន្តែបើពិសាច្រើនជ្រុលហួសហេតុពេក ទឹកអាចបង្កគ្រោះថ្នាក់ទៅវិញទេ។ តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ ទើបហៅថាល្អ និង ចាប់ពីបរិមាណប៉ុន្មានទៅ ដែលនាំមានផលវិបាកដល់សុខភាព?
ទឹកជាភេសជ្ជៈដ៏ចាំបាច់សម្រាប់មនុស្សគ្រប់រូបទាំងអស់។ ផ្តល់ជាតិទឹក ផ្តល់ភាពសើមដល់សព៌ាង្គកាយ ជាប់ជាប្រចាំ នឹងធ្វើឲ្យសរីរាង្គកាយមានដំណើរការល្អ។ ការផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់សរីរាង្គកាយ ជាការចូលរួមចំណែកធ្វើឲ្យមាន សរសៃឈាមបេះដូង តម្រង់នោម ប្រព័ន្ធរំលាយអាហារ និង ខួរក្បាល មានសុខភាពល្អ។ ប៉ុន្តែត្រូវឲ្យទឹកនោះ ជាទឹកមានគុណភាពល្អ ជាទឹកបរិសុទ្ធ អាចបរិភោគបានដោយគ្មានមេរោគឆ្លងចូលក្នុងសព៌ាង្គកាយ។
ទឹកមានភារៈចាត់ចែងសីតុណ្ហភាពរាងកាយ ដឹកជញ្ជូនជីវជាតិ រំលាយកាកសំណល់មេតាបូលិក និងធានារ៉ាប់រងដំណើរការរបស់ក្រលៀនឬតម្រងនោម ប្រព័ន្ធរំលាយអាហារ និងសន្លាក់។ មានន័យថា ការផ្តល់ជាតិទឹកបានគ្រប់គ្រាន់ នឹងជួយតម្រងនោមឱ្យច្រោះកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន និងជួយបង្ការកុំមានគ្រួសក្នុងតម្រងនោម។ ជួយប្រព័ន្ធរំលាយអាហារ កិនបំបែកនិងបញ្ជូនកាកសំណល់ចេញ បញ្ចៀសអាការៈទល់លាមក។ ជួយរក្សាលំនឹងថាមពល កាត់បន្ថយអាការៈនឿយហត់អស់កម្លាំងខ្សោយបញ្ញាស្មារតី។
ហេតុដូច្នេះហើយបានជានៅពេលខ្វះជាតិទឹក ឬបរិភោគទឹកមិនគ្រប់គ្រាន់ ទោះបីជាខ្វះតិចតួចក៏ដោយ ក៏មនុស្សនឹងអាចមានអាការៈអស់កម្លាំង ឈឺក្បាល ការផ្ចង់គំនិតស្មារតីចុះខ្សោយ និងចុះខ្សោយសមត្ថភាពរាងកាយ ភ្លាម។ ផ្ទុយទៅវិញ ការបរិភោគទឹកច្រើនជ្រុល ក៏អាចជះផលវិបាក និងបង្កគ្រោះថ្នាក់ដល់សុខភាពដែរ។
ពិសាទឹកច្រើនជ្រុលអាចបង្កបញ្ហាអ្វីខ្លះ?
ទឹកជាភេសជ្ជៈដ៏ល្អជាងគេសម្រាប់សុខភាព។ នេះជាអនុសាសន៍ណែនាំដែលយើងឮជារហូតមក។ ប៉ុន្តែការពិសាទឹកច្រើនជ្រុលហួសហេតុពេក ក៏មិនល្អដែរ។
ដើម្បីផ្តល់ចម្លើយថាតើមនុស្សម្នាក់ៗត្រូវបរិភោគទឹកប៉ុន្មានក្នុងមួយថ្ងៃ ទើបសមរម្យ យើងត្រូវយល់ជាមុនថា ក្នុងមួយថ្ងៃៗ សរីរាង្គកាយយើងបានបាត់បង់ជាតិទឹក អស់ប្រមាណពីពីរលីត្រកន្លះទៅបីលីត្រ តាមរយៈការបញ្ចេញចោលទឹកនោម លាមក ញើស និងការហួតជាតិតាមផ្ទៃស្បែក។ ដូច្នេះដើម្បីរក្សាតុល្យភាព យើងត្រូវទទួលទានទឹក បំពេញសរីរាង្គកាយឱ្យបានក្នុងបរិមាណឱ្យស្មើវិញ (ពីរលីត្រកន្លះទៅបីលីត្រ) ជាប្រចាំ។ តាមការពិត យើងបានផ្តល់តុល្យភាពជាតិទឹកធ្វើជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន តាមរយៈការទទួលទានអាហារ បន្លែផ្លែឈើ សម្លសម្លុក និងការផឹកទឹកធម្មតា ឬភេសជ្ជៈផ្សេងៗ។
ប៉ុន្តែនៅពេលពិសាទឹកច្រើនជ្រុលនិងលឿនពេក លើសការបាត់បង់ អ្នកនឹងទទួលលទ្ធផលបញ្ច្រាស។ អ្វីក៏ដោយឱ្យតែធ្វើជ្រុល សុទ្ធតែអាចបកជាអាក្រក់វិញទាំងអស់។ យ៉ាងណាមិញ ការបរិភោគទឹកច្រើនជ្រុល ហួសសមត្ថភាពចម្រោះរបស់តម្រងនោម ដែលជាទូទៅអាចច្រោះបានប្រមាណពី៨០០មីល្លីលីត្រទៅ១លីត្រក្នុងម៉ោង អាចនឹងបង្កឱ្យមានបញ្ហាខ្សោះ និងធ្លាក់ចុះថយបរិមាណជាតិអេឡិចត្រូលីត ជាតិSodium ក្នុងឈាម Hyponatrémie ឬនិយាយបែបសាមញ្ញថា “ពុលទឹក”។
ពុលទឹក គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលពាក់ព័ន្ធនឹងបរិភោគទឹកច្រើនជ្រុលហួសហេតុ ក្នុងរយៈពេលដ៏ខ្លី លើសសេចក្តីត្រូវការរបស់សរីរ
ថ្នាំបង្ការជំងឺរបេងអាចការពារជំងឺវង្វេងបាន?
ថ្ងៃទី ២១កញ្ញាជាទិវាពិភពលោកនៃជំងឺវង្វេងវង្វាន់។ បើតាមស្ថិតិទើបចេញថ្មី ២,២%នៃប្រជាជនបារាំងមានជំងឺវង្វេងវង្វាន់ Alzheimer។ ចំណោមអ្នកជំងឺចុះខ្សោយសតិទាំងនោះ មានតែ៣៤%ប៉ុណ្ណោះ បានទទួលការវិនិច្ឆ័យត្រឹមត្រូវ។ ជំងឺវង្វេងវង្វាន់បានក្លាយជាបន្ទុក ដ៏ធំសម្រាប់ពិភពលោកទាំងមូល។ ពិភពវេជ្ជសាស្ត្រ ក៏មិនទាន់រកឃើញថ្នាំព្យាបាល និងថ្នាំការពារជំងឺដ៏គួរខ្លាចនេះទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹងជំងឺរបេង ទំនងអាចពន្យឺតអាការៈរោគវង្វេងបាន។ តើថ្នាំបង្ការBCG មានលក្ខណៈពិសេសយ៉ាងណា ? ការសិក្សាពន្យល់យ៉ាងដូចម្តេចខ្លះ?
វង្វេងវង្វាន់ជាជំងឺខូចប្រព័ន្ធសរសៃប្រសាទដែលមានកើតច្រើនជាងគេនៅលើពិភពលោក។ បើតាមអង្គការសុខភាពពិភពលោក មានមនុស្សជាង៥៥លាននាក់មានជំងឺវង្វេង ក្នុងនោះ៦០ទៅ៧០%ជាជំងឺវង្វេងវង្វាន់Alzheimer នៅឆ្នាំ២០២០ និងដល់១៣២លាននាក់នៅឆ្នាំ២០៥០។
រោគសញ្ញាដំបូងដែលត្រូវប្រយ័ត្នគិតដល់ជំងឺវង្វេងវង្វាន់
ភ្លេចកូនសោផ្ទះ រកនឹកឈ្មោះអ្នកស្គាល់ណាម្នាក់មិនឃើញ ដើរទៅដល់កន្លែងតែភ្លេចមិនដឹងថាមកធ្វើអី ... ស្ថានភាពបែបនេះជាអាការៈធម្មតាដែលតែងកើតឡើងលើមនុស្សស្ទើរគ្រប់រូប។ ការភ្លេច ឬភ្លាំងមួយភ្លែតដូច្នេះ មិនមែនជាសញ្ញាបញ្ជាក់ជាស្វ័យប្រវត្តិនៃការចាប់ផ្តើមមានជំងឺវង្វេងវង្វាន់ Alzheimerឡើយ។ ប៉ុន្តែ នៅពេលភ្លេច ក្លាយជាទម្លាប់ប្រចាំថ្ងៃ កើតឡើងដដែលៗ រំខានដល់ការរស់នៅប្រចាំថ្ងៃ អមដោយការនិយាយស្តីសួរដដែលៗ ឬអមដោយការរង្វេងក្នុងទីតាំង-កន្លែងដែលធ្លាប់ស្គាល់សោះ ទើបជាសញ្ញាដាស់ស្មារតីប្រាប់ពីហានិភ័យកើតជំងឺវង្វេងវង្វាន់។
មានកត្តាចម្បងៗជាច្រើនដែលបង្កើនគ្រោះឈានទៅកើតជំងឺវង្វេងវង្វាន់។ អាយុជាកត្តាចម្បងគេ ដោយប្រេវ៉ាឡង់កើតជំងឺវង្វេងវង្វាន់បានកើនឡើងពី១%នៅអាយុពី៦០ទៅ៦៥ឆ្នាំ ដល់ជិត៥០%នៅអាយុ៨៥ឆ្នាំ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Bruno Dubois សាស្ត្រាចារ្យផ្នែកប្រព័ន្ធប្រសាទវិទ្យា នៅមន្ទីរពេទ្យសកលវិទ្យាល័យ Pitié-Salpêtrière ក្រុងប៉ារីស ៖
“ជំងឺវង្វេងវង្វាន់ Alzheimer មានពាក់ព័ន្ធនឹងអាយុ។ ប៉ុន្តែមិនមែនមានន័យថា ក្មេងមិនកើតជំងឺនេះឡើយ។ យើងគ្រប់គ្នា នៅអាស៊ី អាហ្វ្រិក ... រស់មានសុខភាពល្អ រហូតដល់វ័យមួយដែលជំងឺវង្វេងលេចឡើងដោយឯង តាមច្បាប់ធម្មជាតិ។ ហេតុដូច្នេះហើយបានជាកាលពីជាង៣០ឆ្នាំមុន គេមិនសូវឃើញមានជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរទេ នៅប្រទេសបារាំង។ ជំងឺនេះទើបចាប់ផ្ទុះកំណើន ដូចស៊ូណាមី នៅពេលនេះ ព្រោះមនុស្សបច្ចុប្បន្នមានអាយុវែង រស់បានយូរ។ អាយុវែង រស់បានយូររហូតដល់វ័យមួយដែលជំងឺវង្វេងលេចឡើង ជាធម្មតា។ ប៉ុន្តែជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ថា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ មិនមែនជាជំងឺដែលបណ្តាលមកពីភាពចាស់ជរាទេ។ ប៉ុន្តែជាជំងឺដែលមានពាក់ព័ន្ធភាពចាស់ជរា។ គ្រប់មនុស្សចាស់រស់ដល់អាយុ៩០ឆ្នាំ មិនមែនសុទ្ធកើតរោគវង្វេងទាំងអស់ឡើយ។ ២០-៣០% ចំពោះមនុស្សក្នុងវ័យខ្ទង់៨០ និងដល់ជាង៤០%សម្រាប់មនុស្សចូលវ័យ៩០ឆ្នាំ។ មានន័យថា ប្រមាណ៦០%នៃមនុស្សចាស់អាយុលើស៩០ឆ្នាំ គ្មានជំងឺ និងគ្មានរោគសញ្ញាជំងឺ Alzheimer។”
កត្តាពូជ និងសុខភាពសរសៃឈាមបេះដូង (មានជំងឺលើសឈាម ទឹកនោមផ្អែម ក៏មានចំណែកសំខាន់ខ្លាំងដែរក្នុងការជំរុញឱ្យមានជំងឺវង្វេងវង្វាន់។ នៅក្នុងការសិក្សាចេញផ្សាយកាលព
សាក់និងគ្រោះថ្នាក់ជាយថាហេតុចំពោះសុខភាពរាងកាយ
តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែច្រើនឡើងៗ នៅតាមបណ្តាប្រទេសលោកខាងលិច។ មួយភាគប្រាំ នៃមនុស្សនៅលើពិភពលោកយើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេបានស្គាល់ និង យល់អំពីផលវិបាក នៃការសាក់ ចំពោះសុខភាព យ៉ាងណាដែរ?
ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណីដ៏យូរលង់ណាស់មកហើយ នៅលើពិភពលោក។ ក្នុងប្រពៃណីខ្លះ សាក់ជាដំណាក់កាលដែលមិនអាចរំលងបាន ព្រោះជាការបញ្ជាក់អត្តសញ្ញាណ ឋានៈក្នុងសង្គម និងដំណើរជីវិត។ នៅកម្ពុជា ចាស់បុរាណមានជំនឿថា ការចាក់សាក់យ័ន្ត បញ្ចូលអាគមគាថា អាចធ្វើឲ្យក្លាយជាវិសេសជន អាចជួយការពារខ្លួន អាចធ្វើឲ្យមនុស្សប្តូរផ្លាស់អត្តចរិក។ល។ អបិយជំនឿ ចាក់សាក់យ័ន្ត ធ្វើជាអាវុធការពារ កាប់មិនមុតដុតមិនឆេះ បានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ និង ត្រូវបានគេចាត់ទុកជាមរតកវប្បធម៌ខ្មែរបុរាណមួយ ដែលគួរថែរក្សាឲ្យបានគង់វង្ស។ ក្នុងសង្គមខ្លះទៀត សាក់ជាតំណាងរូបភាពអវិជ្ជមាន ដោយយល់ថាអ្នកចាក់សាក់ ជាក្រុមអ្នកលេង ក្រុមមិនល្អ។
ប៉ុន្តែតាំងពីជាងម្ភៃឆ្នាំមកនេះ សាក់បានក្លាយជាសិល្បៈនៃការលម្អរាងកាយមួយ ក្នុង ចំណោមយុវវ័យជំនាន់ក្រោយ និងកាន់តែពេញនិយមឡើងៗ គ្របបាំងគំនិតអវិជ្ជមាន ទាំងឡាយទាក់ទងនឹងសាក់។ ចាក់សាក់បានក្លាយជារឿងសាមញ្ញរបស់ជនទូទៅ។ បើតាមការប៉ាន់ស្មាន មានមនុស្សជាង១ពាន់លាននាក់ ឬ ត្រូវជា ១ភាគ៥នៃប្រជាជនសរុបនៅលើ ផែនដី មាន សាក់នៅលើខ្លួន និង ដល់ទៅ មួយភាគបួន ក្នុងចំណោម មនុស្សអាយុក្រោម៣៥ឆ្នាំ។
នៅអឺរ៉ុប កន្លែងចាក់សាក់បានរីកដុះដាលយ៉ាងខ្លាំង ព្រោះអាជ្ញាធរបានសម្រួល បែបបទរដ្ឋបាល និងបានពង្រឹងច្បាប់ត្រួតពិនិត្យសុវត្ថិភាពការចាក់សាក់ ទាំងខាងផ្នែក អនាម័យ ដ៏ដូចជាទឹកថ្នាំសម្រាប់សាក់។ ប៉ុន្តែច្បាប់កំណត់បទដ្ឋានសុវត្ថិភាពទឹកថ្នាំសាក់នៅអឺរ៉ុប ដែលមានលក្ខណៈតឹងតែងខ្លាំងជាងគេ ខ្លាំងជាងនៅសហរដ្ឋអាមេរិកទៀតនោះ ទើបចូលជាធរមាន កាលពីខែកុម្ភៈឆ្នាំ២០២៥មុននេះទេ។ ទឹកថ្នាំចាស់ និងសល់ពីមុន នៅតែបន្តធ្វើចរាចរណ៍នៅអឺរ៉ុបដដែល រហូតអស់ពីស្តុក។
ហានិភ័យឆ្លងរោគ ឬមានការបង្ករោគ ដោយការសាក់ ត្រូវបានកាត់បន្ថយ តាមរយៈការប្រើប្រាស់សម្ភារៈម្ជុលឬឧបករណ៍ចាក់ ដែលឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។ តែគ្រោះអាល្លែកហ្ស៊ី និងគ្រោះថ្នាក់ បង្កឡើងដោយទឹកថ្នាំសម្រាប់សាក់ នៅខ្ពស់ដដែល។ គ្រូសាក់បានទទួលស្គាល់ថា ពួកគាត់បានដឹងអំពីធាតុផ្សំគោលបិទលើប្រអប់ទឹកថ្នាំ ប៉ុន្តែមិនអាចដឹងអស់អំពីសមាសធាតុលម្អិតនៃទឹកថ្នាំនោះទេ។
បញ្ហាធំដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព គឺបណ្តាលមកពី ទឹកថ្នាំ។ គ្មានក្រុមហ៊ុនណា ផ្សំពណ៌ទឹកថ្នាំ ពិសេសសម្រាប់ប្រើសាក់លើស្បែកទេ។ នៅក្នុងទឹកថ្នាំ ធាតុកំណត់ពណ៌ថ្នាំ ជាសារធាតុគីមី តែមួយដូចគ្នា ក្នុងថ្នាំព៌ណឧស្សាហកម្ម ផលិតឡាន ផលិតប្លាស្ទិក ដែល បង្កប់ទៅដោយភាពកខ្វក់។ គឺភាពមិនបរិសុទ្ធនៃថ្នាំនេះហើយ ដែលជាដើមហេតុនាំឲ្យមាន ផលវិបាកចំពោះសុខភាពនៅពេលសាក់។
បើតាមគ្រូពេទ្យជំនាញផ្នែកសើរស្បែក ទឹកថ្នាំអាចបង្កបញ្ហាបីយ៉ាង៖ គឺទឹកថ្នាំអាចចម្លងមេរោគ ពពួកមីកូបាក់តេរី ឆ្លងក្រោយចាក់សាក់រួច។ ទីពីរ គឺការចាក់សាក់ក្រាស់ និង ច្រើនពេញផ្ទៃស្បែកពេក អាចបញ្ចៀប
តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?
គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាចមានវិបត្តិច្រើន និងយូរ ទម្រាំឆ្លងផុត សម្រាប់ក្មេងជំទង់ខ្លះ។ បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមក្មេងជំទង់អាយុពី ១០ទៅ១៩ឆ្នាំ ៧នាក់ មានម្នាក់រងវិបត្តិផ្លូវចិត្ត ដូចជាមានជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬជំងឺញៀន (ញៀនថ្នាំ ញៀនល្បែងស៊ីសង-ហ្កេម ញៀនស្រា)។ ជាបឋមវ័យដ៏ស្រស់ផូរផង់ ហេតុអ្វីក្មេងក្នុងវ័យនេះងាយនិងឆាប់ធ្លាក់ក្នុងគ្រោះញៀន មានវិបត្តិផ្លូវចិត្ត ?
វ័យជំទង់ជាដំណាក់ពិសេសនិងជាវ័យកំណត់អនាគត។ ការប្តូរផ្លាស់រូបរាងកាយ អារម្មណ៍ សង្គម បរិយាកាសជុំវិញខ្លួន កត្តាសម្ភារៈភាពក្រីក្រ អំពើហិង្សា រងការព្យាបាទ សុទ្ធតែអាចធ្វើឲ្យក្មេងស្រី ក្មេងប្រុសក្នុងវ័យជំទង់ជួបវិបត្តិផ្លូវចិត្តបាន។ នៅលើពិភពលោកបច្ចុប្បន្ន ក្នុងចំណោមមនុស្ស៦នាក់ ម្នាក់មានអាយុ ពី១០ទៅ១៩ឆ្នាំ។ ហើយក្មេងក្នុងវ័យនេះ ម្នាក់ក្នុងចំណោម៧នាក់ (១៤%នៃប្រជាពលរដ្ឋនៅលើផែនដី) មានបញ្ហាផ្លូវចិត្ត និង មិនបានទទួលការយកចិត្តទុកដាក់ព្យាបាលទេ។
វិបត្តិផ្លូវចិត្តចម្បងៗដែលអាចលេចឡើងនៅក្នុងវ័យជំទង់ និង ទើបពេញវ័យភ្លាម ច្រើនតែជា ជំងឺថប់ព្រួយបារម្ភ ជំងឺបាក់ទឹកចិត្ត វិបត្តិចំណីអាហារ និងញៀន។
វិបត្តិផ្លូវចិត្ត
តាមការពិត វ័យជំទង់ ដែលល្បីថាដំណាក់កាលដ៏រីករាយបំផុតនៃជីវិត ជាដំណើរឆ្លងអន្តរកាលទៅរកភាពពេញវ័យ ក្លាយជាមនុស្សធំ នាពេលអនាគត ដែលរំលេចទៅដោយវិបត្តិ និង ដែល អ្នកម្តាយលោកឪពុកខ្លះ ហៅថាជាដំណាក់កាលកូនអកត្តញូ។ ក្នុងរយៈពេលនេះ ក្មេងមានការប្តូរផ្លាស់រាងកាយផង ត្រូវចាប់ផ្តើមប្រកាន់ទម្លាប់សម្របខ្លួនទៅនឹងសង្គមផង សម្របអារម្មណ៍ខ្លាំងដើម្បីផាសុកភាពផ្លូវចិត្តផង។ មានកត្តាជាច្រើនអាចជះឥទ្ធិពលលើសុខភាពផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធចង់ដូចគេឯង សម្ពាធស្វែងរកអត្តសញ្ញាណ។ ឥទ្ធិពលនៃការផ្សព្វផ្សាយព័ត៌មាន និង ស្តង់ដារមនុស្ស អាចធ្វើឲ្យមានគម្លាតខ្លាំងរវាងការពិតជាក់ស្តែង ដែលយុវវ័យកំពុងឆ្លងកាត់ និងគំនិត ឬក្តីស្រមៃសម្រាប់អនាគតពីមុន។ គុណភាពជីវិតក្នុងគ្រួសារ ទំនាក់ទំនងជាមួយក្មេងវ័យស្របាលគ្នា ក៏ជាកត្តាកំណត់សុខភាពផ្លូវចិត្តមួយដែររបស់ក្មេងជំទង់ ។ អំពើហិង្សា (ជាពិសេសអំពើហិង្សាផ្លូវភេទ និងការបំពារបំពាន) ការអប់រំបែបតឹងតែងផ្តាច់ការ និងការលំបាកផ្នែកថវិកាសេដ្ឋកិច្ច សុទ្ធតែជាផ្នែកមួយ ដែលអាចបង្កើនគ្រោះហានិភ័យនាំឲ្យក្មេងជំទង់ ងាយមានជំងឺផ្លូវចិត្ត។
ក្មេងជំទង់ស្រីប្រុសខ្លះ ធ្លាក់ខ្លួនមានគ្រោះកើតជំងឺផ្លូវចិត្ត ដោយហេតុតែលក្ខខណ្ឌជីវិត ការរើសអើង ប្រកាន់វណ្ណៈក្នុងសង្គម ឬកង្វះលទ្ធភាពទទួលបានការថែទាំ ប្រកបដោយគុណភាព មានជាអាទិ៍ក្រុមក្មេងក្រីក្រខ្លាំង រស់ក្នុងវិបត្តិមនុស្សធម៌ មានជំងឺប្រចាំកាយ មានពិការភាពផ្នែកបញ្ញាញាណ ប្រព័ន្ធប្រសាទ ឬ ជាក្មេងកំព្រា ក្មេងប្រសូតចេញពីគ្រួសារជនជាតិភាគតិច គ្រួសារធា្លប់រងគ្រោះផ្លូវភេទ ។ល។
ខុសពីការគិត ដែលយល់ថា នៅក្មេងមិនដឹងខ្យល់ មិនចេះខ្វល់ អារម្មណ៍ថប់បារម្ភ ឆាប់ភ័យស្លន់ស្លោ ឬគិតភ័យជ្រុលហួសហេតុ ជាអាការៈដែលកើតមានជាញឹកញាប់ខ្លាំងជាងគេ លើក្មេងក្នុងវ័យជំទង់ និង កាន់តែច្រើនទៀត ចំពោះក្មេងទើបពេញវ័យ។ ក្មេងអាយុពី១៥ ទៅ ១៩ឆ្នាំ ចំនួនដល់ទៅ៥,៣% មានវិបត្តិថប់បារម្ភ និង៣,៤%មានជំងឺធ្លាក់ទឹកចិត្ត។ នេះ
ជំងឺកាមរោគអាចចម្លងតាមរយៈការប្រើប្រាស់បង្គន់សាធារណៈ?
ដូចឈ្មោះដែលហៅ ជំងឺកាមរោគ ជាជំងឺដែលបង្កឡើងដោយបាក់តេរី ដោយវីរុស ឬដោយពពួកប៉ារ៉ាស៊ីត និងដែលចម្លងតាមផ្លូវភេទ នៅពេលរួមរក្សដោយមិនការពារ។ ចុះជំងឺកាមរោគអាចឆ្លងដោយខ្វះអនាម័យ ឬដោយការប្រើប្រាស់បង្គន់រួម បង្គន់សាធារណៈដែរឬទេ?
បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារបង្កជំងឺកាមរោគ ប្រមាណជាង៣០ប្រភេទ ជា បាក់តេរី ជាវីរុស ជាប៉ារ៉ាស៊ីត ដែលអាចចម្លង នៅពេលស្បែកប៉ះកកិតគ្នា ក្នុង សកម្មភាពសេពសន្ធវៈ មិនថាជាការរួមរក្សតាមទ្វារមាស តាមមាត់ ឬតាមរន្ធគូថទេ។ ជំងឺកាមរោគខ្លះ អាចឆ្លងបន្តពីម្តាយទៅកូន ពេលនៅក្នុងផ្ទៃ ពេលឆ្លងទន្លេ និង ពេលបំបៅដោះ ឬចម្លង ពេលបញ្ចូលឈាម ដោយខ្វះការប្រុងប្រយ័ត្ន គ្មានការត្រួតពិនិត្យត្រឹមត្រូវ។ ជំងឺកាមរោគ មានច្រើនប្រភេទណាស់ ប៉ុន្តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេ មានដូចជាជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា ជំងឺស្វាយ ជំងឺសិរមាន់ ជំងឺពងទឹក (ពងបែក) ជំងឺទ្រីកូម៉ូណាស ជំងឺអេដស៍ និង ជំងឺបង្កឡើងដោយមេរោគHPV (papillomavirus)។ ជំងឺរលាកថ្លើមប្រភេទB ក៏ ត្រូវបានចាត់ទុកជាជំងឺកាមរោគមួយដែរ។
ក្នុងមួយថ្ងៃៗ មានមនុស្សនៅលើពិភពលោក អាយុពី១៥ទៅ៤៩ឆ្នាំ ចំនួនជាង១លាននាក់ បានឆ្លងជំងឺកាមរោគ ដោយភាគច្រើនគ្មានបញ្ចេញរោគសញ្ញា និងអាចព្យាបាលជា។ បើតាមការប៉ាន់ស្មាន របស់អង្គការសុខភាពពិភពលោក មនុស្សក្នុងវ័យនេះប្រមាណ៣៧៤លាននាក់ មានផ្ទុកជំងឺកាមរោគមួយ ក្នុងចំណោមជំងឺកាមរោគដែលមានកើតញឹកញាប់ជាងគេ ដោយអាចជា ជំងឺស្វាយ ប្រមេះ ទ្រីកូម៉ូណាស។ ជាង ៨លាននាក់ មានជំងឺស្វាយ ជាង ៥២០នាក់រស់ជាមួយជំងឺពងទឹក និងជាង២៥៤លាននាក់មានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB នៅ ឆ្នាំ ២០២២។ ស្ត្រីជាង ៣០០លាននាក់បានឆ្លងមេរោគប៉ាពីឡូម៉ាវីរុស ដែលជាដើមហេតុដ៏ចម្បង នាំឲ្យមានជំងឺមហារីកនៅកស្បូនស្ត្រី និងជំងឺមហារីកនៅរន្ធគូថ ចំពោះបុរសដែលស្រលាញ់ភេទដូចគ្នា។
ជំងឺកាមរោគ ប៉ះពាល់ខ្លាំងណាស់ ដល់សុខភាពផ្លូវភេទ និង សុខភាពបន្តពូជ។ ក្រៅអំពីបង្កឲ្យមានផលវិបាកភ្លាមៗ ជំងឺកាមរោគ អាចជះឥទ្ធិពលអាក្រក់និងធ្ងន់ធ្ងរខ្លាំង។ ជំងឺកាមរោគខ្លះ ដូចជា ជំងឺពងបែក ស្វាយ ឬប្រមេះ អាចបង្កើនគ្រោះឆ្លងជំងឺស៊ីដា។ ម្តាយមានផ្ទុកជំងឺកាមរោគ អាចប្រឈមនឹងគ្រោះថ្នាក់កូនស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមិនពេញខែ គ្រោះកូនតូចស្រាលជ្រុលនៅពេលកើត ឬមានការលូតលាស់មិនត្រឹមត្រូវ។ បើជាជំងឺកាមរោគបង្កឡើងដោយមេរោគប៉ាពីឡូម៉ាវីរុស ផលវិបាកអាចអាក្រក់ខ្លាំង ព្រោះមេរោគនេះ ជាដើមហេតុនាំឲ្យមានជំងឺមហារីកមាត់ស្បូន និង ជំងឺមហារីកផ្សេងទៀត។ បើជាការឆ្លងជំងឺរលាកថ្លើមប្រភេទបេ នោះគ្រោះថ្នាក់អាចដល់ជីវិត។ គ្មានថ្នាំព្យាបាល នៅឆ្នាំ២០២២ រលាកថ្លើមប្រភេទបេ ដែលងាយធ្វើឲ្យថ្លើមក្រិន និងមហារីក បានសម្លាប់មនុស្សអស់ប្រមាណ១លាន១សែននាក់។ ចម្លងស្វាយឬប្រមេះ ទៅប្រពន្ធ នឹងធ្វើឲ្យស្ត្រីមានគ្រោះអារ មិនអាចមានកូន។
ការចម្លងជំងឺកាមរោគ
ដូចឈ្មោះហៅ ជំងឺកាមរោគ ឆ្លង និងអាចចម្លងគ្នា តាមរយៈការរួមរក្ស រួមភេទ តាមទ្វារមាស តាមមាត់ និង តាមរន្ធគូថ មិនពាក់ព័ន្ធនឹងកត្តាអនាម័យទេ។ ជំងឺកាមរោគ ជាទូទៅ មិនឆ្លងដោយគ្រាន់តែប្រើប្រាស់បង្គន់រួម ឬបង្គន់សាធារណៈ ដូចជំនឿរបស់មនុស្សជាច្រើននោះឡើយ។ ប៉ុន្តែជំនឿនេះខុសទាំងអស់ស្រុង។ អ្នកជំនាញវេជ្ជសាស្ត្រគ្រប់
តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ?
ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើសទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់?
ក្នុងសម័យយុគកណ្តាល ម្រេច ជាគ្រឿងទេស ដែល តំណាងឲ្យភាពមានបាន។ បច្ចុប្បន្ន ម្រេចជាគ្រឿងទេសដែលមានប្រើនៅទូទាំងពិភពលោក មិនថា នៅទ្វីបអឺរ៉ុប អាមេរិក អាស៊ី ឬអូសេអានី និងអាហ្វ្រិកទេ។ នៅតាមអាហារដ្ឋានតូចតាច តាមចិញ្ចើមថ្នល់ ដល់ភោជនីដ្ឋានលំដាប់ផ្កាយ ក៏ដូចជា នៅតាមផ្ទះ ម្រេចបានបង្ហាញវត្តមានយ៉ាងសង្ហា នៅលើតុបាយ ឬនៅក្នុងចង្ក្រាន។ រសជាតិហិរប្រហើរ ក្លិនស្រាល ឈ្ងុយ អាចដាក់រោយលើស្ទើរគ្រប់ម្ហូបឆ្អិនហើយ ឬនៅពេលកំពុងចម្អិន។
ទទួលទានស្ទើរជារៀងរាល់ថ្ងៃ ដើម្បីលើករសជាតិម្ហូបអាហារ និង ដោយមិនដឹងពិត ប្រាកដអំពីគុណសម្បត្តិរបស់វា ម្រេចជាគ្រឿងទេស ដែលមានប្រើតាំងពីយូរយារណាស់មកហើយ សម្រាប់ផ្សំធ្វើជាឱសថព្យាបាលជំងឺ នៅក្នុងប្រទេសអេហ្ស៊ីបបុរាណ។ ឧស្សាហកម្មរុក្ខឱសថ សម័យបច្ចុប្បន្នក៏មានប្រើម្រេច ជាសមាសធាតុផ្សំ ច្រើនដែរ។ ចាស់ទុំខ្មែរ ក៏ណែនាំឲ្យស្ត្រីទើបឆ្លងទន្លេរួច ទទួលទានម្រេចជាម្ហូប ដើម្បីកម្តៅសរសៃខ្ចី តែហាមមិនឲ្យបរិភោគម្ទេសទេ ក្នុងអំឡុងពេលកូនខ្ចីបំបៅដោះ។ ចំពោះ ពួកគាត់ ម្រេចនិងម្ទេស មានរសជាតិហិរខុសគ្នា និងផ្តល់ផលវិបាកក៏ខុសគ្នា។
ម្រេចមានអំណាចអង់ទីអុកស៊ីដង់
រសជាតិហិររបស់ម្រេច មានលក្ខណៈពិសេសប្លែក ដោយសារសមាសធាតុជីវៈសកម្មធម្មជាតិ Piperine ដ៏ចម្បងរបស់គ្រាប់ម្រេច។ Piperine ជាមូលេគុលជីវសាស្ត្រពពួក alcaloïde ដែលមានសកម្មភាព ខ្លាំងខាងបញ្ចេញជាតិពុលការពារខ្លួន(ដើមឈើ)។ សមាសធាតុដ៏ចម្បងរបស់ម្រេចនេះ អាចមានឥទ្ធិពលល្អច្រើន ទៅលើសរីរាង្គមនុស្ស។ នេះបើតាមការវិភាគទិន្នន័យនៃការសិក្សាជាច្រើន ចេញផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Critical Reviews in food Science and Nutrition កាលពីឆ្នាំ២០១៩។
នៅក្នុងចំណោមគុណប្រយោជន៍ជាច្រើន គេអាចរាប់ ជាបឋម សមត្ថភាពផ្នែកអង់ទីអុកស៊ីដង់។ មានន័យថា ម្រេចមានសកម្មភាពជាធ្នាក់ចាប់ក្រុមជាលិកាសេរី ដែលជាមូលេគុលពន្លឿន ភាពចាស់ជរា នៃកោសិកា មានជាអាទិ៍កោសិកាស្បែក។ ការសិក្សាដដែលបានពន្យល់ទៀតថា ដោយសារសារធាតុ Piperineដ៏ច្រើន ម្រេចទំនងមានគុណប្រយោជន៍ ផ្នែកប្រយុទ្ធប្រឆាំង និង សម្លាប់មេរោគជាច្រើន ប្រភេទ មានជាអាទិ៍ ពពូកបាក់តេរី និងពពួកផ្សិត មួយចំនួនធំ។ ឧទាហរណ៍ បាក់តេរី Staphylocoque ។ នេះបើតាមការលើកឡើងរបស់អ្នកនិពន្ធដដែល។
ម្រេចជួយរំលាយអាហារ
គុណប្រយោជន៍នៃម្រេចមិនបញ្ចប់ត្រឹមណេះទេ។ គ្រាប់ខ្មៅដ៏តូចៗនេះ អាចមានអំណាចផ្នែក បន្ទាបជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម ពោលគឺម្រេចអាចជួយកាត់បន្ថយអត្រាជាតិខ្លាញ់កូឡេស្តេរ៉ុល និង អត្រាជាតិស្ករ គ្លីសេមីក្នុងឈាម។ បើគេជឿតាមការសិក្សាដដែល ម្រេចអាចមានសកម្មភាព ផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកទៀតផង។ សារធាតុសកម្ម Piperine លាយជាមួយសមាសធាតុផ្សំ ផ្សេងទៀតរបស់ម្រេច នឹងបញ្ចេញសកម្មភាពប្រឆាំងនឹងកោសិកាមហារីក នៃជំងឺមហារីកសុដន់ ពោះវៀនធំ ឬមហារីកក្រពេញប្រូស្តាតជាដើម។ នៅក្នុងការសិក្សាមួយផ្សេងទៀត ចេញផ្សាយ ដោយ ទស្សនាវដ្តី Critical Reviews in food Scienc
អត្រាអរមូនតេស្តូស្តេរ៉ូនទាបអាចបង្កផលវិបាកអ្វីខ្លះ ដល់សុខភាព?
ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេលតែ៥០ឆ្នាំ អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ទំនងធ្លាក់ចុះអស់ជាងពាក់កណ្តាល។ មានន័យថាបុរសសម័យថ្មីមានអរមូនតេស្តូស្តេរ៉ូនតិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងណា ?
អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បានធ្លាក់ចុះ អស់ជាងពាក់កណ្តាល ក្នុងរយៈពេល តែ៥០ឆ្នាំ។ នេះ ជាលទ្ធផលនៃការវិភាគវិទ្យាសាស្ត្រ ដែលជាការច្របាច់បញ្ចូលគ្នា នូវទិន្នន័យនៃការសិក្សាចំនួន ជាង៨ពាន់ នៅជាច្រើនប្រទេស ដោយមានអ្នកចូលរួម សិក្សាជាង១សែននាក់។
តែកន្លះសតវត្សរ៍បុរសបាត់បង់តេស្តូស្តេរ៉ូនអស់ជាងពាក់កណ្តាល មិនមែនជាដំណឹងល្អទេ។ ពីឆ្នាំ ១៩៧២ដល់ឆ្នាំ២០១៩ កំរិតតេស្តូស្តេរ៉ូនជាមធ្យមរបស់បុរស បានថយចុះ៥៤,៣% ហើយការធ្លាក់ចុះ មានល្បឿនលឿនខ្លាំង ចាប់ពីឆ្នាំ២០០០មក។ នេះជាសញ្ញាដែលចង្អុលបង្ហាញ អំពីគ្រោះមានវិបត្តិបន្តពូជ នាពេលអនាគត។ អ្នកជំនាញបានទាញសញ្ញាអាសន្ន ជាស្រេចទៅហើយ អំពីគ្រោះបុរសអសមត្ថភាព ផ្នែកបន្តពូជ នៅថ្ងៃខាងមុខ និង សុខភាពជាទូទៅ របស់បុរស។
តើតេស្តូស្តេរ៉ូនជា អ្វី ?
តេស្តូស្តេរ៉ូន ជាអរមូន ផ្លូវភេទ បញ្ចេញដោយសរីរៈភេទ មានច្រើនក្នុងខ្លួនបុរស និង តិចតួច សម្រាប់ស្ត្រី ទើបបានជាគេឱ្យឈ្មោះ តេស្តូស្តេរ៉ូនថាជាអ័រមូនបុរស។ អរមូននេះ មានតួនាទីសំខាន់ណាស់ ក្នុង ការទ្រទ្រង់សុខមាលភាពអារម្មណ៍ និង រាងកាយ។ ចំពោះមនុស្សប្រុស តេស្តូស្តេរ៉ូនផលិតជាចម្បង ដោយពងស្វាស និង មានចំណែក ជួយឲ្យសរីរាង្គកាយលូតលាស់ មានលក្ខណៈជាប្រុសពិតៗ ដូចជា ធ្វើឲ្យមានសំឡេងគ្រល មានរោមដុះច្រើននៅលើខ្លួនប្រាណ និងមុខ។ តេស្តូស្តេរ៉ូន ក៏ជាអ្នកចាត់ចែង គ្រង់គ្រងចំណង់តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង ការផលិត គ្រាប់ឈាមក្រហម ព្រមទាំង ស្ពែម៉ាតូហ្សូអ៊ីត។ ពោល គឺ អ័រមូននេះមានបេសកកម្មធំណាស់។ ជាតំណាង មោទនភាពបុរស តេស្តូស្តេរ៉ូនមានឥទ្ធិពលដោយផ្ទាល់ទៅលើ ចំណង់ផ្លូវភេទផង និងទៅលើសមត្ថភាពរួមភេទផង និង ជាកញ្ចក់ឆ្លុះបញ្ចាំង អំពីស្ថានភាពសុខភាព ជាទូទៅ របស់បុរសទៀត។
ហេតុអ្វីបានជាអត្រាតេស្តូស្តេរ៉ូនបុរសធ្លាក់ចុះខ្លាំងក្នុងរយៈពេល៥០ឆ្នាំនេះ ?
បើតាមការសិក្សា ដែលចេញផ្សាយនៅក្នុងពេលសមាគមអឺរ៉ុបផ្នែកសុខភាពបន្តពូជនិងបង្កកំណើតកំពុងជួបជុំគ្នាធ្វើសន្និបាតនៅទីក្រុងឡុងដ៍ អត្រាអរមូនតេស្តូស្តេរ៉ូនរបស់បុរស ជំនាន់ក្រោយ មានមធ្យមភាគទាប ជាងមនុស្សសម័យមុន ដល់ទៅជាងពាក់កណ្តាល ព្រោះ បុរសសម័យថ្មី មានរបបអាហារ របបដំណេក និងសកម្មភាពប្រចាំថ្ងៃខុសពីមុន។ ចំណីអាហារកែច្នៃនិង បែបឧស្សាហកម្ម រយៈពេលដេកខ្លីក្រោម៦ម៉ោង និង មិន សូវបញ្ចេញកម្លាំងធ្វើចលនារាងកាយ ជះឥទ្ធិពល ដោយផ្ទាល់ ទៅលើការផលិត អរមូនតេស្តូស្តេរ៉ូន។ ដំណេកខ្លីត្រឹម៥ម៉ោង ក្នុងមួយយប់ ជាច្រើនយប់ជាប់គ្នា អាចបញ្ចុះអត្រាអរមូនតេស្តូស្តេរ៉ូនរបស់យុវវ័យមានសុខភាពល្អ ប្រមាណពី១០ទៅ១៥%បានហើយ។ សភាពធាត់ជ្រុល និង ជំងឺទឹកនោមផ្អែម បានទៅបញ្ចុះអរមូនតេស្តូស្តេរ៉ូន ហើយងាកទៅដំឡើងអរមូនអឺស្ត្រូហ្សែន។ បុរសជំនាន់ថ្មីខ្លះ មានទុន ពីកំណើតតិច តែម្តង ក្នុងការផលិតអរមូនតេស្តូស្តេរ៉ូន ព្រោះតែ ពួកគេឆាប់ប្រឈម
រលាកអញ្ចាញអាចបំផ្លាញដល់សុខភាពបេះដូងនិងខួរក្បាល
មាត់ធ្មេញមិនមែនមានភារកិច្ចត្រឹមតែទំពារអាហារបញ្ជូនទៅក្រពះដើម្បីចិញ្ចឹមសរីរាង្គកាយទេ តែមាត់ក៏អាចជាច្រកផ្លូវនាំទៅរកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងផង ប្រសិនបើមាត់គ្មានអនាម័យ បណ្តោយឱ្យមានជំងឺរលាកអញ្ចាញ។ ដូច្នេះសូមកុំភ្លេចតាមដានសុខភាពអញ្ចាញធ្មេញផង។
អ្នកមានបញ្ហារលាកអញ្ចាញបន្តិចបន្តួចមែនទេ? ជាអាការៈតិចតួចមែន ប៉ុន្តែសូមប្រយ័ត្ន ព្រោះអាចមានគ្រោះថ្នាក់ធំ ! បច្ចុប្បន្ននេះ ជំងឺរាក់ស៊ីធ្មេញដ៏ស្រាល កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ចម្បង។ ជិតពាក់កណ្តាលនៃមនុស្សធំពេញវ័យអាយុលើសពី៥០ឆ្នាំឡើងទៅ មានជំងឺរលាកអញ្ចាញរ៉ាំរ៉ៃដែលបំផ្លាញជាលិកាទ្រង់ទ្រង់ធ្មេញដោយសន្សឹមៗឬហៅថាជំងឺរាក់ស៊ីធ្មេញ ក្នុងនោះ ១៦%ជាជំងឺរាក់ស៊ីធ្មេញធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យបារម្ភខ្លាំងនោះ គឺជំងឺរលាកអញ្ចាញ រាក់ស៊ី មិនធ្វើឱ្យឈឺ (គ្មានផ្តល់រោគសញ្ញា)។ អ្នកជំងឺច្រើនណាស់មិនបានដឹង ទាល់តែសោះថាពួកគេមានបញ្ហារាក់ស៊ី និងចាប់ដឹងនៅពេលណាជំងឺចូលដល់ដំណាក់កាលធ្ងន់ខ្លាំងទៅហើយ។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Adrian Brun ទន្តបណ្ឌិតឯកទេសវះកាត់ធ្មេញ នៅមន្ទីរពេទ្យ Henri-Mondor de Créteil និងជាគ្រូសាស្ត្រាចារ្យសន្និសីទនៅសកលវិទ្យាល័យParis-Cité។
អញ្ចាញចាប់ផ្តើមរលាក ដោយមូលហេតុដ៏សាមញ្ញបំផុត គឺដោយបាក់តេរីនាំគ្នានៅកកផ្តុំនៅតាមជើងធ្មេញ ត្រង់ចន្លោះធ្មេញនិងអញ្ចាញ។ កកយូរៗទៅប្រព័ន្ធការពារខ្លួនទប់លែងឈ្នះ។ នៅពេលប្រឹងការពារខ្លួនពេក សរីរាង្គបានបំផ្លាញបន្តិចម្តងៗជាលិកាក្នុងមាត់ដែលទ្រទ្រង់អញ្ចាញ សរសៃចង ឬឆ្អឹង និងដែលយូរៗទៅ អាចធ្វើឱ្យជ្រុះធ្មេញតែម្តង។ ស្ថានភាពបែបនេះ គឺជាការបើកផ្លូវឱ្យមេរាគបាក់តេរីនានាៗ នៅក្នុងមាត់ បានចូលទៅក្នុងប្រព័ន្ធចរន្តឈាមបាន។
តាំងពីជាច្រើនសិបឆ្នាំមកនេះ មានការសិក្សាច្រើនណាស់លើប្រធានបទនេះ។ គ្រប់ការសិក្សាសុទ្ធតែមានសេចក្តីសន្និដ្ឋានដូចជាគឺជំងឺអញ្ចាញធ្មេញមិនធ្វើទុក្ខបុកម្នេញ ត្រឹមក្នុងមាត់ទេ។ ជំងឺរលាកអញ្ចាញមានទំនួលខុសត្រូវច្រើនក្នុងការបង្កើតគ្រោះហានិភ័យឱ្យមានជំងឺផ្សេងទៀត ដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមេតាបូលិក បើនិយាយក្នុងន័យទូលំទូលាយ។ នៅឆ្នាំ២០២៥ ការសិក្សាអន្តរជាតិជាច្រើន មានអំណះអំណាងកាន់តែច្បាស់ បញ្ជាក់អំពីទំនាក់ទំនងនៃជំងឺរលាកអញ្ចាញ ដង្កូវស៊ីធ្មេញ និងការកើនឡើងនៃគ្រោះហានិភ័ហមានជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
សម្រាប់ក្រុមអ្នកជំនាញ ជំងឺរលាកអញ្ចាញធ្មេញនិងជំងឺសរសៃឈាមបេះដូង ទាក់ទងគ្នាទៅវិញទៅមានតាមរយៈយន្តការជាឯកសិទ្ធ ពីរ។ នៅក្នុងមាត់ ការរលាកអញ្ចាញឬរាក់ស៊ី ដ៏តូចតាចសោះនេះ មានកម្លាំងនិងភាពកំណាចដូចមានដំបៅធំប៉ិនបាតដៃ ដែលទៅចុចដាស់ប្រព័ន្ធការពារខ្លួនឱ្យកម្រើកប្រឆាំងនឹងការឈ្លានពានមកពីក្រៅ និងលេចជាអាការៈរលាកឡើង។ ការរាលរលាកដោយមេរោគនេះ សាយភាពឡើងពេលណាវានឹងទៅធ្វើរំខានស្រទាប់ការពារសរសៃឈាមអាទែ ឱ្យចុះទន់ខ្សោយ។ នេះជាយន្តការទីមួយ។ ចំណែកយន្តការទីពីរ គឺដំណើរឆ្លងបាក់តេរីក្នុងមាត់ ចូលទៅក្នុងចរន្តឈាម។ ថ្វីបើគ្មានបង្កឱ្យមានចម្លងរោគធ្ងន់ធ្ងរមែន តែពពួកបាក់តេរីក្នុងមាត់ អាចទៅតោងកកផ្តុំនៅតាមផ្ទៃនៃសរសៃឈាម ទាំងឡាយ រួចសម្រួលឱ្យមានកកស្ទះ ដាច់សរ
គ្មានជំងឺ តែប្រើថ្នាំទឹកនោមផ្អែម ដើម្បីបញ្ចុះទម្ងន់ អាចបង្កផលវិបាកដល់សុខភាពយ៉ាងណា?
ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺធាត់ចុកខ្លាញ់ ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំសម្រកទម្ងន់កាន់តែច្រើនឡើងៗ។ សម្រាប់គ្រូពេទ្យខ្លះ នេះជាការប្រើប្រាស់ថ្នាំខុសទិសដៅ។ គ្រូពេទ្យខ្លះទៀត ព្រមឱ្យអ្នកចង់ស្គមប្រើ។ តើការសម្រកទម្ងន់ដោយប្រើថ្នាំបែបនេះ ជះឥទ្ធិពលយ៉ាងណាដល់សុខភាពជាទូទៅ? តើអ្នកជាដែលប្រើថ្នាំជំងឺទឹកនោមផ្អែមដើម្បីស្រកទម្ងន់ អាចទទួលផលរំខានយ៉ាងណា?
៤៦%នៃអ្នកប្រើថ្នាំ Mounjaro និងWegovy (ថ្នាំជំងឺទឹកនោមផ្អែមនិង ថ្នាំប្រឆាំងជំងឺធាត់ចុក ខ្លា្ញញ់)នៅប្រទេសកូរ៉េខាងត្បូង ជាមនុស្សធម្មតា គ្មានជំងឺទឹកនោមផ្អែមឬជំងឺធាត់ទេ ប៉ុន្តែ ពួកគេត្រូវការប្រើថ្នាំនេះ ដើម្បីសម្រកទម្ងន់។ ចំណែកនៅប្រទេសអង់គ្លេស មានមនុស្សម្នាក់ ក្នុងចំណោម ៥០នាក់ ហ៊ានចំណាយប្រាក់ពីហោបៅខ្លួនឯង ទិញថ្នាំទឹកនោមផ្អែមប្រើដើម្បីបានចុះស្គម ។
តើ មូនចារ៉ូ និង វីហ្កោវី ពិតជាមានប្រសិទ្ធភាពខាង បញ្ចុះ ទម្ងន់មែនឬ ?
Mounjaro និង Wegovy ជាថ្នាំទើបចេញថ្មី សម្រាប់ព្យាបាលជំងឺធាត់ជ្រុលចុកខ្លាញ់។ ដើម្បី ងាយយល់ គេត្រូវបកថយត្រលប់ ទៅនិយាយ អំពីថ្នាំប្រឆាំងនឹងជំងឹទឹកនោមផ្អែមមួយ ទៀត ដែលមានឈ្មោះថា Ozempic និង ដែលបានទទួលការអនុញ្ញាតឲ្យធ្វើចរាចរណ៍ ព្យាបាល នៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៩៧។
នៅពេលប្រើថ្នាំអូហ្សំពិកនេះទៅ គ្រូពេទ្យសម្គាល់ឃើញថា ថ្នាំនេះមានផលរំខានធំមួយ គឺធ្វើឲ្យអ្នកជំងឺធ្លាក់ទម្ងន់ជាខ្លាំង។ ការប្រើប្រាស់ថ្នាំនេះ ក៏ត្រូវបានគេបង្វែរ យ៉ាងឆាប់រហ័ស ពីថ្នាំសម្រាប់ អ្នកជំងឺទឹកនោមផ្អែម ទៅជាថ្នាំសម្រាប់ បញ្ចុះទម្ងន់។ នៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋពេញវ័យប្រមាណ៤២% មានអាការៈធាត់ជ្រុល ការមានថ្នាំអាចសម្រក គីឡូមនុស្សបានពិតជាទាក់ទាញចំណាប់អារម្មណ៍ ក្រុមឧស្សាហកម្មឱសថណាស់។ ពួកគេ ក៏ បានយកធាតុសកម្មដ៏ចម្បង ប្រើក្នុងថ្នាំទឹកនោមផ្អែម អូហ្សំពិក ទៅផ្សំផលិតជាថ្នាំថ្មីមួយ ទៀត សម្រាប់ប្រឆាំងជាពិសេសនឹងជំងឺធាត់ជ្រុលចុកខ្លាញ់។ នេះហើយជាកំណើតនៃថ្នាំប្រឆាំងនឹងជំងឺធាត់ជ្រុល ដែលមានឈ្មោះថា Mounjaro និង Wegovy។ ថ្នាំទាំងពីរនេះ បានទទួលការអនុញ្ញាត ឲ្យធ្វើចរាចរណ៍លើទីផ្សារអាមេរិក នៅឆ្នាំ ២០២១ និង ២០២២។
ដូចអូហ្សំពិក Mounjaro និង Wegovy ជាថ្នាំទឹកដាក់ក្នុងបំពង់ជ័រមានម្ជុល នៅចុងម្ខាង ក្នុងទម្រង់ជាប៉ិច សម្រាប់ចុចចាក់ដោយខ្លួនឯង លើសាច់ដុំ (ពោះ ឬភ្លៅ) ជារៀងរាល់សប្តាហ៍ ស្រដៀងនឹងការចាក់ថ្នាំអាំងស៊ូលីន ដែរ។
ប៉ុន្តែ Mounjaro និង Wegovy មានប្រសិទ្ធភាពខ្ពស់ខ្លាំងជាង អូហ្សំពិក ព្រោះវាអាចចាត់ចែងដ៏ខ្លាំងក្លាផ្នែកមេតាបូលិក។ លក្ខណៈពិសេសនៃថ្នាំ គឺវាអាច មានសកម្មភាពទ្វេលើអរមូននៃប្រព័ន្ធរំលាយអាហារ។ ថ្នាំមានសមត្ថភាពធ្វើត្រាប់តាមអរមូនរំលាយអាហារ GLP-1។ អរមូនធម្មជាតិ GLP-1 ដែលសរីរាង្គកាយតែងផលិត ជាធម្មតា មានតួនាទីចុចភ្ញោចដំណើរបញ្ចេញជាតិអាំងស៊ុយលីន ដែលជាអ្នកចាត់ចែងគ្រប់គ្រងអត្រាជាតិស្ករ ក្នុង ឈាមរបស់មនុស្សយើង។ អ៊ីចឹងហើយបានជា គេយកថ្នាំទាំងបីនេះ មកប្រើ សម្រាប់ព្យាបាលអ្នកមានជំងឺទឹកនោមផ្អែម។ តែអរមូនGLP-1 នៅមានតួនាទីសំខាន់មួយទៀត គឺនៅពេលយើង បរិភោគអាហារចូលទៅ ពេញពោះ ឆ្អែតក្រពះ អរមូននេះនឹងបញ្ជូនសញ្ញាទៅខួរក្បាល ដោយប្រាប់ឲ្យដឹងថា «លែងឃ្លានហើយ»។ បង្កើតអារម្មណ៍ថាឆ្អែតហើយ អរមូនទៅពន្យឺតសកម្មភាពរបស់ក្រពះទៀត។ អាហារដែលក្រពះបានកិនរំលាយ
គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា
ថែរក្សាសម្រស់ក៏ជាផ្នែកមួយនៃសុខភាពដែរ ព្រោះយើងនឹងមានអារម្មណ៍ល្អ នៅពេលឃើញខ្លួនស្អាត រូបរាង សាច់ ល្អ។ ប៉ុ់ន្តែជួនកាល ដោយហេតុតែចង់ល្អ ចង់ស្អាតពេក និង គ្មានព័ត៌មាន ត្រឹមត្រូវ ហើយជឿផ្អើលតាមការឃោសនាទៀត របៀបសម្អិតសម្អាងខ្លួនអាចក្លាយជាគ្រោះថ្នាក់ទៅវិញទេ មានជាអាទិ៍ការប្រើប្រាស់ផលិតផលសម្អាងច្រើនមុខ ចូលគ្នា។
ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្រោមឥទ្ធិពលនៃបណ្តាញសង្គម នៃអ្នកផ្សព្វផ្សាយ ការប្រើប្រាស់ផលិតផលសម្អាង ថែស្បែកបានកើនឡើងជាលំដាប់ ទាំងចំនួនអ្នកប្រើប្រាស់ ទាំងចំនួនផលិតផលលាបលើស្បែក។ បញ្ជី ឈ្មោះ ផលិតផលសម្អាង បានថែម ជាបន្ត កាន់តែវែងឡើងៗ។ ទិន្ននាការប្រើផលិតផលសម្អាងលាបលើស្បែក ច្រើនមុខ ច្រើនប្រភេទ មួយហើយមួយទៀតបន្តបន្ទាប់គ្នា ទម្រាំដល់វគ្គផាត់ម្សៅ កំពុងពេញនិយមយ៉ាងខ្លាំងនៅបណ្តាញសង្គម។ តើ លោក អ្នកនាង ប្រើ ផលិតផលអ្វី ខ្លះ និង ប៉ុន្មាន មុខ ដែរ ក្នុង ថ្ងៃៗ ?
នៅប្រទេសកូរ៉េខាងត្បូង ការថែរក្សា ស្បែកឱ្យសរលោងជាប្រពៃណី តាំងពី បុរាណកាលមក និង ត្រូវ បាន ស្ត្រីកូរ៉េ ចាត់ ទុក ថា ជា ធនធាន ដ៏ចាំបាច់ នៃ សុខភាព ផង។ វប្បធម៌ ថែធួន សំអិតសម្អាងស្បែក និង ផលិតផលសម្អាង បែបកូរ៉េ ក៏ កំពុងពេញនិយមខ្លាំង នៅ អាស៊ី និង ហៀ មក ដល់ អឺរ៉ុប ទៀត។
នៅប្រទេសបារាំង ស្ត្រីបារាំងម្នាក់ៗប្រើផលិតផលសម្អាងសម្រាប់លាបលើស្បែក ដល់ទៅ ១៦មុខ ជាមធ្យម ក្នុងមួយថ្ងៃៗ។ នេះបើតាមការសិក្សារបស់វិទ្យាស្ថាន ជាតិសុខភាព និង ស្រាវជា្រវវេជ្ជសាស្ត្រ (Inserm) ដែលទើបចេញសេចក្តីបំភ្លឺយ៉ាងជាក់លាក់ស្តីពី ភាពប្រឈម នៃការប្រើប្រាស់ផលិតផលសម្អាងប្រចាំថ្ងៃមកលើសុខភាពអ្នកប្រើប្រាស់ ។
ផលិតផលសម្អាង អឺរ៉ុប អាមេរិក និង កូរ៉េខាងត្បូង សុទ្ធតែមានគុណភាពខ្ពស់ ជាផលិតផលល្អ ឆ្លងកាត់ការសិក្សា វិភាគ និងធ្វើតេស្តលើស្បែក។ ប៉ុន្តែ ទោះបីជា ការរក្សា សម្ផស្ស-សម្រស់ ជាផ្នែកមួយនៃសុខភាពមែន ក៏គេត្រូវព្រួយបារម្ភដែរ ព្រោះការប្រើប្រាស់ ផលិតផលសម្អាងច្រើនមុខពេក អាចជាតំណាងគ្រោះថ្នាក់ សម្រាប់ស្បែក សម្រាប់ សុខភាព ជាទូទៅទៅវិញទេ។ អ្នកវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យជំនាញស្បែក បានទាញ សញ្ញាអាសន្នពីគ្រោះថ្នាក់ នៃការប្រើផលិតផលសម្អាងច្រើនមុខចូលគ្នា ដោយខ្វះការ យល់ដឹង អំពីប្រតិកម្ម ដែលអាចកើតមានឡើងនៅពេលសារធាតុគីមីក្នុង ផលិតផលនីមួយៗ បានមកជួបគ្នា នៅលើស្បែក និង ដោយជឿតាមពាក្យឃោសនា ឬ រូបភាពបង្ហោះ បង្ហាញរបស់នាងៗ អ្នកផ្សព្វផ្សាយលក់តាមអ៊ីនធ័រនែត និង influenceurs។
ការថែរក្សាសម្រស់ត្រូវបានគេចាត់ទុក ជាផ្នែកមួយនៃសុខភាព។ ដូច្នេះ ការពិគ្រោះ យោបល់ ពីអ្នកមានជំនាញ ឬ ជាគ្រូពេទ្យសើស្បែក អាចជាការចាំបាច់។ ក្រៅពី ត្រូវ ប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ ដែលផ្សំឡើង ដោយគ្មានការត្រួតពិនិត្យ យើងត្រូវចេះជ្រើសរើសផលិតផលពិត មានគុណភាពខ្ពស់ បានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវ។ សូមប្រុងប្រយ័ត្ន ចំពោះការឃោសនាដ៏អស្ចារ្យ។ ក្នុងផ្នែកសម្ផស្ស ក៏ដូចជាសុខភាព ដើម្បីបញ្ចៀសគ្រោះតូច ឬ គ្រោះធំ ត្រូវសិក្សា និង ពិចារណាឱ្យបានល្អិតល្អន់សិន មុននឹងជឿតាមការផ្សព្វផ្សាយ។
ផលិតផលល្អ ជាផលិតផលមានគុណភាព។ ផលិតផលមានគុណភាពត្រូវឆ្លងកាត់ធ្វើ តេស្តលើស្បែក។ ដើម្បីអាចឈានដល់ដំណាក់កាល ធ្វើតេស្តលើស្បែក ត្រូវមានសំណៅ និងលទ្ធផលវិភាគច្រើននៅមន្ទីរពិសោធន៍។ ផលិតផលសម្អាងមកពី អឺរ៉ុប សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ភាគច្រើន ជា
អ្នកជំនាញវិទ្យាសាស្ត្រទាញសញ្ញាអាសន្ន “ក្មេងជំនាន់ក្រោយកើតជំងឺមនុស្សចាស់”
កាលពីដើមខែមិថុនា អ្នកជំនាញបារាំងបានទាញសញ្ញាអាសន្ន ដាស់ប្រាប់ពិភពលោកថា ក្មេងសម័យបច្ចុប្បន្ន ប្រឈមនឹងការកើតជំងឺមនុស្សចាស់ខ្ពស់។ ក្មេងកាន់តែច្រើនឡើងៗ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺខ្លាញ់ក្នុងឈាម ជំងឺស្លោកបេះដូង... ពីមុនមក មានតែមនុស្សទេដែលកើតជំងឺទាំងអស់នេះ។ តើអ្វីជាមូលហេតុដែលនាំឱ្យក្មេងកើតជំងឺមនុស្សចាស់?
ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលត្រូវបានគេចាត់ទុក តាំងពីយូរយារមកហើយថាជំងឺមនុស្សចាស់ កំពុងកើនឡើងជាលំដាប់ក្នុងរង្វង់ក្មេងអាយុពី ១០ទៅ១៩ឆ្នាំ។ ក្រុមគ្រូពេទ្យក៏សង្កេតឃើញដូចគ្នា អំពីការលេចឡើងនៃជំងឺលើសជាតិខ្លាញ់ លើសឈាម ខ្លាញ់ក្នុងថ្លើម លើក្មេងៗនៅត្រឹមថ្នាក់វិទ្យាល័យ។ ផលវិបាកសុខភាព មិនមែនពាក់ព័ន្ធតែលើសរីរាង្គបេះដូង និង ថ្លើម លំពែងទេ តែក្មេងជំនាន់ក្រោយ កាន់តែឆាប់មានបញ្ហាភ្នែកមីញ៉ូប ឈឺខ្នងឈឺចង្កេះ អស់កម្លាំងរ៉ាំរ៉ៃ វិបត្តិដំណេក និងរោគធ្លាក់ទឹកចិត្តទៀត។ តើមកពីមូលហេតុអ្វី ក្រែងថាវិទ្យាសាស្ត្រកាន់តែទំនើបជឿនលឿន អាចជួយមនុស្សអោយរស់បានយូរអាយុវែង ក្រចាស់ឬអមតៈផងនោះអី?
បើតាមលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ មូលហេតុដែលក្មេងសម័យថ្មីកើតជំងឺមនុស្សចាស់ គឺបណ្តាលមកពីភាពស្រណុករបស់មនុស្សបច្ចុប្បន្ន ដែលលែងសូវបញ្ចេញចលនា សកម្មភាពកាយសម្បទា ខ្លាចហត់ ខ្លាចពិបាក ចង់តែស្រួល។ មនុស្សជំនាន់ថ្មី ចំណាយពេលវេលា អង្គុយ តាំងពីព្រឹកទល់ល្ងាច។ ក្មេងៗដល់វ័យសិក្សា ទៅសាលាតាំងពី ព្រឹកទល់ល្ងាច តាំងពីថ្នាក់ទី១ដល់ប្រលងបាក់ឌុប ចូលមហាវិទ្យាល័យ អង្គុយរៀនក្នុងថ្នាក់ អង្គុយធ្វើលំហាត់ដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ ធ្វើដំណើរដោយយានយន្ត អង្គុយក្នុងឡាន ជិះម៉ូតូ ចប់កិច្ចការដល់ម៉ោងលេងហ្កេម មើលទូរស័ព្ទ។ តាមរយៈការរៀបរាប់នេះ ក្នុងមួយថ្ងៃៗ ក្មេងសម័យបច្ចុប្បន្នមានពេលតិចណាស់សម្រាប់ធ្វើចលនា។ ភាពអសកម្មរបស់ក្មេងជំទង់បារាំងបានឡើងដល់ជាង៨០%។
លោក Fabrice Chrétien សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯកទេសជំងឺប្រព័ន្ធប្រសាទ នៅមន្ទីរពេទ្យ Sainte-Anne Paris Cité ក្រុងប៉ារីស និងនៅវិទ្យាស្ថានសាច់ដុំវិទ្យា លោកសាស្ត្រាចារ្យ Pr Raphaël Vialle ប្រធានផ្នែកវះកាត់ឆ្អឹងកុមារនៅ មន្ទីរពេទ្យ Armand Trousseau AP-HP និងសកលវិទ្យាល័យ Sorbonne Université បានអះអាងបញ្ជាក់ដូចគ្នា ថា ភាពស្រណុកអសកម្ម ជាជំនក់ចិត្តរបស់យុវវ័យ។ តែភាពខ្ជិលចង់តែស្រណុក តាំងពីកុមាររហូតដល់ពេញវ័យជំទង់់ ជាបញ្ហាដ៏ធំចម្បងណាស់សម្រាប់សុខភាពសាធារណៈ។ ប្រៀបដូចជាគ្រាប់បែក ធ្លាក់មកមិនផ្ទុះភ្លាម តែគង់នឹងផ្ទុះបំផ្លិចបំផ្លាញនៅពេលក្រោយយ៉ាងដូច្នោះ។ ខ្ជិលមិនបញ្ចេញចលនាហើយធាត់ ក្នុងវ័យកុមារនិងក្មេងជំទង់ គឺជាការត្រៀមលក្ខណៈមានជំងឺស្ទះស្លោកបេះដូង នៅពេលចូលដល់វ័យខ្ទង់សាម។ នេះបើតាមប្រសាសន៍លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត François Carré គ្រូពេទ្យឯកទេសបេះដូងនៅមន្ទីរពេទ្យក្រុងរ៉ែនប្រទេសបារាំង។
ដោយជាក់ស្តែង ធម្មជាតិមនុស្សជាពូជដែលកើតមក សម្រាប់បញ្ចេញសកម្មភាព ធ្វើចលនាកាយសម្បទា និងគ្រប់សរីរាង្គ។ ដូច្នេះ ក្មេងត្រូវតែមានសកម្មភាព ដើម្បីឱ្យសរីរាង្គកាយ ជាពិសេសសាច់ដុំ លូតលាស់ជាតាមដំណើរជាធម្មតា។ បើមិនចិញ្ចឹមបណ្តុះសាច់ដុំឱ្យលូតលាស់ផង តើគេអាចនឹងពង្រឹងប្រមូលសាច់ដុំបានយ៉ាងដូចម្តេចនៅថ្ងៃ
ហេតុអ្វីដៃជើងហើម នៅពេលមេឃឡើងក្តៅ?
ធ្ងន់ជើង មានអារម្មណ៍តឹងនៅបាតដៃ ហើមនៅម្រាមដៃ ម្រាមជើង ... អាការៈនេះតែងកើតមានជាញឹកញាប់ នាពេលអាកាសធាតុឡើងក្តៅខ្លាំង។ ការហើមដៃហើមជើងបែបនេះ មិនធ្ងន់ធ្ងរទេជាទូទៅ។ ប៉ុន្តែហេតុអ្វីបានដៃជើងឡើងហើម និងគួរព្រួយបារម្ភដែរឬទេ ? តើវិធីចៀសវាងបានទេ?
ដោះចិញ្ជៀនមិនចេញ ពាក់ស្បែកជើងលែងចូល ... ព្រោះតែប្រអប់ដៃប្រអប់ជើង កជើង ឡើងហើម។ នេះជាបាតុភូតដែលតែងកើតឡើងជាញឹកញាប់ នៅពេលមនុស្សយើងអសកម្ម អង្គុយ ឬឈរមួយកន្លែងយូរពេក ទើបចរន្តឈាមមិនអាចហូរបានស្រួល។ សាច់ដុំជើង កំភួនជើង រលាស់រលាល្អ នៅពេលណាមនុស្សធ្វើចលនា។ បើគ្មានចលនា ឈាម និងជាតិ នឹងទៅដក់ កកស្ទះ នៅតំបន់ណាមួយនៃសរីរាង្គកាយ ហើយបង្កឱ្យមានអាការៈប៉ោង ហើមនៅតំបន់នោះ។ ចំណីអាហារប្រៃ មានរសជាតិឆ្ងាញ់មាត់ណាស់ ប៉ុន្តែជាតិប្រៃ និងអំបិលនេះ អាចស្រូបទប់ជាតិទឹកទុកក្នុងខ្លួនច្រើន ទើបអាចបង្កឱ្យមានបញ្ហាដល់សុខភាព ហើមប៉ោងចុងដៃចុងជើង។ មានផ្ទៃពោះចូលដល់ត្រីមាសទីពីរ និងទីបី អាចជាមូលហេតុនាំ ឱ្យស្ត្រី ហើមដៃ ហើមជើង ព្រោះដោយកត្តាអរមូន និងដោយទារកក្នុងផ្ទៃមានមាឌធំ មានជំហរមិនស្រួល ទៅកិនប៉ះពាល់សរសៃឈាម ទើបឈាមរត់មិនស្រួល។ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ ដៃជើងហើមអាចជាសញ្ញាមួយបញ្ជាក់ថាជិតដល់ពេលធ្លាក់រដូវដែរ។ ជាចុងក្រោយ គឺភាពក្តៅ។ ម្រាមដៃ ម្រាមជើង ប្រអប់ជើង កជើង អាចឡើងហើមបាននៅពេល អាកាសធាតុឡើងក្តៅ។
តើកម្តៅថ្ងៃមានពាក់ព័ន្ធអ្វីនឹងការហើមដៃហើមជើង?
នៅពេលអាកាសធាតុក្នុងបរិយាកាស ឡើងក្តៅ ទោះបីជានៅក្រៅខ្លួនយើងក៏ដោយ ក៏ញាណធម្មជាតិរបស់មនុស្ស ដឹងនិងបញ្ចេញប្រតិកម្មភ្លាម។ ញាណHipothalamus នៅលើផ្ទៃស្បែកជ្រាបដឹងភាពក្តៅភ្លាម ក៏បញ្ជូនព័ត៌មានទៅប្រាប់ខួរក្បាល ដែលទៅបញ្ជាឱ្យខ្លួនប្រាណសម្របខ្លួនទៅនឹងសីតុណ្ហភាពក្តៅ ដើម្បីចាត់ចែងកម្តៅនៅក្នុងសរីរាង្គកាយ តាមរយៈយន្តការចម្បងពីរ។
ប្រឈមនឹងភាពក្តៅ ខ្លួនប្រាណបានដើរតួជាម៉ាស៊ីនចាត់ចែងសីតុណ្ហភាព ដើម្បីការពារសរីរាង្គសំខាន់ៗ និងធានារក្សាកម្តៅក្នុងខ្លួន ឱ្យនៅម្តុំ៣៦,៥អង្សា។ ដើម្បីបញ្ចុះកម្តៅ និង ច្រានកម្តៅចេញ យន្តការទីមួយ គឺឈាម។ ឈាមក្តៅ បានទៅពង្រីកសរសៃឈាមតូចៗ នៅតាមផ្ទៃស្បែក ដើម្បីឱ្យកម្តៅអាចសាយភាយចេញតាមរន្ធស្បែកបានខ្លះ។ នេះជាដំណើរធ្វើឱ្យសរសៃឈាមរីកធំ។ ហេតុដូច្នេះហើយបានជានៅពេលយើងដើរត្រូវថ្ងៃ ក្រោមមេឃក្តៅខ្លាំង មុខនិងស្បែករបស់យើងតែងឡើងក្រហមនោះ។ ប្រព័ន្ធប្រសាទស្វ័យតក៏ទៅដាស់បាតុភូតមួយទៀត ដែលរឹតតែមានប្រសិទ្ធភាព។ នោះគឺយន្តការដាស់ភ្ញោចក្រពេញEccrine ដែលមានតួនាទីផលិតញើស។ ក្រពេញនេះមានសកម្មភាពជាប់រហូត តែនៅពេលជួបសីតុណ្ហភាពក្តៅ វាធ្វើសកម្មភាពកាន់តែខ្លាំង បញ្ចេញញើសកាន់តែច្រើន មកផ្សើមស្បែកឱ្យត្រជាក់។ អ៊ីចឹងហើយបានជានៅពេលមេឃក្តៅ យើងបែកញើស។ នេះជាយន្តការការពារសរីរាង្គកាយ។
ប៉ុន្តែយន្តការទប់កម្តៅ ជាធម្មជាតិរបស់សរីរាង្គកាយនេះ អាចបង្កផលវិបាក ដូចជា ខ្លួនប្រាណបញ្ចេញញើសខ្លាំងពេក នោះយើងនឹងមានអាការៈខ្សោះជាតិទឹក និងការបាត់បង់ជាតិរ៉ែ មានជាអាទិ៍អំបិល សូយ្យូម។ ដូច្នេះត្រូវឧស្សាហ៍ទទួលទានទឹក និងបរិភោគអាហារជាបន្លែផ្លែឈើស្រស់។ ចំណែកដំណើររីកសរ
តើទឹកដូងមានគូណប្រយោជន៍សម្រាប់សុខភាពយ៉ាងណា?
ជាភេសជ្ជៈដ៏ល្អ មិនសូវផ្អែម អាចបំបាត់ការស្រេកទឹកបាន នៅពេលមេឃក្តៅខ្លាំងបាន ទឹកដូង មានគុណប្រយោជន៍ចំពោះសម្រាប់សុខភាពយ៉ាងណា? តើគេអាចបរិភោគទឹកដូងជារៀងរាល់ថ្ងៃ បានដែរឬទេ?
ដូងក្រអូប ដូងតឿ ដូងភ្លើង ដូងខ្ទិះ ... ដូងមានច្រើនប្រភេទណាស់។ សាច់ ខ្ទិះ ប្រេង របស់ដូង មិនត្រឹមតែមានឱជារសឆ្ងាញ់មាត់ទេ តែថែមទាំងអាចផ្តល់គុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភច្រើន និង អត្ថប្រយោជន៍ចំពោះសុខភាព ដូចជាប្រេងដូងអាចជួយស្បែក និងសក់ឱ្យរលើបរលោងដុះល្អ ព្រមទាំងកម្ចាត់សត្វចៃ។ សាច់ដូងត្រូវបានគេយកទៅធ្វើជាធាតុផ្សំសម្រាប់ផលិតថ្នាំដុះធ្មេញដើម្បីជួយឱ្យធ្មេញសល្អ។ សូម្បីតែសម្បក និងលលាដដូង ក៏ត្រូវបានគេយកមកលាយក្នុងផលិតផលសំអាងសម្រាប់ដុះខាត់លាបលើស្បែកឱ្យទន់រលោង។ចំណែកទឹកដូងជាប់ឈ្មោះជាភេសជ្ជៈដ៏ល្អសម្រាប់សុខភាពទៀតផង។
គុណសម្បត្តិនៃទឹកដូងខ្ចីចំពោះសុខភាពមានច្រើន ដោយសារតែសមាសធាតុផ្សំនិងជាតិរ៉ែក្នុងទឹកដូង។ ទឹកដូងនៅពេលខ្ចី មានសមាសធាតុទឹកជាង៩០% និងមិនសូវសម្បូរជាតិវីតាមីន និងអំបិលទេ ប៉ុន្តែមានផ្ទុកសារធាតុរ៉ែជាច្រើនជាពិសេស ម៉ាញេស្យូម និងប៉ូតាស្យូម។ មានជាតិរ៉ែច្រើន មានន័យថាទឹកដូចជាភេសជ្ជៈដ៏ល្អ នៅពេលក្តៅបែកញើសខ្លាំង។ នៅពេលចេញញើស ដោយហេតុអាកាសធាតុក្តៅខ្លាំង ឬដោយការប្រឹងបញ្ចេញកម្លាំងកាយធ្វើកីឡា សរីរាង្គកាយយើងបាត់បង់ជាតិទឹកផង និងជាតិរ៉ែផង។ ដូច្នេះ ទឹកដូងអាចជាដំណោះស្រាយដ៏សំខាន់មួយ ដែលអាចជួយផ្សើមសរីរាង្គកាយផង និងជួយសាច់ដុំឱ្យឆាប់មានកម្លាំងឡើងវិញផង។
វត្តមានដ៏ច្រើននៃជាតិរ៉ែប៉ូតាស្យូម បានធ្វើឱ្យភេសជ្ជៈអាល់កាលីនដូចយ៉ាងទឹកដូងនេះ ទៅជួយឱ្យមានលំនឹងPHរបស់សរីរាង្គ។ សរីរាង្គគ្មានលំនឹងជាតិអាស៊ីតក្នុងខ្លួន ស្បែកនឹងឡើងស្ងួតរោល ឬស្បែកឡើងមុន ឆ្អឹងឆាប់ស្ពោត ពុក មានវិបត្តិដំណេក ឬមានបញ្ហាអាល្លែកហ្ស៊ី ... ទឹកដូង មិនអាចព្យាបាលរោគាដែលរៀបរាប់ខាងលើនេះទេ ប៉ុន្តែទឹកដូងអាចចូលរួមចំណែកជួយការការពារកុំឱ្យមានផលរំខានទាំងអស់នោះបានខ្លះ។ ជាមួយជាតិប៉ូតាស្យូមដ៏ច្រើន ទឹកដូងអាចជួយប្រយុទ្ធប្រឆាំងនឹងការឡើងសម្ពាធឈាម ពោលគឺជួយឱ្យសរសៃឈាមបេះដូងមានដំណើរការល្អ និងជួយចាត់ចែងអត្រាជាតិខ្លាញ់កូឡេស្តេរ៉ូលល្អ និងអាក្រក់ព្រមទាំងទ្រីក្លីសេរីតនៅក្នុងឈាមបានទៀត។
ល្បីខ្លាំងខាងផ្តល់ជាតិទឹក ទឹកដូងក៏មានលាក់សារធាតុចិញ្ចឹមដែលមិនគួរមើលរំលងទេ។ បើតាមការសិក្សាកាលពីឆ្នាំ២០០៦ អ្នកស្រាវជ្រាវសង្កេតឃើញថាទឹកដូងពូជខ្លះសម្បូរជីវជាតិអាហារូបត្ថម្ភ និងសមាសធាតុជីវៈសកម្ម ជាភ្នាក់ងារអង់ទីអុកស៊ីដង់ដ៏មានសមត្ថភាពខាងកម្ចាត់ក្រុមកោសិកាសេរី ដែលជាដើមហេតុនាំមានស្ត្រេស និងធ្វើឱ្យកោសិកាឆាប់ចាស់មុនវ័យ។ ពោលគឺទឹកដូង បានពាំនាំមកនូវជាតិសើមផង និងសារធាតុមីក្រូអាហារូបត្ថម្ភមានសមត្ថភាពបង្ការឱ្យមានសុខភាពល្អជាទូទៅ។
ទឹកដូងក៏សម្បូរទៅដោយជាតិអាស៊ីតខ្លាញ់ម្យ៉ាងដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី វីរ៉ុស និងពពួកផ្សិត។ ដូច្នេះការបរិភោគទឹកដូងចូលទៅក្នុងខ្លួនក្នុងបរិមាណដ៏ត្រឹមត្រូវនិងសមរម្យ នឹងជួយរក្សាប្រព័ន្ធការពារខ្លួនឱ្យមានកម្លាំងនិងមានសមត្ថភាពរឹងមាំ។ ហើយបូកផ្សំនឹងជាតិទឹកដល់ទៅជិត៩៦% ទទួល
តើគួរលេបថ្នាំប៉ូវបន្ថែមអូមេហ្កា៣ដែរឬទេ?
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ? អូមេហ្កា៣ជាអ្វី មានគុណប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាព?
មានគ្រប់ទម្រង់ ជាគ្រាប់រលូនទន់ៗថ្លាៗឆ្លុះឃើញខ្លាញ់ខាងក្នុង ថ្នាំអាហារបន្ថែមអូមេហ្កា៣ កំពុងពេញនិយមខ្លាំងណាស់ និងរីកចម្រុះដូចផ្សិត នៅតាមឱសថស្ថាន ឬផ្សារលក់វត្ថុធម្មជាតិ-សីររាង្គ។ ទីផ្សារថ្នាំអូមេហ្កា៣ មានតម្លៃរាប់សិបពាន់លានដុល្លារឯណោះ។
តើអូមេហ្កា៣ជាអ្វី?
មុនផ្តើមនិយាយអំពីថ្នាំអាហារអូមេហ្កា៣ គេត្រូវដឹងថា អូមេហ្កាជាអ្វីសិន។ អូមេហ្កា៣ គឺជាអាស៊ីតអាមីណេ ឬអាស៊ីតខ្លាញ់ ដែលចាំបាច់បំផុតសម្រាប់ដំណើរការនិងការលូតលាស់នៃសរីរាង្គកាយ។ អូមេហ្កា៣ដូចជាអូមេហ្កា៦-៩ដែរ ស្ថិតក្នុងចង្កោមគ្រួសារអាស៊ីតខ្លាញ់ Polyinsaturé ដែលមានតូនាទីសំខាន់ណាស់ក្នុងដំណើររក្សាលំនឹងជីវគីមីរបស់ខ្លួនប្រាណ ប៉ុន្តែសរីរាង្គកាយមនុស្សមិនចេះផលិតសារធាតុខ្លាញ់អូមេហ្កា-៣នេះដោយខ្លួនឯងទេ។ ដូច្នេះគេត្រូវពឹងផ្អែកទាំងស្រុងទៅលើការបរិភោគចំណីអាហារ ដើម្បីបានជីវជាតិអូមេហ្កា៣មកចិញ្ចឹមសរីរាង្គកាយ។
វិទ្យាសាស្ត្របានបញ្ជាក់ហើយបញ្ជាក់ទៀត ថាអាស៊ីខ្លាញ់អូមេហ្កា៣ ឬអូមេហ្កា៣ ចាំបាច់ណាស់។ ការសិក្សាបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់ដ៏ល្អ អូមេហ្កា៣ អាចជួយបញ្ចុះសម្ពាធឈាម ពង្រឹងប្រព័ន្ធការពារខ្លួន បន្ថយអាការៈរោលរលាកនៅតាមសន្លាក់ ចូលរួមចំណែកទ្រទ្រង់ឱ្យមានសុខភាពខួរក្បាលបានល្អ ។ អូមេហ្កា៣ អាចជួយបេះដូង ពោលគឺជួយកាត់បន្ថយហានិភ័យកើតជំងឺសរសៃឈាមបេះដូង និងគ្រោះថ្នាក់សរសៃឈាមបេះដូងបានទៀត។
អ្នកវិទ្យាសាស្ត្របានរកឃើញ គុណប្រយោជន៍នៃអូមេហ្កា៣ ដោយសារក្រុមជនជាតិភាគតិចរស់នៅលើតំបន់ទឹកកក Groenland។ នៅឆ្នាំ១៩៧០ អ្នកវិទ្យាសាស្ត្រឆ្ងល់ថាហេតុអ្វីបានជាពលរដ្ឋនៅGroenland មិនសូវមានជំងឺបេះដូងដូចបណ្តាប្រជាពលរដ្ឋនៅលើទ្វីបផ្សេងទៀតនៅលើផែនដី? ពួកគាត់ក៏បានសិក្សាស្រាវជ្រាវដោយផ្តោតទៅលើចំណីអាហារ ហើយរកឃើញថា ជនជាតិនេះ មានរបប-ម្ហូបអាហារ ទទួលទានត្រី (ប្រភេទត្រីខ្លាញ់ច្រើន) ដែលសម្បូរទៅដោយសារធាតុអូមេហ្កា៣ ជាចម្បង។ ក្រៅពីមានសមត្ថភាពជួយការពារនិងបង្ការគ្រោះកើតជំងឺបេះដូង អូមេហ្កា៣ ចាំបាច់ខ្លាំងសម្រាប់ខួរក្បាលនិងប្រសីភ្នែកទៀត។ ការសិក្សាខ្លះ បានលើកសរសើរអំពីគុណប្រយោជន៍នៃអូមេហ្កាក្នុងការទប់ស្កាត់ភាពចាស់ទ្រុឌទ្រោមនៃកោសិកា ឥទ្ធិពលអាក្រក់នៃស្ត្រេស និងអាចជួយលើកទឹកចិត្តអ្នកមានជំងឺបាក់ទឹកចិត្តទៀតផង។
គុណសម្បត្តិនៃអូមេហ្កា៣មានច្រើនណាស់ ប៉ុន្តែមនុស្សទូទៅ ក្នុងចំនួនដ៏ច្រើនលើសលុបបរិភោគអាហារមានជាតិអូមេហ្កា៣មិនគ្រប់គ្រាន់ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកទេ។ បើតាមការស្រាវជ្រាវ ៩០%នៃកុមារ និង៦៨%នៃមនុស្សធំ មានអូមេហ្កា៣ទាបជាងសេចក្តីត្រូវការប្រចាំថ្ងៃរបស់សីររាង្គ។
ថ្នាំអាហារបំប៉នអូមេហ្កា៣ឬ អូមេហ្កា៣ធម្មជាតិ?
ជាអាស៊ីតខ្លាញ់ដ៏ចាំបាច់ព្រោះខ្លួនប្រាណមនុស្សមិនអាចផលិត ដោយម្នាក់ឯងបាន អូមេហ្កា-៣ មានពីរប្រភេទនៅក្នុងធម្មជាតិ ឬបីទ
សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា?
សំឡេងអាចជះឥទ្ធិពលអវិជ្ជមានច្រើនយ៉ាងដល់សុខភាពសរីរាង្គកាយ។ សំឡេងអាចនាំឱ្យមានវិបត្តិដំណេក និង អាចធ្វើឱ្យត្រចៀកថ្លង់បាន។
ខុសពីសរីរាង្គចក្ខុ ត្រចៀកមិនចេះសម្រាកទាល់តែសោះ។ គេមិនអាចបិទត្រចៀកឱ្យជិតឈឹងលែងឮអ្វី ដូចបិទភ្នែកលែងមើលឃើញអ្វីទាំងអស់ឡើយ។ នៅពេលយប់ ពេលសំរាន្តលក់ ត្រចៀកនៅតែបន្តឮសំឡេងដដែល គ្រាន់តែពេលខ្លះសំឡេងនោះមិនរំខានដល់ភ្ញាក់ តែប៉ុណ្ណោះ។ ប៉ុន្តែ ដោយជាក់ស្តែងទៅនោះ ត្រចៀកនៅតែទទួលឮសំឡេង ដែលអាចប៉ះពាល់ និងគំរាមកំហែងច្រើនណាស់ដល់សុខភាព ផ្លូវកាយផង ផ្លូវអារម្មណ៍ផង និងអាចបង្កឱ្យមានវិបត្តិដំណេកទៀត។
សំឡេងនិងដំណេក
សំឡេងថ្លង់រំខាន ជាប្រភពនាំឱ្យមានវិបត្តិដំណេក ដែលមនុស្សភាគច្រើន មើលរំលង។ សំឡេងឆ្កែព្រុះ មាន់រងាវ សំឡេង ស៊ីផ្លេ ឡាន ម៉ូតូ សំឡេងម៉ាស៊ីនរោទិ៍ ខារ៉ាអូខេ សំឡេងភ្លេង សំឡេងក្តូងក្តាំង សំឡេងមនុស្សឡូឡាជជែកគ្នា ... សំឡេងទាំងអស់នេះ បានបង្អាក់ និងរំខានចង្វាក់ដំណេកខ្លាំងណាស់ បើទោះបីជាអ្នកធ្លាប់លែងភ្ញាក់ក៏ដោយ ក៏ដំណេករបស់អ្នកគ្មានគុណភាពដែរ។ នៅពេលភ្ញាក់ឡើង អ្នកច្បាស់ជាមានអារម្មណ៍អស់កម្លាំង សំរាន្តមិនបានគ្រប់គ្រាន់ មិនឆ្អែត ជាប្រាកដ។ ដោយមូលហេតុសំឡេងនេះ ទើបអ្នកធ្វើការយប់សម្រាកថ្ងៃច្រើនតែមានវិបត្តិដំណេក និងបញ្ហាសុខភាពធ្ងន់ធ្ងរជាងមនុស្សធម្មតា។
ពាក្យថាវិបត្តិដំណេក គឺអាចជាអាការៈ ៖
- ពិបាកឬក្រដេកលក់
- ភ្ញាក់កណ្តាលយប់ញយ និង ភ្ញាក់យូរទម្រាំលក់ទៅវិញ
- រយៈពេលសរុបនៃម៉ោងដំណេកខ្លីជាងធម្មតា
- វដ្តដំណេកប្រែប្រួល ដំណាក់កាលលង់លក់និងដំណាក់កាលលក់ស្កប់ស្កល់យល់សុបិន្តខ្លី
តាមដំណើរធម្មជាតិ ចង្វាក់ដំណេករបស់មនុស្សប្រៀបដូចជារលកឡើងចុះៗ និងវិលទៅវិលមក ចំនួន៤ទៅ៥វគ្គ ដែលក្នុងមួយវដ្តៗ មានរយៈពេលប្រមាណ៩០នាទី ហើយចែកចេញជាបីដំណាក់កាលធំៗទៀត គឺដំណាក់កាល លក់រលីវៗ ដំណាក់កាលលង់លក់ និងការលក់ស្កប់ស្កល់យល់សប្តិយល់សូង។
នៅពេលគ្មានសំឡេងអ្វីមករំខាន មនុស្សនឹងលង់លក់ស្កប់ស្កល់យល់សប្តិ នៅ២៦នាទីជាមធ្យម ក្រោយចូលសំរាន្ត។ ផ្ទុយទៅវិញ បើមានសំឡេង ឆ្កែព្រុះ សំឡេងឡាន សំឡេងមនុស្សឡូឡា មករំខាន នោះគេត្រូវការប្រើពេលដល់ទៅ ៣៣នាទីទៅ៥៣នាទីជាមធ្យម ទើបអាចលក់ដល់ដំណាក់កាលស្កប់ស្កល់បាន។ សំឡេង ត្រឹមកំរិត៣៥ទៅ៤០ដេស៊ីបែល តែបីនាទីយ៉ាងច្រើន ឬខ្លីជាងនេះផង នៅដំណាក់កាលលក់រលីវៗ អាចដាស់អ្នកកំពុងដេកឱ្យភ្ញាក់វិញបាន។ បើលក់ចូលដល់ដំណាក់កាលលង់ខ្លាំងនិងស្កប់ស្កល់ អាំងតង់ស៊ីសំឡេងពី៥០ទៅ ៨០ដេស៊ីបែល ទើបអាចធ្វើឱ្យភ្ញាក់បាន។
សំឡេងមានច្រើនប្រភេទនិងកំរិត។ បើជាសំឡេងបែបស្រទន់ មានទំនុក រងំ ថេរមិនឡើងចុះ អាចជួយបង្កើនគុណភាពដំណេក។ ផ្ទុយទៅវិញជាសំឡេងឆូងឆាង មួយឆាបលេចឡើងនៅដំណាក់កាលកំពុងលង់លក់ខ្លាំង ជាការកាត់ដំណេកដាល់មនុស្សឱ្យភ្ញាក់ក្រងាងសើងមម៉ើង នោះអាក្រក់ខ្លាំងណាស់សម្រាប់សុខភាពខួរក្បាល។ សំឡេងកើតឡើងនៅពេលទើបនឹងលក់ នៅពេលជិតភ្ញាក់ ត្រូវបានគេចាត់ទុកជាការរំខានខ្លាំងអាក្រក់បំផុតនៃដំណេក។
សំឡេងនិងផលវិបាកចំពោះសុខភាព
ការរំខាននៃសំឡេងចំពោះដំណេក អាចជះផលវិបាកភ្លាមៗ ដល់ជីវិតរស់នៅប្រចាំ និងដល់សុខភាពនៅថ្ងៃអនាគត។
ផលវិបាកភ្លាមៗ មានដូច
ភាពចាស់របស់មនុស្ស៖ អាយុគ្រាន់តែជាតួលេខ?
ចូលដល់អាយុប៉ុន្មានទើបចាត់ទុកថាចាស់? ភាពចាស់របស់មនុស្សម្នាក់ៗ អាចអាស្រ័យទៅលើមាត់អ្នកថា ដូចពាក្យលេងសើចដែលថា អាយុគ្រាន់តែជាតួលេខ។ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ ភាពចាស់របស់មនុស្ស មានអាយុច្បាស់លាស់ និងឆាប់ជាងការគិតរបស់យើងឆ្ងាយណាស់។
កាលនៅតូចចង់ឆាប់ធំ។ តែដល់ពេលចាស់ចង់នៅក្មេង ចង់ឱ្យគេថានៅក្មេង។ បើដូច្នេះសួរថាតើមនុស្ស ចាស់ នៅអាយុប៉ុន្មាន? នេះជាសំណួរដែលគ្មានចម្លើយស្របគ្នាទេ។
សួរមនុស្ស១០នាក់ ចម្លើយច្បាស់ជាខុសគ្នាទាំង១០។ សម្រាប់ក្មេងអាយុជាង១០ឆ្នាំ មនុស្សចាស់ គឺក្រុមអ្នកមានអាយុជាងសាម តែដល់ពេលខ្លួនឯងចូលវ័យសាមឬសែសិបឆ្នាំ អ្នកមានអាយុជាងហា ជាងហុក ទើបជាមនុស្សចាស់។ ពាក្យថា “ចាស់” នឹងរំកិលប្តូរផ្លាស់ ជារៀងរហូត។ មនុស្សចាស់ គឺជាអ្នកដែលមានអាយុច្រើនជាងយើងពី១០ទៅ១៥ឆ្នាំ។
ប៉ុន្តែភាពចាស់មិនមែនជាការគណនាអាយុ ដូចធ្វើលេខបូកលេខដកទេ។
មនុស្សម្នាក់ៗសុទ្ធតែមានទស្សនៈខុសៗគ្នា ចំពោះអាយុ និងភាពចាស់។ អាយុសន្នត់ថាចាស់ប្រែប្រួលទៅតាមប្រទេស និងវប្បធម៌។ បើតាមការស្ទង់មតិរបស់វិទ្យាស្ថានស្ទង់មតិនយោបាយនិងមតិសង្គម Ispos ឆ្នាំ២០១៩ ចូលដល់អាយុ៦៩ឆ្នាំត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ហើយ នៅសង្គមបារាំង។ ប៉ុន្តែមនុស្សម្នាក់រាប់ថា “ចាស់” នៅអាយុ៧០ឆ្នាំ សម្រាប់ក្រុមប្រទេសនៅអាមេរិកឡាទីន - ៦៦ឆ្នាំនៅក្នុងប្រទេសជប៉ុន និងត្រឹមតែ៥៦ឆ្នាំនៅម៉ាឡេស៊ី។ ក្នុងសង្គមការងារ បុគ្គលិកមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ត្រូវបានចាត់ទុកថាមនុស្សវ័យចំណាស់ហើយ។ ផ្ទុយទៅវិញ ក្នុងពិភពវេជ្ជសាស្ត្រ វ័យចំណាស់ត្រូវរុញដល់អាយុ៧០ឆ្នាំ មានន័យថាគ្រូពេទ្យ “ចាស់” នៅអាយុ៧០ឆ្នាំ។
ទាំងអស់នេះជាឧទាហរណ៍ដែលបង្ហាញឱ្យឃើញថា គ្មានទេចម្លើយច្បាស់លាស់មួយយ៉ាងពិតប្រាកដ ទៅនឹងសំណួរ “ចាស់នៅអាយុប៉ុន្មាន” នោះ។ មានកត្តាច្រើនណាស់ដែលចូលរួមចំណែកកំណត់ភាពចាស់របស់មនុស្ស។ ភេទ ពូជសាសន៍ជាតិកំណើត វប្បធម៌ និងសុខភាព មានឥទ្ធិពលខ្លាំងទៅលើភាពចាស់ឬក្មេងរបស់មនុស្សម្នាក់ៗ។ អាយុនិងភាពចាស់ ក៏អាស្រ័យផងដែរទៅលើការយល់ឃើញរបស់មនុស្សខ្លួនឯង និងមនុស្សដទៃ។ គេអាចបែងចែកជាអាយុជាបីប្រភេទ
អាយុពិត (អាយុគិតតាមថ្ងៃកើត អាយុដែលមានចុះក្នុងលិខិតកំណើតជាផ្លូវការ) អាយុក្នុងសង្គម (ដែលអ្នកក្រៅឱ្យ) និងអាយុក្នុងអារម្មណ៍ (ដែលម្ចាស់ខ្លួនផ្ទាល់ទទួលអារម្មណ៍ពិតផុសចេញពីបេះដូង ពីក្នុងខ្លួនមក)។ អាយុនេះអាចលម្អៀងខុសគ្នា ដល់ទៅ១០ឆ្នាំពីអាយុពិត។ប៉ុន្តែក្រៅអំពីទស្សនៈនិងអារម្មណ៍យល់ឃើញពីភាពចាស់ វិទ្យាសាស្ត្រក៏មានសេចក្តីពន្យល់ទាក់ទងនឹងភាពចាស់របស់សរីរាង្គកាយមនុស្សដែរ។
វេជ្ជបណ្ឌិត នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនិងមន្ទីរពេទ្យក្រុងលីល មជ្ឈមណ្ឌលតែមួយគត់នៅប្រទេសបារាំងដែលសិក្សាអំពីបញ្ហានេះ លោក Éric Boulanger ជំនាញផ្នែកមនុស្សចាស់ បានអះអាងថា សញ្ញានៃភាពចាស់របស់មនុស្សបានលេចឡើងយ៉ាងឆាប់ ជាងការគិតរបស់យើងឆ្ងាយណាស់។ “បើយោងតាមផ្នែកជីវសាស្ត្រ មូលេគុលចាប់លោតភ្លើងនិងផ្តល់សញ្ញា Warning ថាអ្នកចាប់ផ្តើមចាស់ នៅអាយុ៣៤ឆ្នាំ”។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Boulangère ដោយពន្យល់បន្ថែមទៀតថា ចូលដល់អាយុ៣៤ឆ្នាំ មូលេគុលចាប់ផ្តើមបាត់បង់តួនាទីខ្លះៗ ម៉ាសមាឌសាច
តើសារធាតុពុលអមតៈ អាចបំផ្លាញសុខភាពមនុស្សយ៉ាងណា?
បំពុលបរិស្ថានយ៉ាងខ្លាំង ហើយមាននៅគ្រប់ទិសទី ក្នុងខ្យល់ ក្នុងទឹក ក្នុងដី និងក្នុងសរីរាង្គកាយមនុស្ស ... សារធាតុពុលអមតៈ អាចបង្កហានិភ័យយ៉ាងណាខ្លះដល់សុខភាព?
ខ្ទះឆាមិនជាប់ ក្រណាត់មិនជ្រាបទឹក របស់ប្រើជាប់បានយូរ ... នេះជាលក្ខណៈបញ្ជាក់អំពីគុណភាពដ៏ល្អនៃវត្ថុមួយ តែបញ្ហានៅត្រង់ថា ជាតិគីមីដំឡើងគុណភាពរបស់របរទាំងអស់នោះ មិនបាត់បង់ និងមិនរលាយក្នុងបរិស្ថានទេ។ សារធាតុគីមីនោះ នឹងទៅបំពុលទឹក បំពុលខ្យល់បរិយាកាស និងបំពុលដី។ អ៊ីចឹងហើយបានជាគេឱ្យឈ្មោះវាថាជាសារធាតុពុលអមតៈ។
សារធាតុពុលអមតៈនេះ មានឈ្មោះបច្ចេកទេសថា Perfluoralkylées និង Polyfluoralkylées ឬហៅកាត់ថា Pfas។ សារធាតុពុលអមតៈ អាចចម្លងទៅ ត្រី ខ្ចៅខ្យង ស៊ុត ឬទឹកដោះគោ រួចមកដល់ខ្លួនមនុស្សដោយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដូចជាបង្កើនគ្រោះហានិភ័យមានជំងឺមហារីក បញ្ហាក្រពេញទីរ៉ូអ៊ីត ឬបង្កើនអត្រាជាតិខ្លាញ់ក្នុងឈាម (ឡើងកូឡេស្តេរ៉ុល) ។ល។ និង។ល។
តើសារធាតុគីមីពុលអមតៈជាអ្វី?
ដើម្បីប្រយុទ្ធយកឈ្នះសត្រូវបាន ជាបឋមគេត្រូវតែស្គាល់អត្តសញ្ញាសត្រូវនោះឱ្យបានជាមុនសិន។ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងសត្រូវPfas ដែលគេស្គាល់រូបមន្តពិត ជាលំបាកខ្លាំងណាស់។ នេះបើតាមអ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត អ្នកជំនាញផ្នែកជាតិពុល គីមីវិទូផ្នែកបរិស្ថាន និងឧស្សាហកម្ម ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃទី៩មេសាឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ដើម្បីជជែកពិភាក្សាអំពីភាពប្រឈមនឹងសារធាតុគីមីអមតៈ PFAS។
សារធាតុគីមី PFAS ជាចង្កោមគ្រួសារនៃបន្សំមូលេគុលគីមី ដែលមានរូបមន្ត កាបោនបូកនិងភ្លុយអរ (២ឬ៣អាតូម) និងដែលត្រូវបានរកឃើញជាលើកទីមួយ កាលពីប្រមាណជាង៧០ឆ្នាំមុន។ សំយោគធាតុគីមីនេះ មានលក្ខណៈប្រាកដខ្លាំងជាពិសេស ដោយអាចស៊ូនឹងភាពក្តៅ ទឹក និងខ្លាញ់បានយ៉ាងប្រពៃបំផុត។ តាំងពីពេលនោះមក បម្រើប្រមាស់សារធាតុគីមីអមតៈ កើនឡើងជាលំដាប់ ព្រោះជាបន្សំមូលេគុលគីមីដែលនឹងល្អបំផុត នៃប្រវត្តិរូបមន្តគីមី។
ដោយសារសមត្ថភាពនឹងពិសេស អាចផ្តល់ភាពរឹង មានអាយុយឺនយូរខ្លាំង ដូច្នេះហើយ បានជា វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ក្នុងផ្ទះ ក្រណាត់សម្លៀកបំពាក់ ពពុះពន្លត់អគ្គិភ័យ ឧបករណ៍ក្នុងវិស័យអវកាស របស់របរក្នុងផ្នែកវេជ្ជសាស្ត្រ ឱសថសាស្ត្រ ព្រមទាំងគ្រឿងសំអាងផង សុទ្ធតែមានផ្ទុកមូលេគុល PFAS ទាំងអស់។
ប៉ុន្តែភាពខ្លាំង ភាពមាំ ភាពរឹង ភាពស្ថិតស្ថេរ របស់សារធាតុគីមីអមតៈនេះ ក៏ធន់ក្នុងបរិយាកាសដែរ ហើយប្រែក្លាយជាអាវុធមុខពីរមកបំពុលបរិស្ថានយ៉ាងខ្លាំង។ សារធាតុគីមីអមតៈ អាចបញ្ចេញសារធាតុពុល នៅគ្រប់ដំណាក់កាល តាំងពីពេលចាប់ផ្តើមផ្សំ ពេលយកមកផ្សំបង្កបង្កើតជាផលិតផលមួយ នៅពេលប្រើប្រាស់ និងជាពិសេសខ្លាំង នៅពេលវត្ថុប្រើប្រាស់ ផ្សំពីសារធាតុគីមីអមតៈត្រូវក្លាយជាសំរាម។ ជាសំរាម សារធាតុគីមីPFAS មិនងាយបំបែកធាតុប្តូររូបរាងទេ។ ការរលួយរលាយក្នុងធម្មជាតិ ប្រព្រឹត្តទៅ យ៉ាងយឺតជាទីបំផុត។ នៅពេលPFASក្លាយជាសំរាមដែលគេបោះចោល ហើយគ ក្នុងបរិយាកាស ក្នុងខ្យល់ ក្នុងទឹក ក្នុងដី ច្រើនឡើងៗ វានឹងឆ្លងទៅបំពុលប្រព័ន្ធអេកូសាស្ត្រ ព្រមទាំងសរីរាង្គមានជីវិតទាំងឡាយ រាប់ទាំងមនុស្សផង ដោយសន្សឹមៗ និងជានិរន្តរ៍តែម្តង។ ដូច្នេះមិនចម្លែកឡើយដែ
តើគួរភ័យខ្លាចមានការរាតត្បាតសកលបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ?
អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ៣ឧសភា អំពីករណីស្លាប់បីនាក់ ដោយមេរោគផ្លូវដង្ហើមអង់តាវីរ៉ុស នៅក្នុងនាវាទេសចរណ៍ Hondius។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានចាត់ទុកអង់តាវីរុសថាមានលក្ខណៈគំរាមកំហែងតិចតួច ប៉ុន្តែតើហាន់តាវីរុសជាមេរោគអ្វី? ពិភពលោកកំពុងប្រឈមនឹងគ្រោះមានជំងឺរាតត្បាតសកលដោយហាន់តាវីរុស ដូចកូវីដ១៩ទៀតឬយ៉ាងណា? តើមានថ្នាំបង្ការ និងព្យាបាលជំងឺបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ?
រូបភាពក្រុមសង្គ្រោះក្នុងឯកសណ្ឋានការពារបិទជិតឈឹងចុះទៅក្នុងនាវាទេសចរណ៍ Hondius ធ្វើឱ្យគេនឹងឃើញដល់ទិដ្ឋភាពក្នុងសម័យមានជំងឺរាតត្បាតសកលកូវីដ១៩ភ្លាម។ ថ្វីបើគេរកឃើញករណីអ្នកមានផ្ទុកហាន់តាវីរុសថ្មីបន្ថែមទៀត នៅតាមបណ្តាប្រទេសមួយចំនួនទៀតមែន ប៉ុន្តែពួកគេសុទ្ធសឹងជាអ្នកដំណើរ នៅក្នុងនាវាទេសចរណ៍ កន្លែងផ្ទុះមេរោគហាន់តាវីរុសតែមួយ និងគ្មានកន្លែងផ្ទុះហាន់តាវីរុសថ្មី ទីពីរ ឬទីបីនោះ។ អ្នកបានប៉ះពាល់ដោយផ្ទាល់ ត្រូវទទួលការតាមដាន និងដាក់ឱ្យនៅដាច់ពីគេឯងមួយរយៈធំ។ អង្គការសុខភាពពិភពលោក បានប្រកាសប្រកបដោយជំនឿជាក់ថាហាន់តាវីរុស មិនដូចកូវីដ១៩ទេ និងមានការគំរាមកំហែងរាតត្បាតសកល តិចតួចណាស់។
ហាន់តាវីរុសជាអ្វី?
ជាប្រភេទវីរុសដែលបង្កឱ្យមានវិបត្តិផ្លូវដង្ហើម បេះដូង និងគ្រុនក្តៅ ហូរឈាម ហាន់តាវីរុសបានលេចឡើងជាលើកដំបូងនៅឆ្នាំ១៩៥០ នៅត្រង់តំបន់ទន្លេហាន់តា នៅតាមព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ ដែលកំពុងមានសង្គ្រាមនឹងគ្នា ទើបគេដាក់ឈ្មោះវីរុសនោះថា ហាន់តាវីរ៉ុសរហូតមកទល់សព្វថ្ងៃ។ កាលណោះ ហាន់តាវីរុសបានចម្លងរាតត្បាតលើទាហានកូរ៉េ ប្រមាណជាង៣ពាន់នាក់ ឱ្យធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរ។
ហាន់តាវីរុសជាចង្កោមវីរុសក្នុងគ្រួសារដ៏ធំមួយ ដែលមាននៅលើគ្រប់ទ្វីបទាំងអស់។ តែហាន់តាវីរុសធ្វើចរាចរណ៍និងចម្លងមកមនុស្សតាមរយៈសត្វប្រមាណដល់ទៅ១៤០ប្រភេទ តែជាពិសេសតាមរយៈពពួកសត្វកកេរ មានជាអាទិ៍សត្វកណ្តុរ តែក៏មានដែរក្នុងករណីកម្រដែលចម្លងដោយសត្វប្រចៀវ ពស់ ឬត្រី។
តាមធម្មតា ហាន់តាវីរុសឆ្លងចូលក្នុងខ្លួនមនុស្សដោយមិនផ្ទាល់ទេ គឺតាមរយៈការដកដង្ហើមស្រូបយកលម្អងធូលី ដែលបំពុល ដោយអាចម៍ ឬទឹកនោម កណ្តុរឈឺ។ ការចម្លងដោយកណ្តុរខាំជាករណីកម្រណាស់។ មនុស្សដែលប្រឈមនឹងការចម្លងមេរោគហាន់តាវីរុស ច្រើនជាបុគ្គលធ្វើការនៅក្នុងចំការ ក្នុងព្រៃ ក្នុងតំបន់មានហានិភ័យ ដោយទៅប៉ះពាល់ឧស ឈើងាប់ ឬជាអ្នកបោសសម្អាតទីតាំងមានលម្អធូលីច្រើន។
ហាន់តាវីរុស និងការចម្លងពី មនុស្សទៅមនុស្ស
មានច្រើនប្រភេទ ដែលខុសៗគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ ពីទ្វីបមួយទៅទ្វីបមួយ និងដែលផ្តល់អាការៈជំងឺក៏ខុសគ្នាដែរនោះ ហាន់តាវីរុសកម្រចម្លងក្នុងរង្វង់មនុស្សម្នាក់ទៅមនុស្សម្នាក់ណាស់។ ក្នុងចំណោមវីរុសហាន់តា៣៨ប្រភេទដែលក្រុមវេជ្ជសាស្ត្រស្គាល់ មានតែមួយប្រភេទគត់ដែលអាចចម្លងពីមនុស្សទៅមនុស្សបាន នោះគឺហាន់តាវីរុសប្រភេទAndes។ ការចម្លងពីមនុស្សទៅមនុស្ស ធ្លាប់ឃើញមានកើតជាលើកទីមួយ កាលពីឆ្នាំ១៩៩៦ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន ម្តង តែដោយពុំមានការផ្ទុះរាតដាលទេ។ នៅលើកនេះ ហាន់តាវីរុស ដែលបាននិងកំពុងចម្លងនៅក្នុងនាវាទេសចរណ៍Hondius បណ្តាលឱ្យស្លា
ប៉ាគីនសុន ជាជំងឺអ្វី?
ញ័រ រឹងសរសៃរឹងសាច់ដុំពិបាកធ្វើចលនាធ្វើ ចលនាយឺតៗ ខ្សោយកម្លាំង ប៉ាគីនសុនជាជំងឺ មនុស្សចាស់ ដែលមានកើតច្រើន លំដាប់ទីពីរបន្ទាប់ពីជំងឺវង្វេងវង្វាន់ ក្នុងផ្នែកប្រព័ន្ធប្រសាទ។ មានមនុស្សចាស់ជិត១០លាននាក់ ដែលកើតជំងឺប៉ាគីសុននេះ នៅលើពិភពលោក។ នេះបើតាមតួលេខរបស់សមាគមប៉ាគីសុនបារាំង។ តើជំងឺប៉ាគីសុនជាជំងឺអ្វី?
ប៉ាគីនសុនជាជំងឺដែលកើតមានញឹកញាប់លំដាប់ទីពីរ បន្ទាប់ពីជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ប៉ុន្តែហាក់ដូចជាពុំសូវមានអ្នកចាប់អារម្មណ៍និងស្គាល់ទេ។ ជាប់ឈ្មោះជាជំងឺញ័រ ប៉ាគីសុនដែលច្រើនកើតលើមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ មិនមែនកំណត់ត្រឹមអាការៈញ័រ និងសមត្ថភាពបញ្ជារបស់ខួរក្បាលទេ។ អ្នកជំងឺប៉ាគីនសុនជាច្រើនបានលើកឡើងអំពីអាការៈរោគជាច្រើនផ្សេងទៀត ដូចជាវិបត្តិដំណេក វិបត្តិបញ្ញាញាណ និងប្រព័ន្ធរំលាយអាហារ ទល់លាមករ៉ាំរ៉ៃ ការឈឺចុកចាប់ ស្រមើស្រមៃផ្តេសផ្តាស ខ្វល់ខ្វាយថប់បារម្ភ ធ្លាក់ទឹកចិត្តឬ វិបត្តិផ្ចង់អារម្មណ៍។ល។ ដោយហេតុតែមានទម្រង់ច្រើន ទើបការវិភាគរោគសញ្ញាមានការលំបាកខ្លាំង ឯជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺរងការរំខានខ្លាំង។
ប៉ាគីនសុនជាជំងឺរ៉ាំរ៉ៃ វិវឌ្ឍដោយយឺតៗនិងទៅមុខជានិច្ច។ ការធ្វើរោគវិនិច្ឆ័យកំណត់រកអាការៈសញ្ញាដំបូងនៃជំងឺប៉ាគីសុន បានកាន់តែឆាប់ កាន់តែប្រសើរ ព្រោះគ្រូពេទ្យអាចផ្តល់ការព្យាបាលដែលជួយធានារក្សាគុណភាពជីវិតរស់នៅប្រចាំថ្ងៃបានយូរអង្វែង។ តែជាទូទៅ រោគសញ្ញាជាក់លាក់នៃជំងឺប៉ាគីនសុន ច្រើនតែលេចឡើងនៅពេលណាកោសិកាប្រព័ន្ធប្រសាទផលិតជាតិដូប៉ាមីន ត្រូវបំផ្លាញអស់ប្រមាណពី៥០ទៅ៧០%ទៅហើយ ហើយខួរក្បាលមិនអាចបំពេញវិញបាន។
រោគសញ្ញាចម្បងៗនៃជំងឺប៉ាគីសុន
អាការៈសញ្ញាចម្បងនៃជំងឺប៉ាគីសុន មានបី គឺ ការញ័រ ពិបាកធ្វើចលនា និងភាពរឹង។ អាការៈទាំងបី នេះ មិនប្រាកដថាលេចឡើងទន្ទឹមពេលគ្នាជាមួយគ្នាទេ ហើយមានកំរិតខុសគ្នា ជួនញ័រខ្លាំងជាង ជួនភាពរឹងខ្លាំងជាង។
ការញ័រ នៃជាជំងឺប៉ាគីសុន លេចឡើងជាបឋមនៅផ្នែកម្ខាងនៃរាងកាយជាពិសេសនៅដៃ ញ័រដៃស្តាំ ឬដៃឆ្វង រួចញ័រទាំងសងខាង និងឡើងដល់ក្បាល។ តែបបូរមាត់ ចង្ការ ជើង ក៏អាចរងការប៉ះពាល់ដោយជំងឺប៉ាគីនសុន ហើយមានសញ្ញាញ័រដែរ។ ខុសពីការញ័រឃ្លាន ជាការញ័រប៉ាគីនសុនកើតឡើងនៅពេលសម្រាក នៅពេលអ្នកជំងឺនៅស្ងៀម ឬនៅពេលមានក្តីរន្ធត់អារម្មណ៍ និងពេលប្រឹងគណនា។ អាការៈសញ្ញានេះនឹងបាត់ទៅវិញ នៅពេលអ្នកជំងឺចាប់ផ្តើមធ្វើចលនាឬសកម្មភាពអ្វីមួយ។
ចំពោះអាការៈប៉ះពាល់នឹងចលនានាំឱ្យមានសភាពឬកាយវិការយឺតៗ វិញ អ្នកជំងឺប៉ាគីនសុននឹងដើរយឺតៗ ជំហានខ្លីៗ ដៃបង់បោយមិនលះដូចមនុស្សធម្មតាទេ ងើបដើរឈរអង្គុយឬងាកឆ្វេងស្តាំយ៉ាងលំបាក។ សូម្បីតែភ្នែកក៏មិនសូវប្រិច សំឡេងខ្សោយបែបបង្អូសៗ។
ប៉ាគីនសុនបានធ្វើឱ្យសាច់ដុំ ឡើងតឹងរឹង ដែលជាផលវិបាក អ្នកជំងឺគ្មានភាពទន់ភ្លន់ក្នុងការបញ្ចេញចលនាទេ។ ភាពរឹងនេះអាចបង្កឱ្យមានការចុកចាប់ផងនៅពេលប្រឹងធ្វើអ្វីមួយ៕
តើការចិញ្ចឹមសត្វជាមិត្ត មានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព?
ចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
ការចិញ្ចឹមសត្វយកមកធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយម្ចាស់ មិនសូវពេញនិយមទេនៅក្នុងសង្គមខ្មែរ។ ខ្លះរើសអើងព្រោះជាសត្វ ខ្លះខ្លាចភាពកខ្វក់ ខ្លះខ្លាចកើតហឺត ...
ប៉ុន្តែការចិញ្ចឹមសត្វធ្វើជាមិត្តក្នុងផ្ទះអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ៖ សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម។ នៅប្រទេសខ្លះ វេជ្ជសាស្ត្របានបញ្ចូលសត្វចិញ្ចឹម ទៅក្នុងផ្នែកមួយនៃជួយព្យាបាលនិងថែទាំអ្នកជំងឺផង។ គុណប្រយោជន៍ការចិញ្ចឹមសត្វជាមិត្តចំពោះសុខភាព ត្រូវបានអនុម័តដោយវិទ្យាសាស្ត្រទៀត។ ការសិក្សាជាច្រើនបានបញ្ជាក់អំពីឥទ្ធិពលវិជ្ជមាននៃសត្វចិញ្ចឹមជាមិត្ត។ ប៉ុន្តែការចិញ្ចឹមសត្វមិនផ្តល់គុណប្រយោជន៍ចំពោះសុខភាព ជាលក្ខណៈស្វ័យប្រវត្តិប្រវត្តិទេ។ វាអាស្រ័យជាពិសេសទៅលើទំនាក់ទំនងជាមួយសត្វចិញ្ចឹមផង និងទៅលើការគោរព សុខុមាលភាពរបស់សត្វនោះផង។ នេះបើតាមការពន្យល់បំភ្លឺរបស់លោក Jean-Marc Poupard បណ្ឌិតផ្នែកនរវិទ្យា និងជានាយកផ្នែកទំនាក់ទំនងមនុស្សសត្វ នៅសកលវិទ្យាល័យ Paris Cité។
សត្វចិញ្ចឹមនិងឥទ្ធិពលចំពោះសុខភាពផ្លូវកាយ
សត្វចិញ្ចឹម មិនគ្រាន់តែជាមិត្តដើម្បីរស់កំដគ្នាទេ តែថែមទាំងអាចដើរតួនាទីសំខាន់ក្នុងលំនឹងជីវិតរបស់ម្ចាស់ទៀតផង។ ទោះជាម្ចាស់រស់នៅតែឯង ឬជាគ្រួសារមានគ្នាច្រើន គ្នាតិច ជាក្មេងឬជាចាស់ក៏ដោយ ក៏វត្តមាននៃសត្វចិញ្ចឹមក្នុងផ្ទះអាចជះឥទ្ធិពលល្អច្រើនចំពោះ សុខភាពដែរ។
ចំពោះក្មេង ក៏ដូចជាមនុស្សធំ មានសត្វក្នុងផ្ទះ ជាពិសេសសត្វឆ្កែ ជាកត្តាបង្កើនសកម្មភាពផ្លូវកាយ និងកាត់បន្ថយភាពស្ពឹកស្រពន់។ នាំឆ្កែទៅជុះ ប្រលែងលេងជាមួយឆ្មា ដាក់ចំណីឱ្យត្រី សម្អាតលាងទ្រុងសត្វ ... បានបន្ថែមការងារ ភាពសកម្មតិចតួចជារៀងរាល់ថ្ងៃ ដល់ម្ចាស់។ សកម្មភាពតិចតួច ល្មមៗ តែថេរជារៀងរាល់ថ្ងៃ ជាប្រការល្អសម្រាប់សុខភាព បេះដូង សរសៃឈាមបេះដូង។ មនុស្សចាស់មានសត្វចិញ្ចឹមជាមិត្ត មានគ្រោះហានិភ័យកើតជំងឺលើសឈាមទាប និងមិនសូវមានផលវិបាកបង្កឡើងដោយជំងឺគ្រោះថ្នាក់សរសៃឈាមបេះដូងទេ។ ការសិក្សាជាច្រើនបានបង្ហាញថា រស់ជាមួយសត្វ អាចជួយបញ្ចុះសម្ពាធឈាមនិងចង្វាក់បេះដូង ព្រោះការអង្អែល ការចំណាយពេលមើលថែនៅជាមួយសត្វអាចជួយលួងលោមខ្លួនយើងឱ្យបានស្ងប់ ធូរល្ហែល្ហើយ ដែលអាចជួយការពារបេះដូង និងសរសៃឈាមបេះដូង នាថ្ងៃអនាគត បន្ថែមពីលើការព្យាបាលដោយប្រើថ្នាំ។
លូតលាស់ធំដឹងក្តីជាមួយសត្វចិញ្ចឹមក្នុងផ្ទះ ប្រៀបដូចជាបានបង្ហាត់សរីរាង្គខ្លួនប្រាណឱ្យជួបនឹងមីក្រុបស្លូតៗផ្សេងៗ ដែលនឹងទៅជួយប្រព័ន្ធការពារខ្លួន ជាពិសេសប្រព័ន្ធការពារខ្លួនរបស់ក្មេងតូចៗឱ្យចេះទប់ទល់នឹងការបៀតបៀនមកពីក្រៅ។ មានន័យថាក្មេងកើតនិងរស់ជាមួយសត្វចិញ្ចឹម មានហានិភ័យកើតជំងឺហឺត ជំងឺអាល្លែហ្ស៊ីទាប។ ប៉ុន្តែសូមប្រយ័ត្ន ! ត្រូវចិញ្ចឹមសត្វដោយការគោរព ដោយផ្ចិតផ្ចង់ ប្រកបដោយអនាម័យ ទើបអាចទាញយកគុណប្រយោជន៍នេះបាន។
ចំណុចសំខាន់មួយទៀតនៃការចិញ្ចឹមសត្វជាមិត្ត
ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង
អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច?
ដោយសារតែភាពចាស់ជរានៃប្រជាជននៅលើពិភពលោក និងដោយហេតុតែគ្មានថ្នាំព្យាបាលឱ្យជា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ បានក្លាយជាបន្ទុកកាន់តែធ្ងន់ឡើងៗសម្រាប់សង្គម និងមនុស្សជាតិ។ ប៉ុន្តែអ្នកជំនាញដឹងថា ជិតពាក់កណ្តាលនៃករណីអាល់ហ្សៃមែរនៅពិភពលោកអាចបញ្ចៀស និងការពារ ឬយ៉ាងហោចណាស់ក៏អាចបង្អូសពន្យារពេលកុំឱ្យឆាប់កើតជំងឺវង្វេងបានដែរ តាមរយៈវិធីបង្ការជាច្រើនយ៉ាង។ ដូច្នេះយើងត្រូវដឹងនិងចេះជ្រើសរើសវិធីបង្ការទើបប្រឹងទៅបានផល។ ការការពារ បង្ការជំងឺវង្វេងអាល់ហ្សៃមែរ បានក្លាយជាប្រធានបទនៃរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់មូលនិធិយកឈ្នះជំងឺវង្វេងវង្វាន់នៅប្រទេសបារាំង។
ចុះបើមានវិធីមិនបាច់ប្រឹង សាមញ្ញ ចំណេញក្រពះ ហើយអាចជួយបង្ការនិងកាត់គ្រោះកើតជំងឺវង្វេងវង្វាន់ដ៏គួរខ្លាចនោះបាន តើអ្នកស្ម័គ្រធ្វើតាមទេ?
អ្នកស្រាវជ្រាវជប៉ុនបានចង្អុលបង្ហាញគន្លងមួយដែលងាយ និងអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺវង្វេងវង្វាន់ នោះគឺ ការធ្វើម្ហូបបរិភោគដោយខ្លួនឯង។
គុណប្រយោជន៍នៃការធ្វើម្ហូបចំពោះសុខភាព ធ្លាប់ត្រូវបានអ្នកស្រាវជ្រាវលាតត្រដាងច្រើន មកហើយ។ ការសិក្សាខ្លះ បានចាត់ទុកការធ្វើម្ហូបជាយុទ្ធសាស្ត្រដ៏អស្ចារ្យសម្រាប់មានសុខភាពល្អ។ បរិភោគម្ហូបធ្វើខ្លួនឯងនៅផ្ទះ នឹងនាំឱ្យមានសុខភាពល្អ មិនងាយកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល ឬជំងឺសរសៃឈាមបេះដូង និងផ្តល់ផលល្អដល់ខួរក្បាល។ នៅឆ្នាំ២០២២ ការសិក្សាអូស្រ្តាលីក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុលចុកខ្លាញ់ បានអះអាងថាការធ្វើម្ហូបដោយខ្លួនឯង អាចជួយស្តារសុខភាពផ្លូវចិត្តឱ្យបានប្រសើរឡើង។ ឥទ្ធិពលនៃសកម្មភាពធ្វើម្ហូបចំពោះផាសុកភាពផ្លូវកាយនិងផ្លូវចិត្ត នឹងស្តែងឡើងនៅ៧សប្តាហ៍ បន្ទាប់ពីបានចូលចង្ក្រានធ្វើម្ហូបដោយទៀងទាត់។
តែពេលនេះ អ្នកវិទ្យាសាស្ត្រជប៉ុនសិក្សាឃើញទៀតថា មនុស្សចាស់ធ្វើម្ហូបពិសាដោយខ្លួនឯង តែម្តងក្នុងមួយសប្តាហ៍ គ្រប់គ្រាន់នឹងកាត់បន្ថយគ្រោះកើតជំងឺអាល់ហ្សៃមែរ បានមួយភាគបួន។ ការសិក្សាជប៉ុននេះមានចុះផ្សាយនៅទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រសុខភាព Journal of Epidemiology and Community Health ថ្ងៃទី ២៤មីនាឆ្នាំ២០២៦។
ដើម្បីអាចចេញសេចក្តីសន្និដ្ឋាន អ្នកស្រាវជ្រាវជប៉ុន បានសិក្សាតាមដានក្រុមមនុស្សចាស់ជប៉ុន អាយុទាបបំផុត ៦៥ឆ្នាំ រយៈពេល៦ឆ្នាំជាប់គ្នា (២០១៦-២០២២)។ ជាលទ្ធផល មនុស្សចាស់ណាបានចូលចង្ក្រានធ្វើម្ហូប យ៉ាងហោចម្តងក្នុងមួយសប្តាហ៍ មានហានិភ័យធ្លាក់ខ្លួនឈឺរោគវង្វេងថយអស់ប្រមាណពី២៣%សម្រាប់មនុស្សប្រុស និង២៧%សម្រាប់មនុស្សស្រី បើប្រៀបទៅនឹងចាស់ដែលមិនចូលធ្វើម្ហូបសោះ ឬគ្មានទម្លាប់ធ្វើម្ហូបខ្លួនឯង។ គួរឱ្យកត់សម្គាល់ខ្លាំងនិងជាពិសេស ជា
អ្នកថែមនុស្សឈឺក្នុងគ្រួសារ រងផលវិបាកផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណា?
ក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។ ហើយមួយភាគបីនៃអ្នកថែមនុស្សឈឺ បានស្លាប់មុនអ្នកជំងឺទៅទៀត។ ថ្វីបើក្មេងមើលថែមនុស្សចាស់ជួយជំរុញឱ្យក្មេងនោះឆាប់ភាពចាស់ទុំមែន តែការមើលថែមនុស្សឈឺឬមនុស្សចាស់ ជាបន្ទុកដ៏ធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចផលវិបាកដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការលំបាកផ្នែកហិរញ្ញវត្ថុទៀត។
អ្នកមានកាតព្វកិច្ចត្រូវមើលថែម្តាយឪពុក កូនក្មួយ ស្វាមី/ភរិយា ឬមាមីងបងប្អូន ចាស់ជរា មានជំងឺរ៉ាំរ៉ៃ ឬពិការ និយាយជារួមមើលថែសមាជិកគ្រួសារដែលបាត់បង់ស្វ័យភាព បានកើនឡើងជាលំដាប់ និងបន្តកើនឡើងទៀត នៅឆ្នាំខាងមុខ ព្រោះមនុស្សជាតិកាន់តែចាស់ទៅៗ ប្រជាជនមានអាយុកាន់វែង ហើយក្រុមគ្រួសារបែកខ្ញែក ចាកចេញទៅប្រកបរបរកាន់តែឆ្ងាយឡើងៗ។
ការមើលថែសមាជិកគ្រួសារបាត់បង់ស្វ័យភាព ជាការតបស្នង ជាទឹកចិត្តមេត្តាករុណា ជាស្នេហា ជាការលះបង់ដ៏ធំធេង តែក៏ជាបន្ទុកដ៏ធ្ងន់ដែលអាចបន្សល់ទុកនូវផលវិបាកក្នុងជីវភាពជីវិតរស់នៅប្រចាំថ្ងៃ និងដល់សុខភាពរបស់អ្នកមើលថែ ខ្លាំងណាស់។ ប៉ុន្តែក្នុងផ្នែកនេះ ពុំទាន់សូវមានការគិតគូរ និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសង្គម និងសុខាភិបាលទេ មិនថានៅក្នុងប្រទេសជឿនលឿនឬប្រទេសក្រីក្រឡើយ។ នៅប្រទេសបារាំង មួយភាគបីនៃអ្នកមើលថែមនុស្សឈឺ/ចាស់ បានស្លាប់មុនអ្នកឈឺដែលគេមើលថែទៅទៀត។
ដូចម្តេចដែលហៅថាអ្នកមើលថែ?
អ្នកមើលថែ គឺជាអ្នកត្រូវជួយមើលការខុសត្រូវ ជាទៀងទាត់ឬជាញឹកញយ លើមនុស្សឈឺ ឬមនុស្សបាត់បង់ស្វ័យភាព ដោយហេតុមានជំងឺ ឬដោយភាពចាស់ជរា ឬដោយភាពពិការ។ ទទួលបន្ទុកមើលថែមនុស្សឈឺក្នុងគ្រួសារ មិនមែនជាជម្រើស មិនមែនជាជំនាញ មិនមែនជាអាជីព និងគ្មានទទួលបានប្រាក់បៀរវត្សរ៍ ប្រាក់បំណាច់នៅពេលចូលនិវត្តន៍ទេ។ អ្នកជំងឺជាសមាជិកក្នុងគ្រួសារ អាចជាឪពុកម្តាយ ជាកូនចៅ ជាស្វាមី ជាប្រពន្ធ ជាសាច់ញាតិ ដែលត្រូវការជំនួយជារៀងរាល់ថ្ងៃ ឬស្ទើរជាប់ជាប្រចាំ ជាទូទៅគឺដោយភាពជរា ពិការ ឬមានជំងឺ។ ជំងឺត្រូវការអ្នកមើលថែខ្លាំងដំបូងគេ គឺជំងឺវង្វេងវង្វាន់ ជំងឺបាត់បង់ឬធ្លាក់ចុះខ្សោយសតិស្មារតី ជំងឺញ័រប៉ាគីសុន ជំងឺមហារីក ជំងឺស្លាប់មួយចំហៀងខ្លួន ព្រមទាំងជំងឺរ៉ាំរ៉ែផ្សេងទៀត។ អ្នកមានជំងឺខូចសតិ វិកលចរិក មិនគ្រប់ទឹក ជំងឺញៀន (ស្រា គ្រឿងញៀន) ក៏ជាបន្ទុកសម្រាប់សមាជិកក្នុងគ្រួសារដែរ។
អ្នកថែគ្មានអត្តសញ្ញាណពិតប្រាកដទេ តែភាគច្រើនជាស្ត្រី និងជាអ្នកមានភាពចាស់ទុំ។ គ្រប់មនុស្ស ក្នុងមួយជីវិត សុទ្ធតែអាចជួបនៅពេលណាមួយ ថ្ងៃណាមួយ កាលៈទេសៈណាមួយជំរុញឱ្យក្លាយជាអ្នកមើលថែមនុស្សឈឺ/ចាស់។
អ្នកថែមនុស្សឈឺក្នុងគ្រួសារ មិនមែនជាជម្រើសទេ ហើយកម្របានត្រៀមលក្ខណៈទុកជាមុនណាស់ និងកម្រត្រូវបានគេទទួលស្គាល់ ឱ្យតម្លៃទៀត។ បើតាមគ្រូពេទ្យជំនាញចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលអ្នកថែជំងឺវិកលចរិកនៅទីក្រុងLyon (centre experts FondaMental de Lyon et Clap (centre lyonnais des aidants en psychiatrie) លោក Romain Ray “គេនិយាយអំពីបន្ទុករបស់អ្នកមើលថែគ្រួសារឈឺ ដោយសំដៅ