ទស្សនៈព្រឹត្តិការណ៍ពិភពលោក
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។
ភាពប្រែប្រួលរបស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោយបាយការទូតនឹងនរបស់ចិន
លោកវ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើមទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩សីហា។ ទស្សនកិច្ចនេះត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យបំផុត ដែលវាជួនចំពេលដែលលោកដូណាល់ ត្រាំ កំពុងធ្វើឲ្យកូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាពកូរ៉េខាងត្បូងនិងអាមេរិក ហាក់កំពុងង្គោះរង្គើ ហើយអ្នកដែលកំពុងញញឹមដោយក្តីរីករាយ គឺចិន។
៥ឆ្នាំមកហើយ ដែលលោកវ៉ាង យី មិនបានធ្វើដំណើរទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ថ្ងៃទី១៩សីហា លោកប្រមុខការទូតចិនបានចាប់ផ្តើម ទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសេអ៊ូល ដែលជួនចំពេលពិសេសអស្ចារ្យនិងអំណោយផលបំផុតសម្រាប់ចិន ព្រោះថាក្នុងអំឡុងពេលនេះ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងស្ថិតក្នុងភាពស្រពិចស្រពិល។
ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានធ្វើឲ្យកូរ៉េខាងត្បូងស្រងាកចិត្តជាពន់ពេក។ កម្មវិធីសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកងទ័ពអាមេរិកនិងកងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើម ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសថា លោកមិនសប្បាយចិត្តទេ ព្រោះប្រតិបត្តិការនេះចំណាយប្រាក់ច្រើនឥតប្រយោជន៍ ហើយវាធ្វើឲ្យកូរ៉េខាងជើងឯនោះខឹងស្អប់អាមេរិកថែមទៀត។
ក្រោយសម្តីដូចនេះរបស់លោកត្រាំ សមយុទ្ធត្រូវបានបិទបញ្ចប់មុនពេលកំណត់ដល់ទៅ៦ថ្ងៃ ដោយលោកត្រាំអះអាងថា នឹងកាត់បន្ថយថវិកាចំណាយ។ មិនត្រឹមប៉ុណ្ណោះទេ នៅថ្ងៃទី១៩សីហា លោកដូណាល់ ត្រាំ បានអួតអះអាងថា ទំនាក់ទំនងរវាងលោកនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺល្អខ្លាំងណាស់ ហើយលោកមានគម្រោងជួបលោកគីម ជុងអ៊ុន នៅចុងឆ្នាំនេះហើយ។
គួរកត់សំគាល់ថា លោកប្រមុខការទូតចិនបានមកដល់ទីក្រុងសេអ៊ូល ចំពេលតែម្តង គឺចំពេលដែលលោក ដូណាល់ ត្រាំ រុះរើជាន់ឈ្លីសម្ព័ន្ធភាពដែលសហរដ្ឋអាមេរិកមានជាមួយកូរ៉េខាងត្បូងជាង៧០ឆ្នាំមកហើយ។ បញ្ហានេះ មិនមែនត្រឹមតែធ្វើឲ្យកូរ៉េខាងត្បូងអស់សង្ឃឹមលែងមានទំនុកចិត្តលើសហរដ្ឋអាមេរិកនោះទេ តែបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក នៅតំបន់អាស៊ីក៏បើកភ្នែកធំៗ ដោយការខកចិត្តនិងភ័យខ្លួនដែរ ជាក់ស្តែង ជប៉ុន និងតៃវ៉ាន់ជាដើម។
សម្រាប់ចិន ឱកាសនេះពិសេសណាស់ ព្រោះវាបានលើកវិស័យការទូតចិនឲ្យលេចខ្លួនត្រដែតឡើង។ នៅសេអ៊ូល លោកវ៉ាង យី នឹងធ្វើការងារដោយមិនបាច់ប្រឹង។ ស្របពេលដែលសហរដ្ឋអាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំ ជាមហាអំណាចដែលមានចិត្តឆេវឆាវ ប្រែប្រួលបាតដៃខ្នងដៃ និងគិតតែចំណេញប្រាក់ជាធំនោះ ចិនវិញគឺជាមហាអំណាច ចាស់ទុំ នឹងនរ គួរជាទីទុកចិត្តសម្រាប់គេឯងគ្រប់គ្នា។
បន្ថែមពីនេះទៀត ចិននឹងឆ្លៀតឱកាសនេះប្រាប់កូរ៉េខាងត្បូងថា ការដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង គឺត្រូវតែមានចិនជាអ្នកចាត់ចែង ទើបអាចចេញលទ្ធផល។ ជាការពិតណាស់ កាលពីសប្តាហ៍កន្លងទៅ លោក លី ចែម្យ៉ុង បានប្រកាសហៅលោក គីម ជុងអ៊ុន មកចរចាបិទបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពជាមួយគ្នា ដោយគ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់។ ការចរចាដែលលោកប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមបានចិនជួយសម្របសម្រួល។ ក្នុងពេលទស្សនកិច្ចនៅកូរ៉េខាងត្បូង គេជឿថា លោកវ៉ាង យី នឹងប្រើភាសាការទូតនិយាយអំពីស្ថិរភាព សន្តិភាព ក្នុងតំបន់ ផ្ទុយពីលោកដូណាល់ ត្រាំ ដែលនិយាយតែពីរឿងលុយ!
សំណួរសួរថា តើពីពេលនេះទៅ កូរ៉េខាងត្បូង និងជប៉ុន អាចសង្ឃឹម ថានឹងអាចជ្រកក្រោមដំបូលការពារនុយក្លេអ៊ែររបស់សហរដ្ឋបានដែរឬទេ? លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១៩សីហា ថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ៥៧គ្រាប់។ តែនៅព្រឹកថ្ងៃទី២០សីហា ប្រភពពីសមាជិកសភាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊
បានភ្លើងខៀវពីលោកត្រាំ តើអ៊ុយក្រែនអាចផលិតប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ?
ដើម្បីបំពេញបំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារចង់បានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានបញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគីនៅប្រទេសតួកគីថា លោកយល់ព្រមឲ្យអ៊ុយក្រែនមានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំអាមេរិកបើកភ្លើងខៀវឲ្យអ៊ុយក្រែនមានសិទ្ធិផលិតមីស៊ីលអាមេរិក ប៉ុន្តែ សំណួរសួរថា តើអ៊ុយក្រែនមានសមត្ថភាពផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និងស្មុគស្មាញនេះដែរឬទេ?
“យើងនឹងឲ្យអាជ្ញាបណ្ណដើម្បីឲ្យអ្នកមានសិទ្ធិផលិតមីស៊ីលPatriots។ នេះជារឿងល្អណាស់ មិនថាអីចឹង។ ដល់ចឹងទៅ អ្នកមិនអាចតវ៉ាថា អាមេរិកផ្តល់អាវុធមិនគ្រប់គ្រាន់ឲ្យអ៊ុយក្រែនទៀតហើយ។ ខ្ញុំអាចនិយាយថា អ្នកអាចផលិតវាដោយខ្លួនឯង។ ខ្ញុំមិនទាន់បានជូនដំណឹងទៅក្រុមហ៊ុននៅឡើយ ប៉ុន្តែ ខ្ញុំគិតថា នឹងគ្មានបញ្ហាចោទនោះទេ។”
នៅទីបំផុត ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំយល់ព្រមឲ្យអ៊ុយក្រែនផលិតប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏មានប្រសិទ្ធភាព និងទំនើបខ្លាំងលើលោក ហើយក៏មានតម្លៃថ្លៃខ្ពស់កប់ពពក ព្រោះថា ប្រព័ន្ធខែលមីស៊ីលមួយគ្រឿង មានគ្រាប់មីស៊ីលក្នុងនោះស្រាប់ មានតម្លៃប្រមាណ ១ពាន់លានដុល្លារ។
អ៊ុយក្រែនបានភ្លើងខៀវពីលោកត្រាំ តែមិនប្រាកដថា នឹងអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផលិតបានប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និងស្មុគស្មាញរបស់អាមេរិក។ ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី អះអាងថា អ៊ុយក្រែនមានសមត្ថភាពផលិតសព្វាវុធដោយខ្លួនឯង ជាពិសេសដ្រូនចម្ងាយឆ្ងាយដែលអ៊ុយក្រែនបានប្រើដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីមែន ប៉ុន្តែ អ៊ុយក្រែនត្រូវជួបបញ្ហាប្រឈម ឧបសគ្គច្រើនយ៉ាង។ ដំបូងគេ អ៊ុយក្រែនមិនអាចផលិតមីស៊ីលក្នុងទឹកដីអ៊ុយក្រែន។
ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ អ៊ុយក្រែនកំពុងកើតមានសង្រ្គាម រងការវាយប្រហារស្ទើរមិនលោះថ្ងៃពីសំណាក់រុស្ស៊ី។ ដូច្នេះ គ្មានកន្លែងណាមួយដែលមានសុវត្ថិភាព១០០%ដើម្បីឲ្យអ៊ុយក្រែនអាចដំឡើងរោងចក្រផលិតប្រព័ន្ធមីស៊ីលអាមេរិកបានទេ។ រោងចក្រផលិតមីស៊ីលPatriots ប្រាកដជាក្លាយជាផ្ទាំងស៊ីបវាយប្រហាររបស់មីស៊ីលរុស្ស៊ី។ អ្នកដែលស្និទ្ធនឹងសំណុំរឿងរឿងនេះបានពន្លយថា នៅពេលអ៊ុយក្រែនបានភ្លើងខៀវ អ៊ុយក្រែនអាចរើទីតាំងទៅផលិតនៅទឹកដីអាល្លឺម៉ង់ ព្រោះថា ក្នុងលោក មានតែអាល្លឺម៉ង់ និងជប៉ុនប៉ុណ្ណោះដែលបានសិទ្ធិផលិតមីស៊ីលPatriots ពីអាមេរិក។
បញ្ហាប្រឈមទី២ គឺទាក់ទងនឹងពេលវេលា។ ទោះបីលោកត្រាំបាននិយាយថា នឹងឲ្យសិទ្ធិទៅអ៊ុយក្រែន ប៉ុន្តែ លោកបាននិយាយតែមាត់ មិនទាន់មានលាយលក្ខអក្ស ចេញជាផ្លូវការនៅឡើយទេ។ ម្យ៉ាង រដ្ឋបាលអាមេរិកត្រូវសុំការអនុញ្ញាតពីសភាខុនហ្រ្កេសជាមុនសិន។ ខុនហ្រ្កេស ជាអ្នកពិចារណាថា ការផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធអាមេរិកទៅបរទេសសមស្របតាមច្បាប់សហព័ន្ធដែរឬទេ។ បើតាមកាសែតNew York Times លោកដូណាល់ត្រាំអាចប្រើសិទ្ធិជាប្រធានាធិបតីដើម្បីដាក់ឲ្យប្រើប្រាស់យន្តការផ្ទេរបច្ចេកវិទ្យាសព្វាវុធ ដែលមានទាក់ទងនឹងសន្តិសុខជាតិ។
មួយវិញទៀត បើទោះជាសភាអាមេរិកផ្តល់ភ្លើងខៀវឲ្យរដ្ឋបាលអាមេរិកផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធទៅអ៊ុយក្រែនក្តី ក៏អ៊ុយក្រែនមិនងាយនឹងផលិតបានស្រួលៗដែរ ជាពិសេសនៅពេលនិយាយពីបច្ចេកវិទ្យា និងវត្ថុធាតុផ្សំ។ សព្វថ្ងៃនេះ ក្រុមហ៊ុនអាមេរិកធំៗគឺ RTX Lockheed Martin ជាអ្នកផលិតមីស៊ីលPatriots ប៉ុន្តែ នៅតែត្រូវការសហការទិញគ្រឿងផ្សំ គ្រឿងបន្លាស់ដ៏សាំញ៉ាំពីដៃគូ ក្រុមហ៊ុនតូចៗជាច្រើនទៀត។ នេះគេនៅមិនទាន់និយាយការចំណាយដើម្បី
អង្គការនិងសមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់អគ្គនាយកFIFA
ស្របពេលដែលការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង ទាក់ទិននឹងអព្យាក្រឹតភាពរបស់លោក។ កាលពីថ្ងៃសុក្រទី៣កក្កដា អង្គការសិទ្ធិមនុស្សនិងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិតទៅកាន់FIFA ទាមទារឲ្យមានការស៊ើបអង្កេតលើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ និងប៉ះពាល់មកលើភាពមិនលម្អៀងនៃវិស័យកីឡា។
ក្នុងអំឡុងពេលនេះ ទោះបីសំឡេងស្រែហ៊ោកញ្ជៀវ កំពុងលាន់ឮខ្លាំងនៅតាមពិហុកីឡដ្ឋានដែលមានការប្រកួតបាល់ទាត់ពិភពលោកយ៉ាងណាក្តី តែបើយើងផ្ទៀងត្រចៀកស្តាប់បន្តិច នោះយើងនឹងឮសំឡេងខ្សិបខ្សៀវរិះគន់ពីទ្វីបអឺរ៉ុប ទៅកាន់លោក Gianni Infantino អគ្គនាយករបស់ សហព័ន្ធអន្តរជាតិនៃសមាគមបាល់ទាត់ ហៅកាត់ថា FIFA។
ចូលកាន់មុខតំណែងនៅឆ្នាំ២០១៦ សកម្មភាពរបស់លោក Gianni Infantino បានធ្វើឲ្យមានមន្ទិលសង្ស័យខ្លាំងឡើងៗ ស្តីពីភាពអព្យាក្រឹត្យ្យរបស់លោក ក្នុងនាមជាអ្នកតំណាងពិភពលោកកីឡា ដ៏មានឥទ្ធិពលបំផុត។ ថ្ងៃសុក្រទី៣កក្កដា អង្គការសិទ្ធិមនុស្សមួយនៅអង់គ្លេស ឈ្មោះ FairSquare បានផ្សព្វផ្សាយលិខិតមួយសន្លឹក ចុះហត្ថលេខាដោយសមាជិកសភាអឺរ៉ុប ចំនួន៥០នាក់។ លិខិតនេះ ត្រូវបានផ្ញើទៅកាន់ FIFA ទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ស្តីពីករណីផ្តល់ “ពានរង្វាន់សន្តិភាព របស់FIFA” ទៅឲ្យលោកដូណាល់ ត្រាំ។
គួររំលឹកថា កាលពីខែធ្នូឆ្នាំ២០២៥ នៅក្នុងឱកាសចាប់ឆ្នោតប្រកួតបាល់ទាត់ពិភពលោក២០២៦ លោកអគ្គនាយក FIFA Gianni Infantino បានប្រគល់ពានរង្វាន់សន្តិភាពFIFA ជូនទៅលោកដូណាល់ ត្រាំ ។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងជាពិសេសក្នុងឱកាសនោះតែម្តង។ អ្នករិះគន់ភាគច្រើនបានលើកឡើងថា គឺលោក Gianni Infantino ចង់បញ្ជោរលោកដូណាល់ ត្រាំ។ ជាង៦ខែមកហើយ FIFA បានបដិសេធមិនពន្យល់ជាសាធារណៈទេ នូវលក្ខខណ្ឌក៏ដូចជានីតិវិធី ដែលអនុញ្ញាតឲ្យខ្លួនសម្រេចប្រគល់ពានរង្វាន់ពិសេសនេះទៅនរណាម្នាក់។
ភាពស្និទ្ធស្នាលរវាងលោក Gianni Infantino និងលោកដូណាល់ ត្រាំ មិនអាចលាក់នរណាបានទេ។ លោក Gianni Infantino និងលោក Dana White ប្រធានUFC គឺជាអ្នកតំណាងពិភពកីឡាតែ២នាក់គត់ ដែលមានវត្តមាននៅក្នុងកម្មវិធី ចូលកាន់មុខតំណែងជាផ្លូវការរបស់លោកដូណាល់ ត្រាំ កាលពីខែមករា២០២៥។ ចាប់ពីពេលនោះមក លោកអគ្គនាយកFIFA បានបន្តនិយាយសរសើរលោកដូណាល់ ត្រាំ ឥតដាច់ពីមាត់ រហូតដល់ទៅហ៊ានចេញមុខ និយាយការពារគោលនយោបាយដឹកនាំរបស់លោកដូណាល់ ត្រាំ ហើយបានប្រកាសចង់ឲ្យគេប្រគល់ពានរង្វាន់ណូបែលសន្តិភាព លោកដូណាល់ ត្រាំ ថែមទៀតផង។
ជាងនេះទៀត កាលពីខែកុម្ភៈ នៅពេលលោកដូណាល់ ត្រាំ បើកកម្មវិធីសម្ពោធ ក្រុមប្រឹក្សាសន្តិភាពដែលលោកជាអ្នកបង្កើតឡើង គេឃើញលោកអគ្គនាយក FIFA ក៏មានវត្តមានដែរ ពាក់មួកពណ៌ក្រហម មានអក្សរពីលើថា USA និងលេខ 45-47 ដែលជាលេខរៀងអាណត្តិទាំង២របស់លោកដូណាល់ ត្រាំ។ ជាមួយនឹងស្នាមញញឹមសើចក្អាកក្អាយ លោក Gianni Infantino បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ថាលោកគឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់លោកដូណាល់ ត្រាំ។
សូមបញ្ជាក់ថា កាលពីខែធ្នូ២០២៥ អង្គការ FairSquare ធ្លាប់បានលើកឡើងថា គោលជំហររបស់លោក Gianni Infantino ដែលគាំទ្រពេញទំហឹងនិងដោយចំហ ចំពោះគោលនយោបាយលោកដូណាល់ ត្រាំ វាអាចប៉ះពាល់មកលើកអព្យាក្រឹតភាពនិងកិត្តិយស របស់FIFA ក៏ដូចជាវិស័យកីឡាបាល់ទាត់ពិភពលោកទាំងមូល។ នៅថ្ងៃទី១១មិថុនា អង្គការនេះអះអាងទៀត ត្រឹមតែរយៈពេល២សប្តាហ៍ មានមនុស្សប្រមាណ៥០០០នាក់បានចុះហត្ថលេខាលើញត្តិមួយ មានខ្លឹមសារបរិហារភាពលម្អៀងរបស់លោក
តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិនចង់លើកតម្កើងឈ្មោះនិង វប្បធម៌បរទេស
នៅក្នុងគោលដៅលើកតម្កើងវប្បធម៌ជាតិ និងបន្ទុចបង្អាក់ឥទ្ធិពលបរទេស ជាពិសេសរុស្ស៊ី និងអ៊ីស្លាមជ្រុលនិយម រដ្ឋាភិបាលតាហ្ស៊ីគីស្ថានពង្រឹងច្បាប់ស្តីពីអត្រានុកូលដ្ឋាន នៅត្រង់ចំណុច ចុះឈ្មោះរបស់ទារក។ ជាប់ឈ្មោះជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ លោកប្រធានាធិបតីតាហ្ស៊ីគីស្ថានក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពលអ៊ីស្លាម និងការដកឃ្លា ឃ្លាតចាកឆ្ងាយពីលំហរអតីតសហភាពសូវៀត។
ដើម្បីធ្វើជាគំរូគេក្នុងការអនុវត្តស្មារតីស្នេហាជាតិនិយម និងដើរតាមនយោបាយកំណត់អត្តសញ្ញាណជាតិឡើងវិញ ប្រធានាធិបតីតាហ្ស៊ីគីស្ថានលោក មិនខ្លាចនឹងកាត់តម្រឹម លុបចោលអក្ស ov នៅក្នុងឈ្មោះត្រកូលរបស់លោក ដើម្បីធ្វើយ៉ាងណាឲ្យឈ្មោះរបស់លោកលែងជាឈ្មោះរុស្ស៊ីដូចមុន ប៉ុន្តែ ជាឈ្មោះតាហ្ស៊ីគីស្ថាន។
មានប្រជាជនរស់នៅប្រមាណ ១០លាននាក់ ប្រទេសនៅអាស៊ីកណ្តាលមួយនេះមានប្រធានាធិបតីដែលផ្តោតចង់សើរើឡើងវិញនូវប្បធម៌ និងអត្តសញ្ញាណជាតិ។ ត្រូវគេចាត់ទុកជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ និងកាន់អំណាចដឹកនាំតាហ្ស៊ីគីស្ថានតាំងពីឆ្នាំ១៩៩២ លោកប្រធានាធិបតីEmomali Rakhmon បានធ្វើកំណែទម្រង់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន កាលពី១០ឆ្នាំមុនដើម្បីពង្រឹងប្រជាសាស្រ្ត និងអត្តសញ្ញាណជាតិតាហ្ស៊ីគីស្ថាន។ នៅឆ្នាំ២០១៦ គណៈកម្មាធិការភាសា និងវាក្យស័ព្ទបានបង្កើតបញ្ជីឈ្មោះតាហ្ស៊ីគីស្ថាន ចំនួន៣៤៦១ឈ្មោះ ដើម្បីឲ្យឪពុកម្តាយជ្រើសរើសយកទៅដាក់ឲ្យកូនរបស់ខ្លួន។ ចំណែកឈ្មោះ ដែលឃ្លាតចាកឆ្ងាយពេកពីវប្បធម៌ពែក្សអ៊ីស្លាមដែលជាវប្បធម៌គោលរបស់តាហ្ស៊ីគីស្ថាន និងឈ្មោះមានអក្សរ ovដែលបង្កប់ឥទ្ធិពលរុស្ស៊ី នឹងត្រូវអាជ្ញាធរបដិសេធមិនទទួលស្គាល់។
ជាលទ្ធផល កុមារតាហ្ស៊ីគីស្ថានដែលកើតចាប់តាំងពីឆ្នាំ ២០១៦នឹងលែងមានឈ្មោះដែលមានពាក្យ ov នៅក្នុងចុងកន្ទុយ ឬលែងមានឈ្មោះឥស្លាម ដូចជាYassine Amira ឬក៏ Riyad។
នៅក្នុងពិភពលោក មានប្រទេសមួយក្តាប់តូចដែលព្យាយាមរក្សាវប្បធម៌ អត្តសញ្ញាណជាតិតាមរយៈការបង្កើតបញ្ជីឈ្មោះប្រចាំប្រទេសមួយ ដោយគ្មានចម្លងឈ្មោះបរទេស។ ប៉ុន្តែ គេត្រឹមផ្តល់អនុសាសន៍ណែនាំឲ្យប្រជាជនប្រើឈ្មោះក្នុងស្រុក ពោលគឺ មិនតឹងរ៉ឹងខ្លាំងដូចតាហ្ស៊ីគីស្ថានដែលចាប់តម្រូវឲ្យប្រជាជនត្រូវតែដាក់ឈ្មោះតាមបញ្ជីកំណត់របស់រដ្ឋាភិបាល។
នៅឆ្នាំ២០១៩ មេដឹកនាំតាហ្ស៊ីគីស្ថាន លោក Emomali Rakhmon បាននិយាយក្តែងៗថា វាជារឿងដ៏អាម៉ាស់ ដែលគេត្រូវលើកតម្កើងវប្បធម៌បរទេស តាមរយៈការដាក់ឈ្មោះកូនចៅដែលមិនមែនជាឈ្មោះតាហ្ស៊ីគីស្ថាន។ បើតាមប្រធានាធិបតីតាហ្ស៊ីគីស្ថាន ការដាក់ឈ្មោះបរទេសឲ្យកូនចៅយ៉ាងដូច្នេះ មនុស្សជំនាន់ក្រោយៗរបស់តាហ្ស៊ីគីស្ថាននឹងកាន់តែឃ្លាតឆ្ងាយពីប្រភព ឫសគល់ វប្បធម៌ជាប្រវត្តិសាស្រ្តរបស់តាហ្ស៊ីគីស្ថាន។
ដោយបង្កើតនយោបាយកំណត់ឈ្មោះឲ្យប្រជាជនរបស់ខ្លួនយ៉ាងដូច្នេះ ប្រធានាធិបតីតាហ្ស៊ីគីស្ថានមានគោលដៅចង់បន្ទុចបង្អាក់កុំឲ្យប្រជាជនតាហ្ស៊ីគីស្ថានយកឈ្មោះតាមក្រុមអ៊ីស្លាមជ្រុលនិយម និងទប់ស្កាត់ឥទ្ធិពលរុស្ស៊ី។ ក្រៅពីហាមមិនឲ្យប្រជាជនដាក់ឈ្មោះអ៊ីស្លាម តាហ្ស៊ីគីស្ថានបានបង្កើតច្បាប់ហាមមិនឲ្យស្រ្តីទទូលកំណាត់លើក្បាលចំណែកមនុស្សប្រុសគ្មានសិទ្ធិទុកពុកចង្កា។ លោក Emomali Rakhmon បារម្ភខា្លចថា ប្រជាជនតាហ្ស៊ីគីស្ថានត្រូវក្រុមជីហាត អ៊ីស្លាមជ្រុលនិយម ឬក្រុមតាលីបង់នៅអាហ្វហ្កានីស្ថានអូសទាញឲ្យទៅប្រព្រឹត្តអំពើភេរវកម្មនៅទឹកដីបរទេស។ ករណីបែបនេះធ្លាប់កើតមានកន្លងមក នៅពេលអាជ្ញាធររុស្ស៊ីចាប់បានជនជាតិតាហ្ស៊ីគីស្ថានដែលត្រូវស
រដ្ឋវៀតណាមប្រកាសគោលនយោបាយ ជំរុញលើកទឹកចិត្តប្រជាជនឲ្យយកកូនដល់២នាក់
ចំនួនប្រជាជនវៀតណាម មានប្រមាណ១០២លាននាក់ គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២៦។ តែទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពប្រជាសាស្ត្រ។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាមបានលុបចោលការដាក់កំហិតហាមឃាត់ មិនឲ្យប្រជាជនមានកូនលើសពី២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃពុធទី១កក្កដា២០២៦ វៀតណាមបានចេញច្បាប់ផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ក្រុមគ្រួសារដែលមានកូន២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញឲ្យប្រជាជនវៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែលតម្លៃជីវភាពប្រចាំថ្ងៃកាន់តែចំណាយច្រើន?
បន្ទាប់ពីលែងហាមឃាត់ការយកកូនលើសពី២នាក់ រដ្ឋវៀតណាមបានបោះជំហានអនុវត្តយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីជំរុញលើកទឹកចិត្តឲ្យប្រជាជនខ្លួន យកកូនឲ្យបានលើសពី១នាក់។ ថ្ងៃពុធទី១កក្កដា ច្បាប់ថ្មីបានចូលជាធរមាន នៅវៀតណាម ដែលមានខ្លឹមសារផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់គ្រួសារដែលសម្រេចយកកូនដល់២នាក់។
តាមរយៈច្បាប់ថ្មីនេះ ស្ត្រីឆ្លងទន្លេកូនទី២ អាចមានសិទ្ធិឈប់សម្រាកមាតុភាព ដល់ទៅ៧ខែ ពោលគឺលើស១ខែបើប្រៀបទៅច្បាប់ចាស់។ បន្ថែមពីនេះ រដ្ឋវៀតណាមមានវិធានការជួយចេញថ្លៃចំណាយ ទៅលើការតាមដានសុខភាពពរពោះ និងសុខភាពទារកកើតថ្មី។ ក្រុមគ្រួសារនីមួយដែលសម្រេចយកកូនទី២ អាចទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់ទៅ២២៨ដុល្លារ ដោយយោងលើលក្ខខណ្ឌមួយចំនួន។
សូមរំលឹកថាប្រជាជនវៀតណាមបានឈានដល់ចំនួន១០០លាននាក់ កាលពីឆ្នាំ២០២៣។ ជាចំនួនដែលបានកើនឡើងយ៉ាងលឿនរហ័ស ខណៈនៅឆ្នាំ១៩៧៦ ក្នុងពេលបង្រួបបង្រួមវៀតណាមខាងជើងនិងខាងត្បូង ប្រជាជនសរុបមានប្រមាន៤៦លាននាក់។ នៅឆ្នាំ១៩៨៨ រដ្ឋកុម្មុយនីស្តវៀតណាម បានចេញច្បាប់ហាមឃាត់ជាផ្លូវការ មិនឲ្យមានកូនលើសពី២នាក់ នៅតាមតំបន់មួយចំនួនដែលដង់ស៊ីតេប្រជាជនមានលក្ខណៈចង្អៀតខ្លាំង។ តែយ៉ាងណាក៏ដោយ គោលនយោបាយដាក់កំហឹតនេះ មិនតឹងតែងខ្លាំងដូចនៅចិនទេ ពោលគឺពុំមានការចាប់បង្ខំឲ្យរំលូតកូនចោល ឬក៏ការចាក់ថ្នាំឲ្យស្ត្រីអាចលែងមានកូនបានជាដើម។
ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាកត្តាប្រជាសាស្ត្រនៅវៀតណាម មានទំនោរបាត់បង់តុល្យភាព ដោយសារតែមនុស្សវ័យចំណាស់កាន់តែច្រើន។ នៅក្នុងពិភពលោកនេះ វៀតណាមស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអត្រាមនុស្សវ័យចំណាស់ កើនឡើងច្រើនយ៉ាងលឿនគួរឲ្យបារម្ភ។ ការរីកចម្រើនជីវភាព និងវិស័យសុខាភិបាល បានធ្វើឲ្យមនុស្សកាន់តែមានអាយុវែងនៅវៀតណាម ហើយទន្ទឹមគ្នានេះ អត្រាពរពោះមានកូនរបស់ស្ត្រីវៀតណាមវិញ បានធ្លាក់ចុះ។
សូមបញ្ជាក់ថា អាយុកាលសង្ឃឹមរស់របស់ប្រជាជនវៀតណាម បច្ចុប្បន្ន គឺខ្ទង់៧៥ឆ្នាំ ចំណែកប្រជាជនអាយុលើសពី៦០ឆ្នាំវិញ បានកើនដល់ទៅ១០%នៃប្រជាជនសរុប។ ទំនោរមនុស្សចាស់ច្រើនទៅៗ ប្រៀបធៀបទៅមនុស្សពេញវ័យធ្វើការ គឺជាបញ្ហាមួយដែលអាចចោទទៅលើតុល្យភាពប្រជាសាស្ត្រ ទីផ្សារការងារនិងប្រព័ន្ធសន្តិសុខសង្គម។ នៅឆ្នាំ២០២៥ រដ្ឋវៀតណាមបានសម្រេច លុបចោលបំរាមហាមប្រជាជនមិនឲ្យមានកូនលើសពី២នាក់។ តែត្រឹមតែលែងហាមឃាត់ មិនប្រាកដថាប្រជាជនវៀតណាមនឹងសម្រេចចិត្តយកកូនថែមនោះទេ។
នៅឆ្នាំ២០២៥ អត្រាកម្រិតពរពោះរបស់ស្ត្រីវៀតណាម មានចំនួន១,៩៣។ អត្រានេះ វាមិនទាបពេកទេ បើប្រៀបធៀបទៅប្រទេសអាស៊ីផ្សេងទៀត ដូចជាជប៉ុន ដែលមានត្រឹម ១,១៤ និងឬកូរ៉េខាងត្បូង ដែលមានត្រឹមតែ០,៨។ ក៏ប៉ុន្តែផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការធ្លាក់ចុះនៃអត្រាពរពោះរបស់ស្ត្រីវៀតណាម បានកើតឡើងលឿនជ្រុល ប្រើប្រៀបធៀបទៅនឹងការរីកចម្រើនសេដ្ឋកិច្ច។
វៀតណាមជាប្រទេសមានសន្ទុះសេដ្ឋកិច្ចល្អពិតមែន តែចំណូលដុលរបស់ប្រជាជនវៀតណាម មានជាមធ្យមត្រឹមតែប្រមាណ ៥០០០ដុល្លារ ពោលគឺប
កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត នៅពេលអាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នេះហើយ ដែលជារៀបចំបណ្តាញ កូនចៅអ៊ីរ៉ង់ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាចសន្តិសុខនៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាន់កាប់ចរន្តសេដ្ឋកិច្ចសឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
គេអាចនិយាយបានថា នៅអ៊ីរ៉ង់មានរដ្ឋអំណាច២ទន្ទឹមគ្នា គឺរដ្ឋាភិបាលអ៊ីរ៉ង់ និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រុមប្រដាប់អាវុធមនោគមន៍វិជ្ជាអ៊ីស្លាមផ្តាច់ការនេះ មានឥទ្ធិពលអំណាចខ្លាំងណាស់ ទៅលើសង្គម សន្តិសុខ និងសេដ្ឋកិច្ចអ៊ីរ៉ង់។ ជាច្រើនឆ្នាំកន្លងមកនេះ សមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានរីកចម្រើនធូរធាមានបានជាខ្លាំង បើទោះបីជាប្រទេសអ៊ីរ៉ង់ បានរងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងណា។ មុខជំនួញធំៗជាច្រើននៅអ៊ីរ៉ង់ ដោយរាប់ទាំងការនាំចេញនាំចូលទំនិញគ្រប់មុខ ឧស្សាហកម្មប្រេងកាត ឧស្ម័ន ក្រុមហ៊ុនទូរគមនាគមន៍សេវាទូរស័ព្ទ អ៊ីនធ័រណិត និងសេវកម្មកំពង់ផែជាដើម សុទ្ធតែស្ថិតនៅក្នុងដៃមេធំៗរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។
ក្នុងពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងចរចាគ្នា ឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និងដកទណ្ឌកម្មសេដ្ឋកិច្ចពីអ៊ីរ៉ង់ គឺកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចក្លាយជាអ្នកទទួលផលចម្បង ពីការបើកសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ។ ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចំនួន៤នាក់ផ្សេងគ្នា បានពន្យល់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ស្ថិតនៅចំចំណុចពិសេស ដែលអាចទទួលបានចំណែកដ៏ធំមហិមា នៃអត្ថប្រយោជន៍ហិរញ្ញវត្ថុ ដែលនឹងកើតមានពីការដកទណ្ឌកម្ម ការស្ដារឡើងវិញនៃការនាំចេញប្រេង និងការវិនិយោគពីបរទេស។
តែទន្ទឹមគ្នានេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក៏អាចក្លាយជាឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើន រំខានដល់ការឈានទៅសម្រេចកិច្ចព្រមព្រៀងដែរ។ កងកម្លាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពិភពអាជីវកម្មជំនួញរបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែប្រទេសជាច្រើនលើពិភពលោក ចាត់ទុកក្រុមឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអង្គការភេរវកម្ម ។ ប្រកាសនេះ អាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការរំដោះសេដ្ឋកិច្ចពីទណ្ឌកម្ម កាន់តែស្មុគស្មាញបន្ថែមទៀត។
ប្រភពមួយទៀត បានលើកឡើងថាកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ គឺជាអ្នកឈ្នះធំបំផុតនៃសង្គ្រាម ដែលអាមេរិកបានបំផ្ទុះនៅអ៊ីរ៉ង់។ សង្គ្រាមប្រមាណជាតិ៤ខែមកនេះ គឺកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលជាអ្នកពើងទ្រូងប្រយុទ្ធជាមួយអាមេរិកនឹងអ៊ីស្រាអែល ដើម្បីការពាររបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់។ ដូច្នេះ ពេលចប់សង្គ្រាម លែងមានទណ្ឌកម្មសេដ្ឋកិច្ច គឺក្រុមនេះជាអ្នកទទួលបានអត្ថប្រយោជន៍ជាទិភាព។
សូមរំលឹកថា កិច្ចព្រមព្រៀងបឋម ឬ អនុស្សរណៈនៃការយោគយល់គ្នាដែលសហរដ្ឋអាមេរិក បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ បានកំណត់អនុញ្ញាតឱ្យអ៊ីរ៉ង់អាចនាំចេញប្រេងនិងផលិតផលកែច្នៃធ្វើពីប្រេងកាត។ មិនត្រឹមប៉ុណ្ណោះទេ រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសន្យាផ្តល់ប្រាក់ចំនួន២៤ពាន់លានដុល្លារ ដែលអាមេរិកបានបង្កកទុក ឲ្យមកអ៊ីរ៉ង់វិញ។ ហើយនៅពេលមានកិច្ចព្រមព្រៀងជាស្ថាពរ សហរដ្ឋអាមេរិកសន្យាដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ និងសន្យាវិនិយោគសាងសង់អ៊ីរ៉ង់ឡើងវិញ ក្នុងទឹកប្រាក់ ៣០០ ពាន់លានដុល្លារថែមទៀតផង។ ធ្វើសម្បទានឲ្យរបបផ្តាច់ការអ៊ីរ៉ង់ច្រើនចំណុចដូចនេះហើយ តែលោកដូណាល់ នៅតែបន្តអួតថា លោកជាអ្នកឈ្នះសង្គ្រាម
រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន
នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុខសញ្ញាឲ្យបានទាន់ពេលវេលា នូវអ្នកដែលអាចគិតខ្លីចង់សម្លាប់ខ្លួន។
ជំងឺបាក់ទឹកចិត្ត ឈានទៅដល់ការសម្លាប់ខ្លួន គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយនៃសង្គមកូរ៉េខាងត្បូង។ ក្នុងចំណោមប្រទេសសមាជិកអង្គការOCDE កូរ៉េខាងត្បូងជាប្រទេសដែលសំបូរ មនុស្សអាយុក្រោម៣០ឆ្នាំធ្វើអត្តឃាតច្រើនជាងគេបង្អស់។ ចន្លោះពីឆ្នាំ២០១៦ ដល់២០២៥ ចំនួនអ្នកធ្វើអត្ថឃាត អាយុក្រោម៣០ឆ្នាំ បានកើនឡើងពី២៧៣នាក់ ដល់ ៣៩៦នាក់។ ពោលគឺកើនឡើង៤៥% ក្នុងរយៈពេលមិនដល់១០ឆ្នាំ។ នេះបើផ្អែកតាមតួលេខផ្លូវការរបស់ក្រសួងស្ថិតិកូរ៉េខាងត្បូង។ ចំណែកចំនួនក្មេងៗអនីតិជន ដែលទទួលបានការព្យាបាលនៅសេវាសុខភាពជំងឺផ្លូវចិត្តវិញ ក៏បានកើនឡើងខ្លាំងដែរ ពី២៧៤០០០នាក់នៅឆ្នាំ២០២១ ដល់៤៣១០០០នៅឆ្នាំ២០២៥។ តួលេខទាំងនេះ បានសបង្ហាញឲ្យឃើញ នូវទំហំនៃវិបត្តិទាក់ទិននឹងសុខភាពផ្លូវចិត្តរបស់ប្រជាជនកូរ៉េខាងត្បូង។
លោក Benjamin Joinau នរវិទូជំនាញសិក្សាសង្គមកូរ៉េ បានលើកឡើងថា សុខភាពផ្លូវចិត្តគឺជាភាពអាម៉ាសមួយដែលប្រជាជនកូរ៉េខាងត្បូងលាក់បាំងបំផុត។ ឫសគល់មួយនៃបញ្ហាផ្លូវចិត្តរបស់យុវជនកូរ៉េខាងត្បូង គឺមកពីប្រព័ន្ធអប់រំដ៏តឹងតែង និងធ្ងន់ធ្ងរបំផុតសង្កត់ទៅលើកុមារភាពរបស់ពួកគេ។ អ្នកជំនាញខាងលើបានលើកឧទាហរណ៍មួយថា នៅកូរ៉េខាងត្បូងមានកម្មវិធីប្រឡងថ្នាក់ជាតិមួយ ឈ្មោះ Suneung ដែលសិស្សានុសិស្ស ត្រូវប្រកួតប្រជែងដ៏ស្វិតស្វាញរយៈពេល១ថ្ងៃ ដើម្បីអាចជាប់ពិន្ទុល្អ ទើបអាចមានឈ្មោះជាប់ចូលរៀននៅតាមសកលវិទ្យាល័យល្បីៗ។ ការចូលរៀននៅតាមសាលាល្បីៗទាំងនេះ នឹងអាចកំណត់ជោគវាសនាអនាគតការងារ និងការឡើងជណ្តើរសង្គមរបស់ពួកគេ។ ពេលខ្លះសិស្សកូរ៉េត្រូវរៀនត្រៀមសម្រាប់ការប្រឡងនេះ នៅសាលាឯកជន តាំងតែពីនៅថ្នាក់អនុវិទ្យាល័យ។ ក្រុមគ្រួសារនីមួយ ហ៊ានចំណាយប្រាក់ច្រើនសន្ធឹក ដាក់ក្តីសង្ឃឹមទាំងស្រុងលើកូនម្នាក់ៗ ដែលនេះគឺជាបន្ទុកផ្លូវចិត្តមួយដ៏សែនធ្ងន់។ អនាគតនិងមុខមាត់ក្រុមគ្រួសារទាំងមូល ស្ថិតនៅលើតារាងពិន្ទុរបស់កូនម្នាក់ៗ។
ជាលទ្ធផល គេសង្កេតឃើញថា យុវជនកូរ៉េខាងត្បូងពេលចូលរៀនថ្នាក់ឧត្តមសិក្សា ចាប់ផ្តើមបាត់មាត់បាត់ក ដើរដូចមនុស្សយន្ត លែងចេះសប្បាយ។ នៅសកលវិទ្យាល័យ ការប្រកួតប្រជែងត្រូវបន្ត ត្រូវស្វែងរកកន្លែងចុះកម្មសិក្សា ហើយបន្ទាប់់មកទៀត ត្រូវរកការងារធ្វើនៅក្នុងទីផ្សារដែលកាន់តែតូចចង្អៀតពី១ឆ្នាំទៅ១ឆ្នាំ។ អ្វីដែលអ្នកជំនាញបានកត់សម្គាល់ គឺយុវជនកូរ៉េវ័យខ្ទង់២០ឆ្នាំ បានបាត់បង់ភាពត្រេកត្រអាលសប្បាយរីករាយ ពោលគឺពួកគេដូចជាបានដើររំលងយុវភាព ឈានចូលដំណាក់កាលក្លាយជាមនុស្សដែលមានតែបន្ទុកពេញសតិអារម្មណ៍ និងងាយខឹងច្រលោត។
គួរបញ្ជាក់ថា បន្ទាប់ពីឃើញវិបត្តិដ៏ធ្ងន់ធ្ងរនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងទើបតែបានប្រកាសអាសន្នជាតិ ក្នុងកម្មវត្ថុឈានទៅកាត់បន្ថយឲ្យបានយ៉ាងហោចពាក់កណ្តាល នៃករណីធ្វើអត្តឃាតក្នុងចំណោមយុវជនក្មេងៗ ក្នុងរវាង១០ឆ្នាំទៅមុខ។ ក្រសួងពាក់ព័ន្ធចំនួន១៥ត្រូវចូលរួមនៅក្នុងយុទ្ធនាការនេះ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញវិធានការ ដែលមានគ្រោងឆ្អឹង៥ចំនុចធំៗ ក្នុងនោះមានដូចជា ការតាមដានសង្កេតឲ្យបានទាន់ពេលវេលានូវអ្នកមានជំងឺបាក់ទឹកចិត្ត ការពង្រឹងតួនាទីរបស់ស្ថាប័នរដ្ឋដើម្បីជួយ។ រដ្ឋនឹងធ្វើកំណែទម្រង់ប្រព័ន្ធគរុកោសល្យ ដើម្បីសម្រាលបន្ទុកការងាររបស់សិស្ស ហើយកាត់បន្ថយ
ទោះភូមាគ្រប់គ្រងដោយរបបសឹក ឬប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ
បន្ទាប់ពីធ្វើដំណើរទៅឥណ្ឌា ប្រទេសមហាយក្សប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋានពីយោធាមកស៊ីវិល លោកមីន អ៊ុងឡាំងងាកមកបំពេញទស្សនកិច្ចនៅ ប្រទេសមហាយក្សសេដ្ឋកិច្ចចិនវិញម្តង។ យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋភូមា ប្រមុខរដ្ឋាភិបាលស៊ីវិលភូមាធ្វើដំណើរទៅចិនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចចិនដែលជាប្រទេសជិតខាងមានព្រំដែនរួមគ្នាជាង២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំយោធាភូមាដែលជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី ធ្វើដំណើរទៅប្រទេសចិនលើកនេះ ដើម្បីស្វែងរកការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់របស់រដ្ឋាភិបាលស៊ីវិល ដែលមានលោកជាប្រធានាធិបតីកើតចេញមកពីការបោះឆ្នោតនៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី១៦មិថុនា ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសចាប់ដៃសហការជាមួយ បុរសខ្លាំងរបស់ភូមា មីន អ៊ុងឡាំង ដែលទើបក្រឡាស់ខ្លួន ពីមេដឹកនាំរបបសឹក មកជាប្រធានាធិបតីស៊ីវិល។ ចិនមិនចង់របូតភូមាចេញពីដៃ ក៏ព្រោះតែមិនចង់បាត់ប្រយោជន៍។
ខុសពីទស្សនកិច្ចលើកមុនៗ ប្រធានាធិបតីចិន លោកស៊ី ជីនពីងក្រាលព្រំក្រហមទទួលអតីតមេដឹកនាំយោធាភូមា លោកមីន អ៊ុងឡាំង ក្នុងនាមលោកជាប្រធានាធិបតីដែលកើតចេញពីការបោះឆ្នោតនៅសភា កាលពីខែមេសាកន្លងទៅ។ ដោយទទួលស្វាគមន៍ លោកមីន អ៊ុងឡាំង ក្នុងនាមជាប្រមុខរដ្ឋភូមា នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋនៅចិន ចំនួន៥ថ្ងៃ ចិនរបស់លោកស៊ី ជីនពីងចង់បញ្ជាក់សាជាថ្មីថា ចិនជាដៃគូដ៏សំខាន់ និងយុទ្ធសាស្រ្តរបស់ភូមា នៅគ្រប់កាលៈទេសៈ មិនថា អំឡុងសុខសន្តិភាព ឬសង្រ្គាមស៊ីវិលដូចសព្វថ្ងៃ។
នៅកិច្ចពិភាក្សាជាមួយលោកមីន អ៊ុងឡាំងនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ លោកស៊ី ជីនពីងបានសង្កត់ធ្ងន់ថា ប៉េកាំងគាំទ្រជំហរការពារដែនអធិបតេយ្យភាពរបស់ភូមា និងគាំទ្ររដ្ឋាភិបាលថ្មីរបស់ភូមា នៅក្នុងការប្រឹងប្រែងស្វែងរកតុល្យភាពរវាងការអភិវឌ្ឍនិងសន្តិសុខ។
ឯកោ និងជាប់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ព្រោះតែរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី របបសឹកភូមានៅតែអាចឈរជើង ទប់ទល់នឹងចលនាប្រឆាំងប្រដាប់អាវុធនៅទូទាំងប្រទេស ក៏ដោយមកពីបានទទួលជំនួយ ទាំងសេដ្ឋកិច្ច និងយោធាពីប៉េកាំង។
នៅ ភូមា រដ្ឋាភិបាលចិនផ្តល់ជំនួយ ជួយគ្រប់ភាគីជម្លោះ មិនថា កងទ័ពភូមា ក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬចលនាអ្នកប្រឆាំងនឹងរបបសឹក ដើម្បីធានាថា ប្រយោជន៍សេដ្ឋកិច្ចចិននៅភូមាមិនរងផលប៉ះពាល់ រំខាន ទោះក្នុងកាលៈទេសៈដែលភូមាកំពុងធ្លាក់ក្នុងសង្រ្គាមស៊ីវិលក្តី។ រាល់លើក ចិនទន្ទេញជាប់មាត់ ចង់ឃើញស្ថិរភាពសន្តិសុខ និងនយោបាយនៅភូមា ព្រោះថា កត្តាទាំងពីរនេះដើរតួនាទីសំខាន់ ជួយឲ្យចិនអាចសម្រេចផែនការយុទ្ធសាស្រ្ត ក្នុងនាមជាមហាអំណាចក្នុងតំបន់។
ចិនត្រូវការទឹកដីភូមាដើម្បីធ្វើជាកន្លែងឆ្លងកាត់ដឹកទំនិញរបស់ចិនចេញពីខេត្តគុនមីង ទៅកាន់កំពង់ផែទឹកជ្រៅរបស់ចិននៅទីក្រុងឆ្នេរសមុទ្រភូមា Kyaukpyu នៅសមុទ្របង់ហ្កាល់។ ចិនមានផែនការ យកភូមាជាកន្លែងឆ្លងកាត់សំដៅទៅមហាសមុទ្រឥណ្ឌាផ្ទាល់ ដោយមិនចាំបាច់ត្រូវប្រើសមុទ្រចិនខាងត្បូង នៅក្នុងករណីដែលមានផ្ទុះសង្រ្គាមជាមួយតៃវ៉ាន់ រហូតធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ដឹកទំនិញរបស់ចិន។ សព្វថ្ងៃនេះចិនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកដីរបស់ខ្លួនជិតសព្វគ្រប់ដើម្បីតភ្ជាប់ទៅក្នុងដែនដីភូមា នៅក្នុងរដ្ឋស្ហាន។
ដើម្បីធានាសុវត្ថិភាពដល់អនាគតគម្រោងសាងសង់ផ្លូវដែកសម្រាប់ដឹកនាំយកទំនិញចិន ចេញទៅមហាសមុទ្រ
មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យនុយក្លេអ៊ែរកាន់តែខ្លាំង
មហាអំណាចនុយក្លេអ៊ែរទាំង៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បីការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃទី៨មិថុនា។ ពិភពលោកយើងកំពុងតែឈានជើងចូលក្នុងកាលៈទេសៈប្រកួតប្រជែងគ្នា ដែលប្រការនេះ វានឹងបង្កើនកម្រិតនៃហានិភ័យដែលអាចធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លែអ៊ែរ។
យោងតាមរបាយការណ៍របស់យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ការចំណាយលើសព្វាវុធនុយក្លេអែរ បានកើនឡើងជាសរុប ដល់ជិត១១៩ ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំ២០២៥ ពោលគឺកើន ១៩% ប្រើប្រៀបធៀបទៅឆ្នាំមុន។ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ ដែលមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ហាក់កំពុងតែផ្តល់អាទិភាពលើវិស័យសព្វាវុធមហាប្រល័យនេះ។
គួរកត់សំគាល់ថា ការបន្ថែមការចំណាយនេះ ស្ថិតក្នុងបរិបទមួយដែលបញ្ហាភូមិសាស្ត្រនយោបាយកាន់តែតានតឹង ហើយប្រទេសមហាអំណាច ខំពន្លឿនការធ្វើទំនើបកម្មស្តុកសព្វាវុធតែរៀងៗខ្លួន។ មិនខុសពីរបាយការណ៍យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខូលម៍ ហៅកាត់ថា Sipri ក៏បានថ្លែងការព្រួយបារម្ភដែរ ថាទំនោរនេះអាចនាំឱ្យមានការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរ សាជាថ្មីនៅលើពិភពលោក។ ហានិភ័យដ៏ធំមួយទៀតនោះ គឺការប្រើប្រើប្រាស់កាន់តែខ្លាំងឡើងនូវ ច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រព័ន្ធសព្វាវុធទំនើប ដែលអាចមានឥទ្ធិពលលើការសម្រេចចិត្ត ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
យោងតាមវិទ្យាស្ថាន Sipri ពិភពលោកបច្ចុប្បន្ន មានក្បាលគ្រាប់នុយក្លេអ៊ែរ សរុបទាំងអស់ប្រមាណ ១២១៨៧ គ្រាប់ ក្នុងនោះ៩៧៤៥គ្រាប់ គឺកំពុងស្ថិតនៅក្នុងស្តុកអាវុធដែលគេត្រៀមទុកប្រើភ្លាមៗ។ ទោះបីជាចំនួនសរុបនៃសព្វាវុធនុយក្លេអ៊ែរ បន្តធ្លាក់ចុះក៏ដោយ តែក្រុមអ្នកជំនាញ បានបញ្ជាក់ថា ហានិភ័យនុយក្លេអ៊ែរវិញកំពុងកើនឡើង។ មូលហេតុ គឺប្រទេសដែលមានអាវុធនុយក្លេអ៊ែរកំពុងដកក្បាលគ្រាប់ចេញពីឃ្លាំងស្តុក និងដាក់បំពាក់លើប្រព័ន្ធបាញ់បង្ហោះ ឬហៅថា វិកទឺរ ដើម្បីត្រៀមប្រើប្រាស់បានភ្លាមៗ។ តាមការលើកឡើងរបស់លោក Karim Haggag នាយកវិទ្យាស្ថាន Sipri ការថយចុះនៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ មិនមានន័យថាហានិភ័យថយចុះនោះទេ។ ផ្ទុយទៅវិញ ការពន្យារពេលរុះរើអាវុធចាស់ និងការបង្កើនល្បឿនដាក់ពង្រាយអាវុធថ្មី អាចធ្វើឱ្យចំនួនអាវុធកើនឡើងវិញនាពេលអនាគត។
គួរបញ្ជាក់ថា ៨៣%នៃក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ ស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិកនិងរុស្ស៊ី។ មហាអំណាចទាំង២នេះ ម្នាក់ៗមានជាង៥០០០គ្រាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលចាយប្រាក់ច្រើនជាងគេលើអាវុធនុយក្លេអ៊ែរ។ ក្នុងឆ្នាំ២០២៥ អាមេរិកបានចំណាយ ជិត៧ម៉ឺនលានដុល្លារ ពោលគឺច្រើនជាងការចំណាយរបស់ប្រទេសនុយក្លេអ៊ែរផ្សេងៗទៀត បូកបញ្ចូលគ្នាទាំងអស់។ ចិនឈរនៅលំដាប់ទីពីរ ដោយចំណាយប្រមាណ ១៣៥០០ លានដុល្លារ បន្ទាប់មកគឺ អង់គ្លេស (១២,៦ ពាន់លានដុល្លារ) និងរុស្ស៊ី (៩,៥ ពាន់លានដុល្លារ)។ ក្នុងពេលជាមួយគ្នានេះ ចិនកំពុងពង្រីកឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ខ្លួន យ៉ាងលឿនរហ័សជាងគេ។ បច្ចុប្បន្នចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៦២០គ្រាប់។ វិទ្យាស្ថាន Sipri រំពឹងថា នៅរវាងឆ្នាំ២០៣០
ឆ្នាំ២០២៥កន្លងទៅ ពិភពលោកវឹកវរខ្លាំងដោយអំពើហិង្សា សង្គ្រាមកាប់សម្លាប់
អំពើហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់ជីវិត បានកើតមានឡើងខ្លាំងនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៥។ នេះបើផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុងអូស្លូ ដែលបានចេញផ្សាយនៅថ្ងៃទី៩មិថុនា។ គិតចាប់ពីចប់សង្រ្គាមលោកលើកទី២មក ឆ្នាំ២០២៥ជាឆ្នាំដែលមានជម្លោះព្រំដែន ជម្លោះរវាងប្រទេសនិងប្រទេស ក្នុងចំនួនច្រើនបំផុត។
ពិភពលោកបាននិងកំពុងតែវក់វី ជាមួយភាពហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព នៅទីក្រុងអូស្លូ តួលេខបានបង្ហាញថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏ហិង្សាបំផុត ទាំងចំនួនជម្លោះ សង្គ្រាម ទាំងចំនួនមនុស្សស្លាប់។ លោកស្រី Siri Aas Rustad អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងអូស្លូ ហៅកាត់ថា PRIO បានលើកឡើងថា ឆ្នាំមុនៗលោកស្រីអាចច្បិចបានចំណុចវិជ្ជមានខ្លះនៅក្នុងសន្និដ្ឋានបូកសរុប តែឆ្នាំ២០២៥គឺរកចំណុចវិជ្ជមានមិនបានសោះ មានតែវិបត្តិហិង្សាពាសពេញពិភពលោក។
នៅឆ្នាំ២០២៥ មានជម្លោះបានផ្ទុះឡើងចំនួន៦៥ករណី ដែលមានពាក់ព័ន្ធយ៉ាងហោចជាមួយប្រទេសមួយ។ ចំនួននេះ គឺច្រើនបំផុតមិនធ្លាប់មាន បើរាប់ចាប់ពីឆ្នាំ១៩៤៦មក។ ជម្លោះរវាងប្រទេសមួយនិងប្រទេសមួយវិញ គឺមានដល់ទៅ៨ជម្លោះ ពោលគឺបានកើនឡើងទ្វេដង បើប្រៀបធៀបទៅឆ្នាំ២០២៤។ ក្នុងជម្លោះរវាងប្រទេសនិងប្រទេស គឺមានជាអាទិ៍ ជម្លោះទឹកដីបញ្ហាព្រំដែន ដូចជារវាងប៉ាគីស្ថាននិងឥណ្ឌា រវាងកម្ពុជនិងថៃ ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រតិបត្តិការកងទ័ពអ៊ីស្រាអែលនៅស៊ីរី និងជម្លោះផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា។
ផ្អែកតាមរបាយការណ៍ខាងលើ ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុតកម្រិតទី៣ បើគិតចាប់ពីក្រោយសម័យសង្គ្រាមត្រជាក់។ ជីវិតមនុស្សប្រមាណ២៤៥០០០នាក់ បានស្លាប់ដោយការប្រយុទ្ធ និងអំពើហិង្សានយោបាយ ក្នុងនោះ ៧៦៥០០នាក់ គឺស្លាប់ដោយការវាយប្រហារសំដៅដោយចំពោះទៅលើជនស៊ីវីល។ កាលពីឆ្នាំ២០២៤ ចំនួនជនស៊ីវីលស្លាប់មានចំនួន ១៤២០០នាក់ ពោលគឺតិចជាងឆ្នាំ២០២៥ ដល់ទៅ៥ដង។ ចំនួនតួលេខជនស៊ីវីលស្លាប់ កើនឡើងខ្លាំងក្នុងឆ្នាំ២០២៥ គឺមួយផ្នែកធំ ដោយហេតុតែវិបត្តិនៅស៊ូដង់ខាងត្បូង។ គ្រាន់តែជម្លោះវាយប្រហារគ្នា នៅទីក្រុង El-Facher តំបន់ដាកហ្វួរស៊ូដង់ខាងត្បូង បានផ្តាច់ជីវិតជនស៊ីវីល ដល់ទៅ៦០០០០នាក់។ បើរាប់ពីចប់សង្គ្រាមត្រជាក់មក មានតែសង្គ្រាមនៅទីហ្ក្រេ ឆ្នាំ២០២១ និងនិងសង្គ្រាមស៊ីវីលនៅរ៉ូវ៉ាន់ដា ទេ ដែលមានចំនួនជនស៊ីវីលស្លាប់ច្រើនជាងឆ្នាំ២០២៥។
អ្វីដែលអ្នកស្រាវជ្រាវបានសង្កេតឃើញ គឺ៥-៦ឆ្នាំចុងក្រោយនេះ ជម្លោះហិង្សា សង្គ្រាមច្រើនកន្លែងបានកើតឡើងក្នុងពេលព្រមៗគ្នា ហើយក៏មានទំនាក់ទំនងរវាងគ្នាដែរ។ លោកស្រី Siri Aas Rustad លើកឡើងថា ពិភពលោកដូចជាមិនបានស្រាកស្រានសោះ អស់ពីសង្គ្រាមមួយចូលសង្គ្រាមមួយទៀត។ ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០ ពិភពលោកបានស្ងប់ស្ងាត់ច្រើនឆ្នាំជាប់គ្នា ពុំមានជម្លោះរវាងប្រទេសនិងប្រទេសទេ។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គ្រាមកាន់តែហិង្សា ក្តៅគគុក និងបន្តឥតដាច់នៅទូទាំងពិភពលោក។
សូមបញ្ជាក់ថា របាយការណ៍សិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ត្រូវបានធ្វើឡើងដោយផ្អែកលើតួលេខប្រមូលដោយ Conflict Date Program នៃសកលវិទ្យា Uppsala ប្រទេសស៊ុយអែត។ អ្នកជំនាញ បានបែងចែក អំពើហិង្សាជា៣ប្រភេទធំៗ ៖ អំពើហិង្សាដែលមានពាក់ព័ន្ធជាមួយរដ្ឋយ៉ាងហោច១ អំពើហិង្សាមិនមែនជាលក្ខណៈរដ្ឋ និងអំពើហិង្សាដោយអត្តនោម័តធ្វើទៅលើជនស៊ីវីល។ លោកស្រី Siri Aas R
ហេតុអ្វីការប៉ុនប៉ងរបស់លោកត្រាំ ដើម្បីជំរុញកិច្ចព្រមព្រៀងAbraham អាចបរាជ័យធ្លាក់ទឹក?
ជំហររបស់លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រធានាធិបតីទី៤៧របស់អាមេរិកប្រកាសដំណឹងជាមួយការប្តូរជំហរក្រឡាប់ចាក់ ធ្វើឲ្យពិភពលោកតាមសឹងមិនទាន់។ ទាក់ទងនឹងការចរចាដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំអាមេរិកបង្ហោះសារម្តងថា ជិតឈានសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោកមិនប្រញាប់ចង់បានកិច្ចព្រមព្រៀងភ្លាមៗជាមួយអ៊ីរ៉ង់។ ជាក់ស្តែង នៅក្នុងសារបង្ហោះផ្សាយលើបណ្តាញសង្គមTruth Social របស់លោកកាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយថា លោកបានប្រាប់ក្រុមចរចាអាមេរិកកុំឲ្យប្រញាប់ នៅក្នុងរឿងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ លោកត្រាំនិយាយយ៉ាងដូច្នេះ នៅពីរថ្ងៃក្រោយ លោកជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំអារ៉ាប់ ដើម្បីនិយាយពីកិច្ចព្រមព្រៀងAbraham ឬកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់។
នៅប៉ុន្មានថ្ងៃមកនេះ អារ៉ាប៊ី សាអូឌីត កាតា និងប៉ាគីស្ថាន ប្រទេសកាន់សាសនាអ៊ីស្លាមទាំងបីបានដុតដៃ ដុតជើងច្រើនដើម្បីរកច្រកចេញ ឲ្យវិបត្តិសង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់ នោះបើទោះបីជា ទាំងអារ៉ាប៊ី សាអូឌីត និងកាតាបានរងគ្រោះ ព្រោះតែអ៊ីរ៉ង់បាញ់ដ្រូន និងមីស៊ីលសងសឹកមូលដ្ឋានទ័ពអាមេរិកនៅប្រទេសជិតខាងទាំងពីរនេះ។
នៅថ្ងៃចន្ទ កាតាបានទទួលរាក់ទាក់ក្រុមចរចារបស់អ៊ីរ៉ង់ដែលប្រាថ្នាចង់ឲ្យកាតាជួយសម្រាលទណ្ឌកម្ម តាមរយៈការឈប់ផ្អឹបខ្ទប់ទ្រព្យសម្បត្តិជាង២៤ពាន់លានដុល្លារ នៅពេលអ៊ីរ៉ង់ឈានទៅចុះកិច្ចព្រមព្រៀងជាមួយអាមេរិក។
ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងស្ថិរភាពនៅក្នុងតំបន់ កាតា អារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាប់មួយចំនួនទៀត នៅឈូងសមុទ្រពែក្ស ចង់ជំរុញឲ្យមានកិច្ចព្រមព្រៀងបិទបញ្ចប់សង្គ្រាមកាន់តែឆាប់នៅដើមបូព៌ា។ នៅក្នុងក្រសែភ្នែករបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នេះជាឱកាសមួយដែលលោកអាចដាស់ឲ្យរស់ឡើងវិញ កិច្ចព្រមព្រៀង Abraham ដែលលោកជាអ្នកផ្ចុងផ្តើមកាលពីអាណត្តិទី១ នៅក្នុងគោលដៅ ផ្សាភ្ជាប់ទំនាក់ទំនងរវាងអ៊ីស្រាអែល ប្រទេសជ្វីហ្វ ជាមួយ ក្រុមប្រទេសកាន់សាសនាអ៊ីស្លាម។
តើលោកត្រាំជាអ្នកនឹកភ្នកគំនិតនេះ ដោយខ្លួនឯង ឬមានគេផ្លុំត្រចៀក? គេមិនអាចទាញសេចក្តីសន្និដ្ឋានណាមួយបានទេ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លើកយករឿងកិច្ចព្រមព្រៀងAbraham មកចងភ្ជាប់ជាមួយកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៅបន្ទាប់ពីលោកបាននិយាយទូរស័ព្ទ ជាលើកទី២ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ទី ២៣ឧសភា។ នៅថ្ងៃសៅរ៍ដដែល លោកត្រាំបានកោះហៅ និយាយតាមទូរស័ព្ទជាមួយមេដឹកនាំបណ្តាប្រទេសអ៊ីស្លាម ដូចជា ប៉ាគីស្ថាន អារ៉ាប៊ី សាអូឌីត កាតា អេហ្ស៊ីប តួកគី ហ្សកដានី អេមីរ៉ាត អារ៉ាប់រួម និងបារ៉ែនជាដើម។ នៅក្នុងសារបង្ហោះផ្សាយនៅមួយថ្ងៃក្រោយ លោកត្រាំបាននិយាយបែបដាក់សម្ពាធ ដាក់លក្ខខណ្ឌ ឲ្យក្រុមប្រទេសអារ៉ាប់ ប្រទេសកាន់សាសនាអ៊ីស្លាម ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងAbraham ដើម្បីចងមេត្រីភាពជាមួយអ៊ីស្រាអែល បើសិនជាគេចង់ឲ្យមានកិច្ចព្រមព្រៀងអ៊ីរ៉ង់ អាមេរិក។ អារ៉ាប៊ីសាអូឌីត និងកាតាជាអ្នកចាប់ផ្តើមមុនគេ។ នេះបើតាមលោកត្រាំ។
ក្រៅពីអេមីរ៉ាត អារ៉ាប់រួម ស៊ូដង់ ម៉ារ៉ុក និងបារ៉ែនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយល់ព្រមចងមិត្តភាពជាមួយអ៊ីស្រាអែល ក្រោមគំនិតផ្តួចផើ្តមរបស់លោកត្រាំ កាលពីឆ្នាំ ២០២០ អារ៉ាប៊ី សាអូឌីតបានយល់ព្រមសិក្សាដើម្បីជំរុញទៅចងសម្ព័ន្ធភាពជាមួយអ៊ីស្រាអែល។ ប៉ុន្តែ សង្រ្គាមវាយប្រហារ
លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំនិងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នាដោយរូបភាព និងការឃោសនា
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍រដ្ឋ របបអ៊ីរ៉ង់បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះរបស់អ៊ីរ៉ង់ ក៏ដូចជាការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ។
រូបភាពនិងការផ្សព្វផ្សាយឃោនា តែងតែជាផ្នែកមួយនៃអាវុធ នៅក្នុងការធ្វើសង្គ្រាម។ ក៏ប៉ុន្តែ ជាមួយនឹងការភាពរីកចម្រើននៃបច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមសំបូរបែប រូបភាពច្នៃប្រឌិតបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានវត្តមានកាន់តែខ្លាំងឡើង ដែលគេប្រើវាដើម្បីវាយប្រហារ គំរាមសំឡុត និងមាក់ងាយទៅលើគូសត្រូវ។
នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គេសង្កេតឃើញថា លោកដូណាល់ ត្រាំ បានប្រើបណ្តាញសង្គម Truth Social របស់លោក ជាសមរភូមិមួយដើម្បីវាយប្រហារ គំរាមសំឡុតអ៊ីរ៉ង់ និងអួតពីភាពអស្ចារ្យរបស់លោក។ អមជាមួយនឹងសារ គំរាមថាអាមេរិកនឹងវាយកម្ទេចអ៊ីរ៉ង់ឲ្យឆេះអស់ក្លាយជាផេះ ប្រសិនបើមិនព្រមចុះកិច្ចព្រមព្រៀងទេ លោកដូណាល់ ត្រាំបានបង្ហោះរូបភាពច្រើនសន្លឹកថែមទៀត ដែលរូបភាពទាំងនោះ សុទ្ធតែត្រូវបានបង្កើតឡើងដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ក្នុងរូបភាពប្រឌិតទាំងនោះ គេឃើញរូបលោកដូណាល់ ត្រាំ ក្នុងទឹកមុខយ៉ាងអង់អាចក្លាហាន ចាត់ចែងបញ្ជាការធ្វើសង្គ្រាមផ្លូវអាកាស។ រូបភាពទាំងនេះ គឺមានលក្ខណៈដូចទៅនឹងរូបភាព ស្រង់ចេញពីខ្សែភាពយន្តហូលីវូដ រឿងសង្គ្រាមអវកាសឬសង្គ្រាមពិភពផ្កាយជាដើម។ រូបខ្លះទៀត លោកដូណាល់ ត្រាំ អង្គុយត្រៀមចុងប៊ូតុងក្រហម ដើម្បីបញ្ជាបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ បន្ថែមពីនេះ លោកដូណាល់ ត្រាំ ក៏បានបង្ហោះរូបភាពវីដេអូបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែរ ដែលបង្ហាញឲ្យឃើញលោកបញ្ជាពីចម្ងាយឲ្យនាវាចម្បាំងអាមេរិក បាញ់កម្ទេចមីស៊ីលរបស់អ៊ីរ៉ង់។
នៅមានរូបភាពបញ្ញាសិប្បនិម្មិតជាច្រើនទៀត ដែលលោកដូណាល់ ត្រាំ បានបង្ហោះជាបន្តបន្ទាប់ ដើម្បីសើចចំអកឲ្យអ៊ីរ៉ង់ ដែលលោកអះអាងថាកំពុងតែចាញ់សង្គ្រាម។ រូបភាពបញ្ញាសិប្បនិម្មិតទាំងអស់នេះ ត្រូវបានធ្វើឡើងកម្មវត្ថុគំរាមសំឡុត។ តែមតិមហាជនខ្លះ ឃើញហើយក៏ហួសចិត្ត អស់សំណើច លាយឡំដោយក្តីព្រួយបារម្ភ ដោយឃើញលោកប្រធានាធិបតីមហាអំណាចដ៏ធំបំផុត យករឿងសង្គ្រាមដែលកំពុងធ្វើបាបពិភពលោកទាំងមូល មកជាការលេងសើចលើបណ្តាញសង្គមដូច្នេះទៅវិញ។
ពីខាងអ៊ីរ៉ង់វិញ គេក៏មិនបានបង្អង់ដៃឡើយ នៅក្នុងការប្រើប្រាស់រូបភាពដើម្បីសើចចំអកមាក់ងាយ មកលើលោកដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក។ នៅកណ្តាលទីក្រុងតេហេរ៉ង់ ផ្ទាំងបដាដ៏ធំមួយ បង្ហាញឲ្យឃើញផ្ទៃមុខមួយចំណែករបស់លោកដូណាល់ ត្រាំ មាត់ត្រូវគេដេរនិងគ្របពីលើដោយក្រណាត់ពណ៌ខៀវទឹកសមុទ្រ តំណាងឲ្យច្រកសមុទ្រអកមូហ្ស។ បដារូបភាពខ្លះទៀត បង្ហាញឲ្យឃើញកងទ័ពអ៊ីរ៉ង់បង់សំណាញ់ស្រង់បានពីសមុទ្រ សុទ្ធយន្តហោះនិងនាវាចម្បាំងរបស់អាមេរិក ដែលត្រូវអ៊ីរ៉ង់វាយកម្ទេច។ រូបភាពទាំងអស់នេះ គឺសុទ្ធតែជាមធ្យោបាយឃោសនានៃរបបផ្តាច់ការអ៊ីរ៉ង់ ដើម្បីអះអាងប្រាប់ប្រជាជនខ្លួន ថាអ៊ីរ៉ង់រឹងមាំនិងកំពុងមានជ័យជំនះលើសហរដ្ឋអាមេរិក។
ជាងនេះទៀត មួយរយៈចុងក្រោយនេះ របបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានរៀបចំនូវកម្មវិធីជួបជុំសាធារណៈជាច្រើនដង ដើម្បីផ្តល់សន្ទុះ ពន្យុះស្មារតីស្នេហាជ
តើក្រោយពេលចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?
លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់នៃឆាកនយោបាយថៃ ដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល៤ខែ ដើម្បីអនុវត្តទោសឲ្យបានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបានការអភ័យឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោលរបស់លោកថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពលលើនយោបាយថៃទៀត ឬយ៉ាងណា?
ថ្ងៃចន្ទទី១១ឧសភា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានដើរចេញពីទ្វាររបងមន្ទីរឃុំឃាំងក្លងព្រែម ក្នុងទឹកមុខញញឹមរីករាយ។ លោកត្រូវបានសមាជិកក្រុមគ្រួសារ កូនៗចៅៗមកទទួលស្វាគមន៍ មុននឹងដើរទៅធ្វើគារវកិច្ចគោរពភ្លេងជាតិនិងទង់ជាតិថៃ។ បន្ទាប់មកទៀត លោកទទួលផ្កានិងចាប់ដៃជាមួយមនុស្សម្នាច្រើននាក់ អ្នកខ្លះពាក់អាវក្រហម ដែលពណ៌នយោបាយនៃគណបក្សភឿថៃរបស់ក្រុមគ្រួសារស៊ីណាវ៉ាត្រ។
គួររំលឹកថា លោកថាក់ស៊ីន ត្រូវបានតុលាការកំពូលថៃសម្រេចសេចក្តីកាលពីខែកញ្ញាឆ្នាំ២០២៥ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ បន្ទាប់ពីបានរកឃើញថាលោកមិនបានអនុវត្តទោសឲ្យបានត្រឹមត្រូវ។ ជាប់បានតែ៨ខែ នៅពេលនេះ លោកថាក់ស៊ីនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយត្រូវឃុំខ្លួនក្នុងផ្ទះរយៈពេល៤ខែ។
គួរកត់សំគាល់ដែរថា នេះមិនមែនជាលើកទី១ទេ ដែលលោកថាក់ស៊ីន ទទួលបានការអនុគ្រោះជាពិសេសពីប្រព័ន្ធតុលាការថៃ។ ក្រោយនិរទេសខ្លួនរយៈពេល១៥ឆ្នាំ លោកថាក់ស៊ីនបានត្រឡប់ចូលស្រុកវិញ កាលពីខែសីហា ឆ្នាំ២០២៣ ហើយត្រូវប្រឈមមុខនឹងសវនាការតុលាការជាបន្តបន្ទាប់ រហូតមានការសម្រេចទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ក៏ប៉ុន្តែ ក្រោយការចរចាជាមួយក្រុមនយោបាយអភិររក្សនិយម ដែលស្និទ្ធនឹងយោធាថៃ ព្រមទាំងស្ថាប័នព្រះមហាក្សត្រ ទោសរបស់លោកថាក់ស៊ីន ត្រូវបានព្រះរាជាថៃសម្រាលពី១០ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ ជាងនេះទៀត លោកថាក់ស៊ីន ត្រូវបានគេយកទៅដាក់នៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យនគរបាលថៃ ដោយអះអាងថាលោកមានវ័យចំណាស់ សុខភាពមិនមាំទាំ។ តែទីបំផុត នៅដើមខែកញ្ញា ឆ្នាំទៅម៉ិញ តុលាការកំពូលថ្ងៃ ក៏បានលុបចោលវិធានការនេះវិញ ដោយតម្រូវឲ្យគេយកលោកមកដាក់ឃុំ ក្នុងមន្ទីរឃុំឃាំងដូចទណ្ឌិតដ៏ទៃទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នមានអាយុ៧៦ឆ្នាំ លោកថាក់ស៊ីននៅតែបន្តមានប្រជាប្រិយភាព និងឥទ្ធិពលនៅលើឆាកនយោបាយថៃ។ ការដោះលែងឲ្យលោក ឃុំខ្លួននៅផ្ទះបែបនេះ កំពុងតែធ្វើឲ្យមានចម្ងល់ចោទសួរ ថាតើលោកមហាសេដ្ឋីរូបនេះ បានទទួលការអនុគ្រោះពិសេសអ្វីទៀតហើយ ហើយតាមរយៈការចរចាននយោបាយបែបណា។ សំណួរមួយទៀតនោះ គឺថាតើលោកថាក់ស៊ីន នឹងប្រលូកក្នុងនយោបាយវិញដែរឬទេ?
ឆ្លើយទៅកាន់អ្នកកាសែតកាលពីថ្ងៃចន្ទទី១១ឧសភា លោកថាក់ស៊ីន បានបង្ហើសំដីថាលោកចាស់ហើយ ភ្លេចភ្លាំងច្រើនណាស់ លោកលែងចងចាំអ្វីទៀតហើយ ព្រោះលោកមានជម្ងឺអាល់ហ្សៃម៉ឺ (Alzheimer)។ លោកស្រីភែថងថាន បុត្រីសំណព្វរបស់លោកថាក់ស៊ីនវិញ ដែលបានចូលទៅជួបឪពុកក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ បានថ្លែងប្រាប់អ្នកកាសែតថាក្នុងពេលជួបគ្នា លោកស្រីនិយាយតែពីរឿងក្រុមគ្រួសារផ្ទាល់ខ្លួនប៉ុណ្ណោះ មិនបាននិយាយអំពីបញ្ហានយោបាយឡើយ។
គួររំលឹកដែរថា លោកអានុធិន ឆានវីរៈគូន នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ក៏ធ្លាប់ជាមនុស្សម្នាក់ស្និទ្ធស្នាលនឹងលោកថាក់ស៊ីនដែរ។ ជាមហាសេដ្ឋីដូចគ្នា លោកអានុធិន ឆានវីរៈគូន បានរៀនសូត្រពីរបៀបធ្វើនយោបាយរបស់លោកថាក់ស៊ីន។ តែទន្ទឹមនឹងនេះ លោកអានុធិនបានបន្តរក្សាចំណងសម្ព័ន្ធភាពជាមួយក្រុមអភិរក្សនិយម ក្រុមយោធាថៃដែលស្និទ្ធនឹងព្រះបរមរា
ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?
ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។
បន្ទាប់ពីទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងកាលពីចុងខែមេសា ប្រធានាធិបតីស៊ីបលោកនីកូស គ្រីស្តូឌូលីដបានប្រកាសថា នៅខែមិថុនាខាងមុខនេះ ស៊ីបនឹងចុះហត្ថលេខាជាមួយបារាំងលើកិច្ចព្រមព្រៀងយោធា ដែលនឹងអនុញ្ញាតឲ្យបារាំងបញ្ជូនកងទ័ពមកឈរជើងប្រចាំការលើប្រទេសកោះស៊ីប។ បើតាមប្រធានាធិបតីស៊ីប វត្តមានរបស់កងទ័ពបារាំងមានគោលដៅមនុស្សធម៌។ បារាំងបង្កើនការគាំទ្រយោធាចំពោះស៊ីប ដោយសន្យាបញ្ជូនទាហានរបស់ខ្លួននៅប្រចាំការនៅលើកោះស៊ីប។ ពោលគឺ នៅបន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលសំដៅមូលដ្ឋានទ័ពអង់គ្លេសនៅលើកោះស៊ីប ដើម្បីសងសឹកនឹងសង្រ្គាមវាយប្រហាររបស់អាមេរិក។
ប៉ុន្តែ នៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាលតួកគី វត្តមានកងទ័ពបារាំងនៅលើកោះស៊ីបមានគោលដៅផ្សេងក្រៅពីមនុស្សធម៌ រហូតធ្វើឲ្យតួកគីត្រូវតែទាញសញ្ញាអាសន្ន និងព្រមានពីភាពតានតឹង ការមើលមុខគ្នាមិនចំ រវាងបារាំង និងតួកគី ដែលជាសមាជិកនៅក្នុងអង្គការអូតង់ដូចគ្នា។
បើតាមការពន្យល់របស់សាស្រ្តាចារ្យSerhat Guvenc នៅសកលវិទ្យាល័យ Kadir Has ក្នុងក្រុងអ៊ីស្តង់ប៊ូល តួកគី និងបារាំងជាគូប្រជែងភូមិសាស្រ្តនយោបាយ។ ប្រទេសទាំងពីរប្រកួតប្រជែងឥទ្ធិពលគ្នាទាំងនៅទឹកដីអាហ្វ្រិក និងនៅតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណេ។ បារាំងនៅតែចាត់ទុកតួកគីថាជាប្រទេសដែលនៅតែចិញ្ចឹមចិត្តចង់បង្កើនអំណាច ពង្រីកឥទ្ធិពល តាមរយៈការប្រើនយោបាយវាតទីនិយមលើបណ្តាប្រទេសតូចៗ ដូចជាស៊ីបជាដើម។ ចំពោះសាស្តា្រចារ្យខាងលើ ការប្រមូលផ្តុំទាហានរបស់ប្រទេសមហាអំណាចច្រើនពេកនៅលើដែនដីកូនកោះដ៏តូចមួយ ដូចជាស៊ីបនឹងអាចបង្កជាហានិភ័យ ឈានទៅផ្ទុះសង្រ្គាមដាក់គ្នា ដោយគ្មានប្រយោជន៍។
អតីតអ្នកតំណាងទូតរបស់ស៊ីប ប្រចាំប្រទេសអង់គ្លេសវិញយល់ឃើញថា គឺវត្តមានទ័ពតួកគីដ៏ច្រើនសន្ធឹកនៅទឹកដីស៊ីបទៅវិញទេដែលបង្កគ្រោះថ្នាក់គំរាមកំហែងដល់សន្តិសុខជាតិរបស់ស៊ីប។ បើតាមអតីតឯកអគ្គរដ្ឋទូតរូបនេះ សព្វថ្ងៃនេះ តួកគីបានបញ្ជូនទ័ព ប្រមាណ៤ម៉ឺននាក់ឲ្យទៅប្រចាំការនៅភាគខាងជើងកោះស៊ីប។
តួកគីមានទ័ពរបស់ខ្លួនលើដែនដីកោះស៊ីប ចាប់តាំងពីតួកគីបានបញ្ជូនទ័ពទៅឈ្លានពានស៊ីបកាលពីឆ្នាំ ១៩៧៤ ដើម្បីឆ្លើយតបនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់ក្រុមទាហានស៊ីប គាំទ្រដោយប្រទេសក្រិក។ ជាង៥០ឆ្នាំមកនេះ ស៊ីប ដីកោះដ៏តូចនៅក្នុងសមុទ្រមេឌីទែរ៉ាណេភាគខាងកើតត្រូវពុះខ័ណ្ឌចែកជា២។ ភាគខាងត្បូងគ្រប់គ្រងដោយរដ្ឋាភិបាលក្រិកស៊ីបដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ចំណែកទឹកដីមួយផ្នែកតូចនៅខាងជើងគ្រប់គ្រងដោយរដ្ឋបាលតួកគីស៊ីប កាន់សាសនាអ៊ីស្លាម ដែលបានប្រកាសខ្លួនជាប្រទេសឯករាជ្យ ប៉ុន្តែ គ្មានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។
មានតែតួកគីមួយប៉ុណ្ណោះដែលទទួលស្គាល់ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់រដ្ឋបាលតួកគីស៊ីបនៅភាគខាងជើងដែលធ្លាក់ខ្លួនក្រីក្រ ព្រោះតែការដាក់ទណ្ឌកម្មពីអន្តរជាតិ។ តួកគីចា
ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង OPEP-OPEC?
កាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិកផ្សេងទៀតណាមួយឡើយ។
នៅក្នុងបរិបទនៃវិបត្តិប្រេងឥន្ធនៈពិភពលោក បង្កឡើងដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ស្រាប់តែអេមីរ៉ាតអារ៉ាប់រួម បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានប្រកាសចាកចេញពី អង្គការក្រុមប្រទេសផលិតប្រេង ហៅកាតថា OPEP ឬ OPEC។ ចាប់ពីថ្ងៃទី១ឧសភា អេមីរ៉ាតអារ៉ាប់រួម លែងជាសមាជិករបស់OPEP ទៀតហើយ។
ការចាកចេញនេះ បានបង្កឲ្យមានការចោទសួរជាច្រើន ទាក់ទិននឹងមូលហេតុ។ គួរកត់សំគាល់ថា ជាច្រើនខែមកហើយ ដែលគេដឹងថា អេមីរ៉ាតអារ៉ាប់រួម មានបញ្ហាថ្នាំងថ្នាក់ចិត្តជាមួយអារ៉ាប៊ីសាអូឌីត ប្រទេសផលិតប្រេងដ៏ធំបំផុតនៅតំបន់នេះ។ ផ្អែកតាមការសង្ស័យខ្លះ បញ្ហារកាំរកូសរវាងប្រទេសអារ៉ាប់ផលិតប្រេងទាំង២នេះ គឺអាចមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងសង្គ្រាមនៅយេម៉ែន និងសង្គ្រាមនៅស៊ូដង់ផង។
យ៉ាងណាក៏ដោយ ថ្ងៃចន្ទទី៤ឧសភា លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងជាអគ្គនាយកក្រុមហ៊ុនជាតិប្រេងកាតអេមីរ៉ាតអារ៉ាប់រួម បានចេញមុខអះអាងថា ការចាកចេញពីOPEP របស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិទាំងស្រុង។ ពោលគឺវាមិនមែនជាការចាកចេញ ដើម្បីបញ្ជាក់ការជំទាស់ ឬប្រឆាំងទៅនឹងប្រទេសណាមួយឡើយ។
មន្ត្រីអេមីរ៉ាតរូបនេះ បានគូសបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម មានបំណងពង្រឹងយុទ្ធសាស្ត្រ កម្មវត្ថុយូរអង្វែង ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចនិងឧស្សាហកម្ម ធ្វើឲ្យខ្លួនអាចមានភាពធន់រឹងមាំល្អ។ ដូច្នេះ ការចាកចេញពីOPEP នឹងបើកផ្លូវឲ្យអេមីរ៉ាតអារ៉ាប់រួម លែងជាប់ចំណងកាតព្វកិច្ច ហើយមានសមត្ថភាពអភិវឌ្ឍន៍ ទៅតាមអ្វីដែលខ្លួនចង់បានដោយឯករាជ្យ។
សូមរំលឹកថា អង្គការក្រុមប្រទេសផលិតប្រេង OPEP ដែលបច្ចុប្បន្ននៅសល់សមាជិកត្រឹម១២ប្រទេសត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០។ នៅឆ្នាំ២០១៦ OPEP បានសហការបង្កើតសម្ព័ន្ធភាពជាមួយប្រទេសផលិតប្រេង១០ទៀត មានឈ្មោះថា OPEP+។ កម្មវត្ថុរបស់ OPEP និង OPEP+ គឺដើម្បីស្វែងរកការស្រុះស្រួលគ្នា កំណត់បរិមាណផលិតប្រេងឆៅ ដើម្បីទប់ស្តុកកុំឲ្យចាល់ ហើយអាចទប់តម្លៃប្រេងកុំឲ្យធ្លាក់ចុះថោក។
ចូលជាសមាជិក OPEP នៅឆ្នាំ១៩៦៧ អេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេសផលិតប្រេងបរិមាណច្រើនជាងគេលំដាប់ទី៤។ ជាងនេះទៀត ប្រទេសនេះនៅមានសល់សក្តានុពលផលិតច្រើនទៀត។ ការចាកចេញពី OPEP របស់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានអ្នកជំនាញសំឡឹងឃើញថា វាបង្កឲ្យមានការរំជើបរំជួលយ៉ាងខ្លាំងដល់អង្គការនេះ ខ្លាំងលើសកាលពីពេលដែលប្រទេសកាតា និងអង់ហ្គោឡាបានចាកចេញ។
គួរបញ្ជាក់ដែរថា ពេលសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើងនៅចុងខែកុម្ភៈ អេមីរ៉ាតអារ៉ាប់រួម ជាប្រទេសដែលបានរងគ្រោះច្រើនជាងគេ ដោយគ្រាប់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់។ អ្នកជំនាញបានលើកឡើងថា អេមីរ៉ាត់អារ៉ាប់រួម ចង់បំរាស់ខ្លួនចេញពីកាតព្វកិច្ចគោរពកូតា របស់OPEP នៅពេលចប់សង្គ្រាមនេះ ដើម្បីអាចផលិតប្រេងឲ្យបានច្រើនបំផុត។ កូតាបច្ចុប្បន្នតម្រូវឲ្យប្រទេសនេះផលិតប្រេងមួយថ្ងៃ មិនឲ្យលើស៣,៥លានធុងបារីល។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនជាតិប្រេងកាតអេមីរ៉ាត ហៅកាត់ថា Adnoc បានចំណាយប្រាក់វិនិយោគយ
សង្រ្គាមនៅដើមបូព៌ាជាមេរៀនសម្រាប់ប្រទេសនៅឈូងសមុទ្រដឹងថា គេមិនអាចពឹងផ្អែកតែលើមហាអំណាចតែមួយ
រងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលមាននៅក្នុងទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រទេសនៅឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ព្រោះថា កប៉ាល់ដឹកប្រេង និងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់ និងអាមេរិកបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។
ជាមហាសេដ្ឋីប្រេង ប៉ុន្តែ គ្មានអំណាច គ្មានកម្លាំងយោធា ដើម្បីការពារខ្លួនពីគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។ រឹតតែអាក្រក់ និងសោកសង្រេងជាងនោះទៀត គឺប្រទេសអ្នកមាននៅឈូងសមុទ្រពែក្ស ទាំងនោះគ្មានសិទ្ធិ គ្មានសំឡេង គ្មានគេអញ្ជើញឲ្យចូលរួមនៅក្នុងការចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ នោះបើទោះបីជាពួកគេរងគ្រោះ បាត់បង់ប្រយោជន៍សេដ្ឋកិច្ច ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ព្រោះតែគ្រាប់មីស៊ីល និងដ្រូន នៅក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក។
គ្មានសិទ្ធិលើកដៃនិយាយ ប្រទេសមហាសេដ្ឋីប្រេងបារម្ភខ្លាចខ្លាំងបំផុត គឺរាល់ការសម្រេចចិត្តនានានៅក្នុងការចរចាអ៊ីរ៉ង់ សហរដ្ឋអាមេរិកធ្វើឡើងដោយគ្មានសួរសុំយោបល់ ឬគិតគូរដល់ផលប្រយោជន៍របស់ប្រទេសនៅឈូងសមុទ្រ ដែលកំពុងជាប់គាំងទាំងសេដ្ឋកិច្ច និងសន្តិសុខ ព្រោះតែសង្រ្គាមអាមេរិកវាយប្រហារលើអ៊ីរ៉ង់។
មានរឿងពីរដែលធ្វើឲ្យក្រុមប្រទេសនៅឈូងសមុទ្រពែក្សនៅមិនស្រណុក នៅពេលឃើញលោកត្រាំចង់ចរចាបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។ ទី១ គេបារម្ភខ្លាចថា ការចរចារបស់អាមេរិកផ្តោតច្រើនតែទៅលើកម្មវិធីនុយក្លេអ៊ែរយោធារបស់អ៊ីរ៉ង់ ហើយភ្លេចមិនដាក់សម្ពាធលើអ៊ីរ៉ង់ ក្នុងសំណុំរឿងសព្វាវុធមីស៊ីលដ្រូន។ រអិលខ្លួនក្នុងសង្រ្គាមវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ព្រោះតែបានផ្តល់ទីតាំងជាមូលដ្ឋានទ័ពរបស់អាមេរិក ក្រុមប្រទេសឈូងសមុទ្រពែក្សបានរងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ នៅក្នុងសង្រ្គាមជាង៦សប្តាហ៍។ ដូច្នេះ ពួកគេចាប់អារម្មណ៍ចង់បានជាងគេ គឺការដោះស្រាយបញ្ហាក្រុមប្រដាប់អាវុធនៅក្នុងតំបន់ដែលគាំទ្រអ៊ីរ៉ង់ និងបញ្ហាមីស៊ីល ដូចជា ការដាក់ទណ្ឌកម្ម ឬរឹតបន្តឹងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ជាដើម។
ទី២ គេខ្លាចថា អាមេរិករបស់លោកដូណាល់ ត្រាំនឹងចរចា សុខចិត្តយល់ព្រមឲ្យអ៊ីរ៉ង់មានសិទ្ធិចូលទៅគ្រប់គ្រងច្រកសមុទ្រអកមូហ្ស ដើម្បីបញ្ចប់សង្រ្គាម និងឈានទៅស្តារឡើងវិញ ស្ថិរភាពសេដ្ឋកិច្ចសកល។ នៅត្រង់ចំណុចនេះ ប្រទេសមហាសេដ្ឋីប្រេង ដូចជាអារ៉ាប៊ី សាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អូម៉ង់បារម្ភខ្លាចថា បើសិនអ៊ីរ៉ង់បានសិទ្ធិគ្រប់គ្រងច្រកសមុទ្រអកមូហ្សផ្តាច់មុខ នោះអ៊ីរ៉ង់នឹងរឹតតែបានដៃ ធ្វើផ្គរធ្វើភ្លៀង ដើម្បីកម្រិតបរិមាណផលិតប្រេងរបស់ប្រទេសដទៃដែលជាគូប្រជែងរបស់អ៊ីរ៉ង់។
ប្រទេសនៅក្នុងឈូងសមុទ្រពែក្សរឹតតែបារម្ភខ្លាំងទៅទៀត នៅពេលលឺលោកត្រាំ ពន្លយថា អាមេរិកនិងអ៊ីរ៉ង់អាចចាប់ដៃសហការគ្នាគ្រប់គ្រងច្រកសមុទ្រអកមូហ្ស ដើម្បីត្រួតពិនិត្យ ទារថ្លៃពីកប៉ាល់ដែលចេញចូលទៅក្នុងឈូងសមុទ្រពែក្ស។ បើសិនសំដីរបស់លោកត្រាំក្លាយជារឿងពិត នោះវាមានន័យទៅច្
សង្គ្រាមអ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច?
នៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរង់ ដែលមានបូកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិតកើតចេញជារូបរាងហើយ។ បើតាមលោកត្រាំ អ៊ីរ៉ង់ បានយល់ព្រមផ្ទេរស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ឱ្យអាមេរិកទៀតផង។ តែព័ត៌មាននេះត្រូវបានអ៊ីរ៉ង់បានច្រានចោលទាំងស្រុង។ ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ពោលគឺការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មានតម្លៃដូចជាបូរណភាពដែនដីមួយដែរសម្រាប់អ៊ីរ៉ង់ និងជាប្រធានបទដែលធ្លាប់ខ្ទាស់កិច្ចចរចាអស់ជាច្រើនឆ្នាំមកហើយ។ តើគេអាចមានជម្រើសអ្វីខ្លះ ក្នុងដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បីឱ្យអ៊ីរ៉ង់អាចទទួលយកបាន?
នៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក បានចេញសេចក្តីប្រកាសច្រើនណាស់ ថាជិតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ហើយ។ ចំណុចខ្ទាស់សំខាន់ៗត្រូវបានដោះស្រាយរួច ជាពិសេសចំណុចទាក់ទងនឹងនុយក្លេអ៊ែរ ដែលជាស្នូលនៃជម្លោះរវាងប្រទេសទាំងពីរតាំងពីយូរយារមក។ បើតាមលោកត្រាំ អ៊ីរ៉ង់ព្រមផ្ទេរសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចឱ្យសហរដ្ឋអាមេរិកទៀតផង។ អាមេរិកនឹងយកចបជីកយក្សទៅឆ្កឹះយកលម្អងអ៊ុយរ៉ានីញ៉ូមទាំងអស់ពីអ៊ីរ៉ង់ ដោយគ្មានបង់ប្រាក់មួយរៀលទេ។ ពាក្យថាលម្អងអ៊ុយរ៉ានីញ៉ូម សម្រាប់លោកត្រាំ គឺចង់សំដៅលើសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរួច ដែលទុកនៅក្នុងឃ្លាំងស្តុក។
ប៉ុន្តែដោយជាក់ស្តែង គេមិនអាចយកចបទៅជីកដឹកសារធាតុអ៊ុយរ៉ានីញ៉ូមពីអ៊ីរ៉ង់ដោយស្រួលៗ ដូចសំដីថាលោកត្រាំឡើយ។ ហើយអ៊ីរ៉ង់ក៏បានបដិសេធទៀតថាគ្មានការយល់ព្រមបែបនេះទេ។ សារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរួច មិនអាចផ្ទេរចេញពីទឹកដីអ៊ីរ៉ង់ជាដាច់ខាត។ អ៊ុយរ៉ានីញ៉ូមនិងទឹកដីអ៊ីរ៉ង់ជាវត្ថុសក្តិសិទ្ធ។ ជាបញ្ហាដ៏សំខាន់បំផុតសម្រាប់អ៊ីរ៉ង់។ នេះបើតាមពាក្យអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ។ នៅថ្ងៃអាទិត្យទី១៩មេសានេះ ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ថែមទៀតលោកត្រាំមិនអាចកំណត់សិទ្ធិអ៊ីរ៉ង់មានកម្មវិធីនុយក្លេអ៊ែរបានទេ។ អ៊ីរ៉ង់គ្មានមហិច្ឆតាផលិតគ្រាប់បែកនុយក្លេអ៊ែរទេ តែអ៊ីរ៉ង់ចាំបាច់ត្រូវការពារសិទ្ធិមាននុយក្លេអ៊ែរស៊ីវិល។ នេះបើតាមប្រសាសន៍របស់លោកប្រធានាធិបតីអ៊ីរ៉ង់ដដែល។
កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់រងការខូចខាតជាដំណំដោយសង្គ្រាម១២ថ្ងៃ កាលពីខែមិថុនា២០២៥ និងដោយការប្រតិបត្តិការអាមេរិកអ៊ីស្រាអែលកាលពីប៉ុន្មានសប្តាហ៍មកនេះ។ ប៉ុន្តែបើតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ អ៊ីរ៉ង់នៅមានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនបាន ៦០% (បើដល់៩០%នឹងអាចផលិតគ្រាប់បែកបរមាណូបាន) ចំនួនជាង៤៤០គីឡូក្រាម គិតត្រឹមខែមិថុនា២០២៥ ស្តុកទុកនៅបីកន្លែងគឺ Fordo, Natanz et Ispahan ព្រមទាំងសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់បាន២០% ចំនួន១៨០គីឡូក្រាម និងជាង៦តោន អ៊ុយរ៉ានីញ៉ូមចម្រើនបាន៥%។
តែពេលនេះគេមិនដឹងអំពីបរិមាណពិតប្រាកដនៃអ៊ុយរ៉ានីញ៉ូមក្នុងស្តុកទេ។ ទន្ទេញពីសិទ្ធិនៃការចម្រើនធាតុអ៊ុយរ៉ានីញ៉ូមជាប្រយោជន៍ស៊ីវិល អ៊ីរ៉ង់មិនអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចូលទៅពិនិត្យមជ្ឈមណ្ឌលនុយក្លេអ៊ែររងការខូចខាតនោះទេ។ គ្រាន់តែថានៅក្នុងការចរចាលើកនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌស្វែងរកសន្តិភាព។ ដូច្នេះវាជារឿងធម្មតាដែលត្រូវក្តោបប្រធានបទច្រើន
តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាចបញ្ចុះបញ្ចូលឲ្យអាមេរិកនិងអ៊ីរ៉ង់ផ្អាកសង្រ្គាម និងចូលតុចរចា?
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់?
ដោយបញ្ចុះបញ្ចូលឲ្យភាគីជម្លោះ អាមេរិក និងអ៊ីរ៉ង់យល់ព្រមឈប់ប្រយុទ្ធគ្នា រយៈពេល២សប្តាហ៍ និងចូលខ្លួនជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដើម្បីចរចាឈានទៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅដើមបូព៌ា ប៉ាគីស្ថានបានបង្ហាញឲ្យគេឃើញពីតួនាទីដ៏សំខាន់ និងសមត្ថភាពមិនប្រកែកបានរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
តាំងពីដំបូងទីនៃសង្រ្គាមប្រយុទ្ធគ្នារវាងអាមេរិក អ៊ីរ៉ង់ ប៉ាគីស្ថានបានសុំខ្លួនធ្វើជាអន្តរការី ជួយសម្របសម្រួលឲ្យភាគីជម្លោះបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ សូម្បីតែនៅថ្ងៃអង្គារទី ៧មេសា ថ្ងៃចប់ឱសានវាទរបស់លោកត្រាំ ដែលសន្យាវាយកម្ទេចអរិយធម៌របស់អ៊ីរ៉ង់ឲ្យរលាយសាបសូន្យ បើសិនអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រអកមូហ្ស ប៉ាគីស្ថានបានធ្វើយុទ្ធនាការការទូត ដើម្បីបញ្ចុះបញ្ចូលគ្រប់ភាគី រហូតដល់នាទីចុងក្រោយ។
ជាក់ស្តែង នៅតែ ៩០នាទីមុនចប់ឱសានវាទរបស់លោកត្រាំ ប៉ាគីស្ថានបានសម្រេចជោគជ័យ តាំងប្រផិតប្រផើយ ដោយបានបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់យល់ព្រមធ្វើបទឈប់បាញ់បណ្តោះអាសន្ន បានខ្នះខ្នែង ប្រឹងប្រែងរហូតដល់ទីបញ្ចប់។ ទោះបទឈប់បាញ់អាមេរិក និងអ៊ីរ៉ង់ផុយស្រួយ និងអាចដួលរលំគ្រប់ពេលវេលា ព្រោះភាគីជម្លោះទាំងពីរនៅតែបន្តឆ្លើយឆ្លងសំដីគំរាមគ្នាទៅវិញទៅមក តែវត្តមានរបស់គណៈប្រតិភូអាមេរិក និងអ្នកតំណាងអ៊ីរ៉ង់នៅរដ្ឋធានី អ៊ីស្លាម៉ាបាដជាជោគជ័យគួរឲ្យកត់សំគាល់មួយរបស់ប៉ាគីស្ថាន។
ប៉ាគីស្ថានអាចសម្រេចបាននូវបេសកកម្មមួយដ៏ស្មុគស្មាញ ដែលគេគិតថា ប៉ាគីស្ថានមិនងាយនឹងធ្វើបាន។ ដូច្នេះ មានកត្តាអ្វីខ្លះដែលធ្វើឲ្យប៉ាគីស្ថានអាចសម្រេចការងារដ៏លំបាកមួយនេះ?
ប្រៀបធៀបនឹងតួកគី អូម៉ង់ ដែលធ្លាប់ស្នើសុំចូលខ្លួនជាអន្តរការី ប៉ាគីស្ថានមានលក្ខណៈសម្បត្តិល្អជាងគេ ព្រោះតែជំហរអព្យាក្រឹត្យរបស់ប៉ាគីស្ថាន។ ប៉ាគីស្ថានចុះសម្រុងជាមួយគ្រប់ភាគីជម្លោះ ទាំងអាមេរិក និងអ៊ីរ៉ង់។
ចំពោះអ៊ីរ៉ង់ ប៉ាគីស្ថានជាប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នាប្រវែងជាង៩០០គីឡូម៉ែត្រ។ ប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នាយ៉ាងស៊ីជម្រៅ ទាំងផ្នែកប្រវត្តិសាស្រ្ត វប្បធម៌ និងសាសនា។ អ៊ីរ៉ង់ជាប្រទេសដំបូងគេដែលបានប្រកាសទទួលស្គាល់ប៉ាគីស្ថាននៅក្រោយប្រកាសឯករាជ្យនៅឆ្នាំ១៩៤៧។ ដូចគ្នាដែរ ប៉ាគីស្ថានបានចេញមុខទទួលស្គាល់របបអ៊ីស្លាមអ៊ីរ៉ង់ នៅក្រោយបដិវត្តន៍ផ្តួលរំលំរាជានិយមនៅអ៊ីរ៉ង់នៅឆ្នាំ ១៩៧៩។ ក្រៅតែពីជាអតិថិជនទិញប្រេងសំខាន់មួយរបស់អ៊ីរ៉ង់ ប៉ាគីស្ថានជាប្រទេសទី២ប
ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែងរដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន
ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៩មីនា បានធ្វើកំណែទម្រង់ ដោយដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក?
ចាប់តាំងពីអាមេរិកប្រើកម្លាំងយោធាចូលទៅចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ វ៉េណេស៊ុយអេឡាគ្មានជម្រើសអ្វីក្រៅតែពីដើរតាមខ្សែបន្ទាត់ ខ្សែញាក់របស់អាមេរិក។ បន្ទាប់ពីកែប្រែប្រព័ន្ធគតិយុត្តិដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅវិនិយោគលើថាមពលប្រេងវ៉េណេស៊ុយអេឡា កែទម្រង់ប្រព័ន្ធតុលាការ និងដោះលែងអ្នកទោសនយោបាយតាមការចង់បានរបស់វ៉ាស៊ីនតោន ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានធ្វើកំណែទម្រង់ដ៏សំខាន់មួយទៀត នោះគឺការផ្លាស់ប្តូរក្បាលម៉ាស៊ីនកងទ័ព មេដឹកនាំយោធាដ៏មានឥទ្ធិពល និងមានអំណាចខ្លាំងនៅវ៉េណេស៊ុយអេឡា។
ក្រៅផ្លាស់ប្តូរមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំយោធានៅគ្រប់តំបន់ ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បានដកលោកVladimir Padrino ពីតំណែងរដ្ឋមន្រ្តីការពារជាតិ។ លោកVladimir Padrino កាន់តំណែងជាប្រមុខការពារជាតិវ៉េណេស៊ុយអេឡា នៅ១២ឆ្នាំមកនេះ និងជាមនុស្សស្មោះស្ម័គ្រនឹងប្រធានាធិបតីម៉ាឌូរ៉ូ (កំពុងជាប់ជាចំណាប់ខ្មាំងរបស់វ៉ាស៊ីនតោន)។
តើលោកស្រី Delcy Rodriguezអាចរុះរើដកតំណែងមេទ័ពដ៏មានអំណាចនៅវ៉េណេស៊ុយអេឡា ដោយជៀសផុតពីរដ្ឋប្រហារយោធាបានយ៉ាងដូចម្តេច?
ពីអនុប្រធានាធិបតីមកជាប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីលោកដូណាល់ត្រាំ បញ្ជូនយោធាមកចាប់ជំរិតយកប្រធានាធិបតីទៅឃុំទុកនៅទីក្រុងញូវយ៉ក លោកស្រី Delcy Rodriguez បានធ្វើកំណែទម្រង់ រុះរើរដ្ឋាភិបាល ផ្លាស់ប្តូរអ្នកទទួលខុសត្រូវតាមតំបន់ និងលុបចោលទីភ្នាក់ងារ ឬកម្មវិធីនយោបាយកន្លងមករបស់លោកនីកូឡាស ម៉ាឌូរ៉ូ។ រដ្ឋមន្រ្តី១៤រូបត្រូវបានដកចេញពីតំណែង។ ក្រសួងការពារជាតិជាស្ថាប័នចុងក្រោយគេនៅក្នុងយុទ្ធនាការបោសសម្អាតមន្រ្តីស្មោះស្ម័គ្រនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ។
លោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez អាចដកតំណែងរដ្ឋមន្រ្តីការពារពីលោកVladimir Patdrino ដោយគ្មានការងើបបះបោរ និងការធ្វើរដ្ឋប្រហារពីក្រុមយោធា ព្រោះថា លោកស្រីបានដកលោក Vladimir Patdrino មេទ័ពដ៏មានអំណាច ប៉ុន្តែ ជំនួសមកវិញ ដោយមន្រ្តីយោធាដ៏មានឥទ្ធិពលម្នាក់។ លោកGustavo Gonzalez Lopez ចូលមកកាន់តំណែងរដ្ឋមន្រ្តីការពារជាតិជំនួសលោក Vladimir Patdrino។ នៅមុនក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Gustavo Gonzalez Lopez ធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានកងអង្គរក្សប្រធានាធិបតី ប្រធានទីភ្នាក់ងារប្រឆាំងចារកម្ម ដែលជាស្ថាប័នល្បីឈ្មោះខាង ចាប់ចង និងធ្វើទារុណកម្មអ្នកនយោបាយប្រឆាំងនៅវ៉េណេស៊ុយអេឡា។ ធ្លាប់ធ្វើការនៅក្រុមហ៊ុនប្រេងរបស់រដ្ឋាភិបាល លោក Gustavo Gonzalez Lopez មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រី Delcy Rodriguez នៅពេល
តើនឹងមានផលវិបាកអ្វីខ្លះ ក្រោយការវាយប្រហារទៅលើទីតាំងផលិតប្រេងនិងឧស្ម័ននៅតំបន់ឈូងសមុទ្រពែក្ស?
សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃវត្ថុធាតុដើមថាមពល។
ថ្ងៃពុធទី១៨មីនា សង្គ្រាមនៅមជ្ឈិមបូព៌ា បានឆេះរាល ឈានចូលចំណុចថ្មីមួយទៀតដ៏គ្រោះថ្នាក់។ អ៊ីស្រាអែលបានបើកការវាយប្រហារ ទៅលើអណ្តូងឧស្ម័នដ៏ធំបំផុតរបស់អ៊ីរ៉ង់ ឲ្យឆេះសន្ធោសន្ធៅ។ ជាការសងសឹកវិញ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ឧស្ម័នរបស់កាតា។
គួរកត់សំគាល់ថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមកនៅថ្ងៃទី២៨កុម្ភៈ ការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក បានសំដៅភាគច្រើនលើសលុប ទៅលើសមត្ថភាពការពារខ្លួនរបស់អ៊ីរ៉ង់ ដែលមានដូចជាទីតាំងឃ្លាំងគ្រាប់មីស៊ីល ប្រព័ន្ធបាញ់បង្ហោះមីស៊ីល នាវាចម្បាំង និងនាវាមុជទឹកជាដើម។ អ៊ីស្រាអែលបានវាយប្រហារផងដែរ ទៅលើទីតាំងស្តុកប្រេងរបស់អ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ បានវាយប្រហារភាគច្រើនលើសលុប ទៅលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសំដៅទៅលើទីតាំងឃ្លាំងស្តុកផលិតផលប្រេងនិងឧស្ម័ន។
តែនៅយប់ថ្ងៃពុធទី១៨មីនា អ៊ីរ៉ង់បានសម្រេចវាយប្រហារ លើទីតាំងចម្រាញ់ឧស្ម័នដ៏ធំបំផុតរបស់កាតា ឈ្មោះ Ras Laffan។ ក្រុមហ៊ុន Qatar Energy បានឲ្យដឹងថា ស្ថានីយ៍ឧស្ម័ន Ras Laffan បានរងការខូចខាតធ្ងន់ធ្ងរ។ ថ្ងៃដដែលនេះដែរ នៅកូវ៉េតវិញ រោងចក្រចម្រាញ់ប្រេងចំនួន២កន្លែង របស់ Kuwait National Petroleum Company ក៏បានរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ដែរ។ នៅអារ៉ាប៊ីសាអូឌីត រោងចក្រចម្រាញ់ប្រេងនិងឧស្ម័ន របស់ក្រុមហ៊ុន Aramco-ExxonMobil ក៏បានក្លាយជាងផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីរ៉ង់ដែរ តែត្រូវប្រព័ន្ធខែលមីស៊ីលទប់ជាប់។
សូមបញ្ជាក់ថា ស្ថានីយឧស្ម័ន Ras Laffan របស់កាតា ដែលរងការខូចខាតធ្ងន់ធ្ងរ គឺជាមជ្ឈមណ្ឌលបំលែងឧស្ម័នធម្មជាតិ ឲ្យទៅជាឧស្ម័នធម្មជាតិរាវ ដែលពាក្យកាត់ហៅថា GNL/ LNG ដ៏ធំជាងគេបង្អស់នៃពិភពលោក។ កាតាគឺជាប្រទេសធំជាងគេទី២បន្ទាប់ពីសហរដ្ឋអាមេរិក ដែលផលិតឧស្ម័នធម្មជាតិរាវច្រើនជាងគេ។ បញ្ហានេះ កំពុងបង្កឲ្យមានការភ័យបារម្ភថា សង្គ្រាមឧស្ម័នអាចនឹងផ្ទុះឡើង។ អ្នកវិភាគទីផ្សារផ្គត់ផ្គង់វត្ថុធាតុដើមថាមពល កំពុងតែបារម្ភថា សង្គ្រាមនេះកំពុងតែឈានជើងចូលក្នុងសង្គ្រាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងតំបន់មជ្ឈិមបូព៌ា។
នៅឆ្នាំ២០២៥ Qatar Energy បាននាំចេញឧស្ម័នធម្មជាតិរាវ ចំនួនជាង៨០លានតោន ដោយដឹកចេញតាមច្រកសមុទ្រអកមូហ្សទាំងអស់។ ទំហំនាំចេញរបស់កាតានេះ គឺស្មើនឹង២០% នៃតម្រូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវទូទាំងពិភពលោក។ ឧស្ម័នធម្មជាតិរាវរបស់កាតា មួយចំណែកគឺនាំចេញទៅអឺរ៉ុប និងមួយចំណែកធំទៀត ប្រមាណ៨០% នាំចេញទៅកាន់ប្រទេសអាស៊ីធំៗ ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងប៉ាគីស្ថានជាដើម។
ច្រកសមុទ្រអកមូហ្ស បិទខ្ទប់ជិត៣សប្តាហ៍មកនេះ គឺជាបញ្ហាធំមួយដែលរាំងខ្ទប់ការដឹកជញ្ជូនប្រេងនិងឧស្ម័នរួចទៅហើយ។ តែបញ្ហានេះ គេអាចដោះស្រាយបានឆាប់ៗ ប្រសិនបើស្ថានការណ៍សន្តិសុខនៅតំបន់នេះ ត្រលប់មករកភាពប្រក្រតីវិញ។ ក៏ប៉ុន្តែ ការវាយប្រហារធ្វើឲ្យខូចខាតហេដ្ឋរចនាសម្ព័ន្ធផលិតកម្ម អណ្តូងប្រេងអណ្តូងឧស្ម័ន ព្រមទាំងរោងចក្រចម្រាញ់ គឺវាជារឿងធ្ងន់ធ្ងរមួយកម្រិតទៀត។ មានន័យថា ទោះសង្គ្រាមចប់ ច្រកសមុទ្រអកម
តើកូរ៉េខាងត្បូងត្រូវបារម្ភឬទេ នៅពេលឃើញអាមេរិកដក យកខែលមីស៊ីលពីខ្លួនទៅដាក់ពង្រាយនៅដើមបូព៌ា?
អាមេរិកកាន់តែលង់ជាប់ក្នុងសង្រ្គាមវាយប្រហារលើអ៊ីរ៉ង់។ ដើម្បីផលប្រយោជន៍របស់ខ្លួន ដូចជាមូលដ្ឋានទ័ព នៅតំបន់ដើមបូព៌ា អាមេរិកបានរើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំងនិងប្រព័ន្ធខែលមីស៊ីលចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក និងកាសែតក្នុងស្រុកកូរ៉េខាងត្បូងបានចុះផ្សាយពីការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីលអាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅពង្រាយនៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី១០មីនា ដើមសប្តាហ៍ប្រធានាធិបតីកូរ៉េខាងត្បូងបានឆ្លើយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ដោយថា កូរ៉េខាងត្បូងបានប្រឆាំងដែរ ប៉ុន្តែ មិនអាចហាមឲ្យអាមេរិកឈប់ដកយកប្រព័ន្ធខែលមីស៊ីលពីកូរ៉េខាងត្បូង ទៅដាក់នៅតំបន់ដើមបូព៌ាបាននោះទេ។ គ្មានប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក តើកូរ៉េខាងត្បូងត្រូវបារម្ភពីសុវត្ថិភាពការពារដែនអាកាសរបស់ខ្លួន នៅចំពោះមុខការគំរាមកំហែងរបស់កូរ៉េខាងជើងដែរឬទេ?
នៅចំពោះមុខការវាយបកដោយមិនដកដៃរបស់អ៊ីរ៉ង់ ដែលបានប្រើដ្រូន និងមីស៊ីលសំដៅស្ថានទូត ទីតាំងប្រេង និងមូលដ្ឋានយោធារបស់អាមេរិកនៅតាមបណ្តាប្រទេសអារ៉ាប់ អាមេរិកបានរុះរើ ដកយកសព្វាវុធ និងប្រព័ន្ធខែលមីស៊ីលរបស់ខ្លួនចេញពីសម្ព័ន្ធមិត្តនៅអាស៊ី ទៅដាក់ពង្រាយនៅដើមបូព៌ា។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហាប់ និងកាសែតអាមេរិកដូចជាWashington Post ប្រព័ន្ធខែលមីស៊ីល Thaad ដែលមានសមត្ថភាពបាញ់ស្ទាក់ទម្លាក់មីស៊ីលបាលីស្ទិក ត្រូវបានគេឃើញដឹកជញ្ជូនចេញពីមូលដ្ឋានទ័ពអាមេរិកនៅ Seongju សំដៅមូលដ្ឋានទ័ពអាកាសអាមេរិក Osan ជាទីដែលប្រព័ន្ធខែលមីស៊ីលអាមេរិកត្រូវដឹកជញ្ជូនបន្តទៅដើមបូព៌ា។ ទោះគ្មានការបញ្ជាក់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង ហើយនិងពីទីបញ្ជាការដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូង ប៉ុន្តែ គេជឿថា អាមេរិកដកយកប្រព័ន្ធខែលមីស៊ីល Thaadចេញពីកូរ៉េខាងត្បូង ទៅដាក់នៅតំបន់ដើមបូព៌ា ដើម្បីទប់ទល់នឹងការបាញ់ស្រោចគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។
អាមេរិកសម្រេចដក រើប្រព័ន្ធខែលមីស៊ីលចេញពីកូរ៉េខាងត្បូង ដោយគ្មានពិភាក្សាជាមួយភាគីកូរ៉េខាងត្បូង ដែលត្រូវការចាំបាច់ខែលការពារមីស៊ីលរបស់អាមេរិកនៅចំពោះមុខការគំរាមកំហែងរបស់កូរ៉េខាងជើង។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារទី១០មីនា ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ចែម្យុងផ្ទាល់បាននិយាយពីចម្រូងចម្រាសទាក់ទងនឹងការដកសព្វាវុធ និងប្រព័ន្ធការពារដែនអាកាសអាមេរិកចេញពីកូរ៉េខាងត្បូង។ បើតាមលោកលី រដ្ឋាភិបាលសេអ៊ូលបានជំទាស់ដែរ ដោយមិនឲ្យអាមេរិកដកប្រព័ន្ធខែលមីស៊ីល ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តការពារជាតិកូរ៉េខាងត្បូង។ ប៉ុន្តែ បើតាមមេដឹកនាំកូរ៉េខាងត្បូង កូរ៉េខាងត្បូងបានត្រឹមតែប្រឆាំង ប៉ុន្តែ មិនអាចហាមឃាត់អាមេរិក មិនឲ្យរើ ដកយកប្រព័ន្ធការពារដែនអាកាសចេញពីទឹកដីកូរ៉េខាងត្បូងឡើយ។
នៅមុនប្រព័ន្ធខែលមីស៊ីលThaad នេះទៅទៀត អាមេរិកធ្លាប់បានដកយកខែលPatriots ដែលមានសមត្ថភាពការពារពីការវាយប្រហារគ្រាប់មីស៊ីលចម្ងាយខ្លី រួមទាំងគ្រាប់មានម៉ាស៊ីនបញ្ជាជាង១០០០គ្រាប់ចេញពីស្តុកនៅកូរ៉េខាងត្បូង ទៅដាក់នៅមូលដ្ឋានទ័ពរបស់ខ្លួននៅដើមបូព៌ា។ ការបង្វែរ ដកយកប្រព័ន្ធខែលមីស៊ីល និងសព្វាវុធជាបន្តបន្ទាប់ចេញពីអាស៊ី ជាពិសេសកូរ៉េខាងត្បូង ធ្វើឲ្យកើតមានក្តីបារម្ភថា អាមេរិកកំពុងបង្វែរយុទ្ធសាស្រ្តយោធារបស់ខ្លួនចេញពីអាស៊ី ទៅនៅដើមបូព៌ាវិញ។ សង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់លើកនេះនឹងធ្វើឲ្យអាមេរិកត្រូវចំណាយយោធាច្រើនសម្បើម ព្រមទាំងត្រូវប្រមែប្រមូល បញ្ចេញគ្រប់សព្វាវុធពីក្នុងឃ្លាំង និងពីមូលដ្ឋានទ័ពនៅអាស៊ី អឺរ៉ុប។ ខណៈពេលដែលអ៊ុយក្រែនកំពុងហេលហ
អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់?
សង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី១១ គិតត្រឹមថ្ងៃអង្គារទី១០មីនា។ រុស្ស៊ី សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ចំណែកចិនជាអតិថិជនទិញប្រេងរបស់អ៊ីរ៉ង់បានបន្លឺសំឡេងបរិហារិះគន់ជាបន្តបន្ទាប់គ្នា ប៉ុន្តែ គ្មានប្រទេសណាមួយ រុស្ស៊ី ឬចិនដែលចូលជួយអ៊ីរ៉ង់នោះទេ។ គ្មានប្រព័ន្ធការពារដែនអាកាស អ៊ីរ៉ង់កំពុងចុះទ្រោមដោយការវាយប្រហារផ្លូវអាកាសយ៉ាងចាស់ដៃពីសំណាក់អាមេរិក និងអ៊ីស្រាអែល។ ហេតុអ្វីបានជាចិន និងរុស្ស៊ីមិនព្រមជួយ ហើយផ្ទុយទៅវិញ បណ្តែតបណ្តោយទុកឲ្យអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត និងជាប្រទេសផ្គត់ផ្គង់ប្រេងនៅឯកោ រងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល តែម្នាក់ឯងយ៉ាងដូច្នេះ?
នៅក្នុងវីដេអូដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA នៅក្នុងសមយុទ្ធ កាលពីថ្ងៃទី១២កុម្ភៈ គេឃើញកងទ័ពជើងទឹករបស់រុស្ស៊ីបានចូលរួមធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពអ៊ីរ៉ង់ នៅច្រកសមុទ្រអកម៉ូហ្ស។ ដោយបញ្ជូននាវាចម្បាំង និងទាហានជើងទឹកជាច្រើននាក់ រុស្ស៊ីបានធ្វើសមយុទ្ធជាមួយកងទ័ពអ៊ីរ៉ង់ នៅក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងការដោះដូរបទពិសោធន៍យោធារវាងប្រទេសទាំងពីរ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ នៅក្នុងសមយុទ្ធ កងទ័ពអ៊ីរ៉ង់បានហាត់សមបាញ់ដោយប្រើគ្រាប់កាំភ្លើងពិត ទៅលើគោលដៅ ដែលអាចនាវាចម្បាំងរបស់ខ្មាំងសត្រូវ។
វត្តមានរបស់កងទ័ពរុស្ស៊ីជាមួយកងទ័ពអ៊ីរ៉ង់មានតែនៅក្នុងរូបភាពសមយុទ្ធ កាលពីបីសប្តាហ៍មុនប៉ុណ្ណោះ ព្រោះថា នៅពេលអ៊ីរ៉ង់ចាប់ផ្តើមរងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល តាំងពីថ្ងៃទី២៨កុម្ភៈមក គ្មានទេ វត្តមានរបស់ទ័ពរុស្ស៊ីដើម្បីនៅចាំជួយអ៊ីរ៉ង់។
អ៊ីរ៉ង់ជាដៃគូយុទ្ធសាស្រ្ត ប៉ុន្តែ មិនមែនជាសម្ព័ន្ធមិត្តយោធាដែលរុស្ស៊ីបានចុះកិច្ចព្រមព្រៀងដើម្បីជួយការពារ
រងជាប់ទណ្ឌកម្មអន្តរជាតិព្រោះតែកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់មានប្រទេសមិត្តតិចតួច ក្នុងនោះមួយចំនួនធំជាប្រទេសដែលសំឡឹងឃើញប្រយោជន៍ ទិញប្រេងពីអ៊ីរ៉ង់ ដូចជាចិនជាដើម។ នៅខែមករាដើមឆ្នាំ២០២៥ រុស្ស៊ី និងអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តដែលផ្តោតតាំងពីវិស័យថាមពល អប់រំ វិទ្យាសាស្រ្តរហូតដល់កិច្ចសហការយោធារវាងប្រទេសទាំងពីរ។ អ៊ីរ៉ង់ និងរុស្ស៊ីនិយាយកាន់តែចុះសម្រុងគ្នា ព្រោះប្រទេសទាំងពីររងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក និងអន្តរជាតិដូចគ្នា។ នៅដើមដំបូងដៃនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អ៊ីរ៉ង់ធ្លាប់បានជួយរុស្ស៊ី តាមរយៈការផ្តល់ដ្រូនពេជ្ឈឃាតទៅឲ្យកងទ័ពរុស្ស៊ីដើម្បីវាយប្រហារទៅលើកងទ័ពអ៊ុយក្រែននៅក្នុងសមរភូមិ។
រុស្ស៊ីជាសម្ព័ន្ធមិត្តដ៏កម្រដែលអ៊ីរ៉ង់ទុកចិត្ត និងសង្ឃឹមទទួលបានការជួយជ្រោមជ្រែង ការពារច្រើនជាងគេ ជាពិសេសនៅក្នុងស្ថានភាពដ៏លំបាក កំពុងរងការវាយប្រហារផ្លូវអាកាសយ៉ាងសន្ធប់ពីអាមេរិក និងអ៊ីស្រាអែល។ អ៊ីរ៉ង់ដើរតួសំខាន់នៅក្នុងផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់រុស្ស៊ី។ ការដួលរលំរបបដឹកនាំអ៊ីរ៉ង់ដែលរុស្ស៊ីធ្លាប់តែជិតស្និទ្ធ និងសហការចាប់ដៃរួមគ្នាដើម្បីទប់ទល់នឹងឥទ្ធិពលរបស់លោកខាងលិច នឹងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់រុស្ស៊ី។ ប៉ុន្តែ ហេតុអ្វីបានជាម៉ូស្គូមិនព្រមជួយការពាររបបអ៊ីស្លាមអ៊ីរ៉ង់ដែលកំពុងចុះទ្រោមនៅក្នុងការភ្លើងសង្រ្គាមបញ្ឆេះដោយអាមេរិក និងអ៊ីស្រាអែល?
ជាការពិតដែលថា អ៊ីរ៉ង់ និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្ត ប៉ុន្តែ កិច្ចព្រមព្រៀងនេះ គ្មានទម្ងន់ដូចកិច្ចព្រមព
ឥណ្ឌូណេស៊ី៖ ទីក្រុងហ្សាការតាប្រឈមមុខនឹងវិបត្តិគំនរសំរាមពេញទីក្រុង ដោយគ្មានដំណោះស្រាយ
កាកសំណល់សំរាមដ៏ច្រើនសន្ធឹក បានចោទជាបញ្ហាយូរឆ្នាំមកហើយ នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី។ តែពីមួយថ្ងៃទៅមួយថ្ងៃ គំនរសំរាមកាន់តែខ្ពស់ មិនថានៅតាមផ្លូវនិងតាមទីសាធារណៈនានា។ ក្នុងមួយថ្ងៃ អ្នករស់នៅទីក្រុងហ្សាការតា បង្កើតកាកសំណស់សំរាម ដល់ទៅ ១៤០០០ តោន ខណៈទីលានចាក់សំរាម លែងមានលទ្ធភាពស្តុកទុកបាន។ លើសពីសោភណ័ភាពទីក្រុង វិបត្តិគំនរភ្នំសំរាមនៅទីក្រុងហ្សាការតា គឺជាប្រភពនៃបញ្ហាសុខភាពសាធារណៈគួរឲ្យព្រួយបារម្ភ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានដាក់ចេញនូវគម្រោងមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ តែត្រូវអង្គការសង្គមស៊ីវីលចាត់ទុកថាគ្មានប្រសិទ្ធភាព។
ជាមួយនឹងប្រជាជនរស់នៅសរុប ដល់ទៅ៤២លាននាក់ ទីក្រុងហ្សាការតា រដ្ឋធានីឥណ្ឌូណេស៊ី គឺជាម៉េត្រូប៉ូលដ៏ធំជាងគេបំផុតក្នុងពិភពលោក។ អ្នករស់នៅក្នុងទីក្រុងហ្សាការតា បានបង្កើតកាកសំណល់សំរាម ចំនួនដល់ទៅ១៤០០០តោន ក្នុងមួយថ្ងៃ ធ្វើឲ្យទីលានចាក់សំរាមចំនួនទាំងអស់ ៨ទីតាំងជុំវិញទីក្រុងដ៏ធំនេះ ត្រូវចាល់ លែងមានសមត្ថភាពស្តុកទុក។ ប្រជាជនក្រុងហ្សាការតា ត្រូវរស់នៅជាមួយគំនរសំរាមពាសវាលពាសកាល តាមផ្លូវនិងតាមទីសាធារណៈ។ គំនរសំរាមស្អុយរលួយនៅតាមផ្លូវ ជះក្លិនគំរង់លាយឡំដោយសត្វរុយផង បង្កផលប៉ះពាល់ជាខ្លាំង ទៅដល់អ្នកប្រកបមុខរបររកស៊ីលក់ដូរតាមផ្លូវ។
យោងតាមអ្នកជំនាញ ចំនួនប្រជាជនកើនឡើងកាន់តែខ្លាំងនៅក្នុងទីក្រុងហ្សាការតា បូកបន្ថែមនូវកត្តារីកចម្រើនសេដ្ឋកិច្ចមានប្រាក់ចំណូលច្រើន បានធ្វើឲ្យមនុស្សចាយវាយទិញសម្ភារៈ និងចំណីអាហារហូបចុកកាន់តែច្រើន។ កត្តាទាំងនេះ បានចូលរួមធ្វើឲ្យបរិមាណកាកសំណល់សំរាមមានកាន់តែច្រើន។ ហើយជាងនេះទៀត អាជ្ញាធរក្រុងហ្សាការតា ពុំមានយន្តការតាមដានគ្រប់គ្រងការបែកចែកសំរាម និងបំបាត់សំរាមឲ្យមានប្រសិទ្ធភាពឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនមូលដ្ឋានអះអាងថា គំនរសំរាមមិនថានៅតាមផ្លូវ ឬនៅទីលានចាក់សំរាម គរពូនកាន់តែខ្ពស់។ ផ្អែកតាមការផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី ទីលានចាក់សំរាមដ៏ធំជាងគេមួយ ឈ្មោះ Bantar Gebang ដែលមានទំហំដល់ទៅ១១០ហិកតា អាចផ្ទុកសំរាមបានដល់ទៅ៥៥លានតោន ពេលនេះក៏ចាល់ លែងមានបរិវេណអាចទទួលសំរាមបានទៀតហើយ។
នៅសង្កាត់ Tangerang ខាងត្បូង ជាយក្រុងហ្សាការតា គេឃើញគំនរសំរាមគតាមបណ្តោយផ្លូវ អ្នកដំណើរ ត្រូវទុកដៃមួយខ្ទប់ច្រមុះ ដៃមួយទៀតបក់ដេញរុញ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP បុរសម្នាក់ឈ្មោះ Muhammad Arsil មានរបរជាអ្នករត់ម៉ូតូឌុប បានលើកឡើងថា គំនរសំរាមនៅតាមផ្លូវ បានបង្កឲ្យមានការកកស្ទះចរាចរណ៍។ លោកម្នាក់នេះបន្ថែមទៀតថា ប្រជាជនបង់ពន្ធជូនរដ្ឋ តែហេតុអ្វី បានជារដ្ឋមិនទទួលខុសត្រូវ មិនគិតគូររៀបចំចាត់ចែងគ្រប់គ្រងសំរាមឲ្យបានល្អ!។
ស្ត្រីអ្នកលក់ដូរម្នាក់ឈ្មោះ Delfa Desabriyan បានលើកឡើងថា ប្រជាជនទូទៅច្រើនណាស់ បានបោះចោលសំរាមទាំងថង់ៗនៅតាមផ្លូវសាធារណៈ ដោយហេតុនៅទីកន្លែងចោលសំរាម ពេញអស់គ្មានកន្លែងទុក។ ស្ត្រីម្នាក់នេះអះអាងទៀតថា សំរាមច្រើនពេកតាមផ្លូវ ជះក្លិនស្អុយឆួលគួរឲ្យខ្ពើមរអើម ដែលធ្វើឲ្យខ្លួនហូកចុកចំណីលែងចូល។ ក្នុងសង្កាត់ Tangerang ខាងត្បូង ក្នុងមួយថ្ងៃៗ មានសំរាម ដល់ទៅ១១០០តោន តែទីកន្លែងចាក់សំរាមផ្លូវការ អាចទទួលសំរាមបានត្រឹមតែ៤០០តោនប៉ុណ្ណោះ។
គួររំលឹកថា បញ្ហាសំរាមគរដូចភ្នំនៅតាមទីសាធារណៈ មិនមែនចោទឡើងតែនៅទីក្រុងហ្សាការតាមួយទេ។ ទីក្រុងធំៗផ្សេងទៀតរបស់ឥណ្ឌូណេស៊ី ក៏ជួបវិបត្តិដូចគ្នានេះដែរ។ លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានទាញសញ្ញាអាសន្នថា នៅរវាងឆ្នាំ២០២៨ បរិមាណកាកសំណស់សំរាម នឹងឡើងលើសសមត្ថភាពស្តុកទុក នៅ
៥ឆ្នាំនៃសង្រ្គាមស៊ីវិល រដ្ឋាភិបាលស្រមោលភូមានៅតែស្ថិតនៅលើផ្លូវទ័ល
គិតនៅត្រឹមខែកុម្ភៈនេះ មានរយៈពេល៥ឆ្នាំគត់ ដែលភូមាធ្លាក់ខ្លួនទៅក្នុងសង្រ្គាមស៊ីវិលភូមា ក៏ព្រោះតែក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងចាប់លោកស្រី អ៊ុងសាន ស៊ូជី ដាក់ពន្ធនាគារ គ្មានថ្ងៃនឹងដោះលែង។ នៅក្នុងសង្រ្គាមផ្ទុះនៅពេញទូទាំងប្រទេសភូមា គូប្រជែងធំបំផុតរបស់របបសឹក គឺរដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលរួបរួមជាតិ ដែលត្រូវបានបង្កើតឡើងនៅតែប៉ុន្មានខែ ក្រោយរដ្ឋប្រហារ។ ប្រមូលផ្តុំដោយអតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋាភិបាលស្រមោលភូមា ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងបានការទទួលស្គាល់ពីប្រជាជនភូមា ត្រូវបានគេមើលឃើញថា ជាក្រុមប្រឆាំងដ៏សក្តិសមដែលមានកម្លាំងអាចផ្តួលរំលំអំណាចរបស់របបយោធាដឹកនាំដោយលោកមីន អ៊ុងឡាំង។ សង្រ្គាមស៊ីវិលនៅភូមា អូសបន្លាយ៥ឆ្នាំមកហើយ ប៉ុន្តែ រដ្ឋាភិបាលស្រមោលភូមា នៅតែមិនទាន់អាចយកឈ្នះលើរបបសឹក។ ហេតុអ្វី?
រដ្ឋាភិបាលស្រមោលភូមា រដ្ឋាភិបាលរួបរួមជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ មេសា ឆ្នាំ២០២១ ពោលគឺប៉ុន្មានខែក្រោយ មេដឹកនាំយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី។
ក៏ព្រោះតែមើលឃើញថា រដ្ឋាភិបាលស្រមោលកើតចេញពីក្រុមបញ្ញវន្ត ចលនាយុវជនប្រឆាំងនឹងរបបសឹក ហើយនិងមានអតីតសមាជិកសភាដែលទើបឈ្នះឆ្នោតដោយស្របច្បាប់ ប្រជាជនភូមាមួយចំនួនធំដែលមិនពេញចិត្តនឹងរដ្ឋប្រហាររបស់ក្រុមយោធា បានចូលរួមគាំទ្រ និងដាក់ក្តីសង្ឃឹមទាំងស្រុងថា រដ្ឋាភិបាលស្រមោលនឹងអាចជួយស្រោចស្រង់ភូមា ពីក្នុងដៃរបស់របបសឹកភូមា ដឹកនាំដោយលោកមីន អ៊ុងឡាំង។
លោក Adrian Rovel អ្នកវិភាគឯករាជ្យប្រចាំការនៅទីក្រុងរង់ហ្គូន បាននិយាយថា ក្រុម ប្រឆាំងនៅភូមាជឿជាក់លើរដ្ឋាភិបាលស្រមោលព្រោះដោយមើលឃើញថា រដ្ឋាភិបាលមានការចូលរួមពីក្រុមចម្រុះជនជាតិ ដោយគ្មានប្រកាន់រើសអើងសាសនា។
ក្រុមប្រដាប់អាវុធជនជាតិភាគតិច ជាច្រើនក្រុមដែលធ្លាប់ផ្អាកធ្វើសង្រ្គាមប្រយុទ្ធគ្នានឹងកងទ័ព ក៏បានងាកមកចាប់ដៃជាមួយរដ្ឋាភិបាលស្រមោល ព្រោះតែការសន្យាបែងចែកភាគលាភ នៅក្រោយថ្ងៃជ័យជំនះទៅលើកងទ័ពភូមា។ មានបទពិសោធន៍ប្រយុទ្ធ និងមានប្រភពផ្គត់ផ្គង់អាវុធស្រាប់ ក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតាមបណ្តារដ្ឋជាច្រើននៅតាមព្រំដែន បានជួយបង្វឹកកងកម្លាំងការពារប្រជាជន ដែលជាកម្លាំងទ័ពបង្កើតឡើងដោយរដ្ឋាភិបាលស្រមោល។ ដោយទទួលប្រាក់ឧបត្ថម្ភពីប្រជាជនភូមានៅបរទេស និងប្រាក់រៃអង្គាសបានដោយសម្ងាត់ពីអ្នកគាំទ្រក្នុងស្រុក រដ្ឋាភិបាលស្រមោលមានរចនាសម្ព័ន្ធ មានប្រធានាធិបតី នាយករដ្ឋមន្រ្តី ព្រមទាំងក្រសួងការពារជាតិ។ នៅឆ្នាំ ២០២២ រដ្ឋាភិបាលនេះបានអះអាងថា ខ្លួនមានទាហានប្រយុទ្ធប្រមាណ ៣០០ កងវរសេនាធំ និងវាយគ្រប់គ្រងបានពាក់កណ្តាលនៃទឹកដីភូមា ចំណែករបបសឹកភូមាកំពុងបាត់បង់ម្ចាស់ការ។
ទាហានបែកខ្ញែកគ្នាជាច្រើនក្រុម
ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមប្រឆាំងរួមទាំងក្រុមប្រដាប់អាវុធជនជាតិភាគតិចហាក់ធ្លាក់ដៃ មិនអាចប្រយុទ្ធយកឈ្នះលើកងទ័ពភូមា។ សង្រ្គាមស៊ីវិលកាន់តែអូសបន្លាយ ក្តីសង្ឃឹមផ្តួលរំលំអំណាចរបបសឹកមានកាន់តែតិច។ រដ្ឋាភិបាលស្រមោលរបស់ក្រុមប្រឆាំងកាន់តែថមថយ ទាំងកម្លាំងទ័ព និងហិរញ្ញវត្ថុ ចំណែកការគាំទ្រពីក្នុងចំណោមប្រជាជនក្នុងស្រុកក៏កាន់តែធ្លាក់ចុះ។ នៅក្នុងឆ្នាំ ២០២៥ ចលនាប្រដាប់អាវុធចំនួន៥បានប្រកាសដកខ្លួនចេញពីក្រសួងការពារជាតិរបស់រដ្ឋាភិបាលស្រមោលភូមា ដែលរងការរិះគន់កាន់តែច្រើន ជាពិសេសព
បោះឆ្នោតសភាថៃ៖ គណបក្សប្រាឆាឈុនសង្ឃឹមឈ្នះនាំមុខ តែបារម្ភថាគេនឹងរារាំងមិនឲ្យបង្កើតរដ្ឋាភិបាល
ថ្ងៃអាទិត្យទី៨កុម្ភៈខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ការឃោសនានយោបាយ របស់គណបក្សទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍នេះ។ ផ្អែកតាមស្ទាបស្ទង់មតិ គណបក្សប្រាឆាឈុន ដែលជាបក្សមានទំនោរចម្រើននិយម និងគាំទ្រដោយយុវជនថៃភាគច្រើននោះ អាចនឹងឈ្នះនាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូចលើកមុនៗ ដើម្បីរារាំង មិនឲ្យបក្សប្រាឆាឈុន ឈានទៅកាន់អំណាច។
សប្តាហ៍នេះ គឺជាសប្តាហ៍ចុងក្រោយហើយ សម្រាប់គណបក្សនយោបាយថៃ ដើម្បីសំរុកឃោសនាប្រមូលការគាំទ្រ មុននឹងថ្ងៃបោះឆ្នោតនឹងមកដល់ នៅថ្ងៃទី៨កុម្ភៈ។ កាលពីថ្ងៃទី១កុម្ភៈ ការបោះឆ្នោតមុនកាលកំណត់ ក៏បានចាប់ផ្តើមរួចហើយ សម្រាប់ប្រជាជនថៃចំនួនប្រមាណ២លាននាក់ ដែលមិនអាចទៅបោះឆ្នោតនៅថ្ងៃទី៨កុម្ភៈបាន។
នៅទីក្រុងបាងកក ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ គណបក្សធំៗបានធ្វើការជួបជុំឃោសនាជាបន្តបន្ទាប់។ បន្ទាប់ពីបក្សភឿថៃ និងបក្សភូមចៃថៃ គឺដល់វេនបក្សប្រាឆាឈុនម្តង ដែលបានរៀបចំការជួបជុំឃោសនាដ៏សម្បើម នៅកណ្តាលក្រុងបាងកក ដោយមានវត្តមានរបស់បេក្ខជននាយករដ្ឋមន្ត្រីវ័យក្មេង លោក ណាត់ថៈភង្ស រឿងបញ្ញាវុធ និងលោកភិថា លិមចៈរើនរ៉ាត់ អតីតបេក្ខជនឈរឈ្មោះកាលពីអាណត្តិមុន ដ៏មានប្រជាប្រិយភាព។
គួរបញ្ជាក់ថា ការស្ទាបស្ទង់មិតិចុងក្រោយ ធ្វើឡើងដោយវិទ្យាស្ថាន Nida បានបង្ហាញឲ្យឃើញថា គណបក្សប្រាឆាឈុន អាចនឹងឈ្នះបានសន្លឹកឆ្នោតនាំមុខគេ លើសគណបក្សភូមចៃថៃ របស់លោកអានុធិន ឆានវីរៈគូន ដល់ទៅ១១%។ រីឯគណបក្សភឿថៃ ស្និទ្ធនឹងក្រុមគ្រួសារលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ វិញ អាចបានសំលេងឆ្នោតលំដាប់ទី៣។
តែទោះបីជាមានក្តីសង្ឃឹមឈ្នះ តែថ្នាក់ដឹកនាំបក្សប្រាឆាឈុន ក៏ដូចជាយុវជនសកម្មជនគាំទ្រ បានបង្ហាញការព្រួយបារម្ភ ថាត្រឹមឈ្នះសន្លឹកឆ្នោតបាននាំមុខគេ គឺបក្សប្រាឆាឈុន មិនប្រាកដថាអាចឈានទៅបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបានទេ។ លោកស្រី Rukchanok Srinork បេក្ខជននាយករដ្ឋមន្រ្តីម្នាក់ក្នុងចំណោម៣នាក់ របស់បក្សប្រាឆាឈុន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា “គេនឹងមិនទុកឲ្យបក្សប្រាឆាឈុន ឈានទៅបង្កើតរដ្ឋាភិបាលបានដោយងាយនោះទេ”។ “គេ” ដែលអតីតតំណាងរាស្ត្រថៃវ័យក្មេងរូបនេះសំដៅដល់នោះ គឺក្រុមអ្នកនយោបាយអភិរក្សនិយម ស្និទ្ធនឹងកងទ័ពថៃ ព្រមទាំងក្រុមគ្រួសាររាជវង្សថៃ។ និយាយឲ្យចំ គឺលោក អនុធិន ឆានវីរៈគូន ប្រធានបក្សភូមចៃថៃ ដែលបច្ចុប្បន្នគឺជាអ្នកដឹកនាំចលនាអភិរក្សនិយមថៃ។
ជាការពិតណាស់ គេនៅចាំបានកាលពីពេលបោះឆ្នោតឆ្នាំ២០២៣ ដែលគណបក្សកាវក្លៃ កាលណោះដឹកនាំដោយលោក ភិថា លឹមចៈរើនរ៉ាត់ បានឈ្នះឆ្នោតនាំមុខ។ ក៏ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភា ដែលភាគច្រើនសុទ្ធតែជាអ្នកនយោបាយអភិរក្សរាជានិយមនិងយោធានិយម បានប្រើល្បិចស្នៀតរារាំងមិនឲ្យបក្សនេះ ឈានទៅដឹកនាំរដ្ឋាភិបាល។ បក្សកាវក្លៃ ត្រូវបានតុលាការធមនុញ្ញថៃប្រកាសរំលាយចោល ហើយលោកភិថា លិមចៈរើនរ៉ាត់ វិញ ត្រូវបានហាមឃាត់មិនឲ្យប្រឡូកក្នុងឆាកនយោបាយរយៈពេល១០ឆ្នាំ។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកនយោបាយវ័យក្មេងនៃអតីតបក្សកាវក្លៃ មិនបានអស់សង្ឃឹមទេ ដោយគេបានបង្កើតបក្សថ្មីឈ្មោះថា គណបក្សប្រាឆាឈុន ហើយបានទទួលសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា នៅក្នុងពេលឃោសនាប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ការស្ទាបស្ទង់មតិបានបង្ហាញថា ពាក់កណ្តាលនៃប្រជាជនថៃ អាយុពី១៨ទៅ៣៥ឆ្នាំ គឺពួកគេគាំទ្រគណបក្សប្រាឆាឈុន ដែលមានគំនិតចម្រើននិយម បែបទាន់សម័យកាល និងមានគំរោងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីកាត់បន្ថយអំណាចជ្រ
តើលោកស៊ី ជីនពីង កំពុងតែបោសសំអាតកងទ័ពចិន ដើម្បីពង្រឹងអំណាចផ្តាច់មុខឬ?
ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃសៅរ៍ទី២៤មករា បើកការស៊ើបអង្កេត លើអគ្គមេបញ្ជាការកំពូល២រូបនៃកងទ័ពចិន គឺលោក ចាង យូសៀ អនុប្រធានគណៈកម្មការកងទ័ពមជ្ឈឹម និងលោក លីវ ចេនលី នាយសេនាធិការអន្តរកងទ័ពចិន។ អ្នកទាំង២ត្រូវបានដកហូតពីមុខតំណែងភ្លាមៗ បន្ទាប់ពីជាប់ចោទថា បានបំពានច្បាប់វិន័យកងទ័ព។ ផ្អែកតាមការវិភាគ ការដកហូតតំណែងអគ្គមេបញ្ជាការកងទ័ពទាំងពីរនេះ គឺជាការបោសសំអាតក្នុងជួរថ្នាក់ដឹកនាំធំៗនៃកងទ័ពចិន ដែលលោកស៊ី ជីនពីង ចង់ទុកតែមនុស្ស ដែលមានភក្តីភាពនឹងលោក ហើយធ្វើតាមលោកគ្រប់រឿងដោយគ្មានការជំទាស់។
មេបញ្ជាការកំពូលនៃកងទ័ពចិន២រូប ត្រូវបានដកហូតពីតំណែង នៅថ្ងៃសៅរ៍ទី២៤មករា។ គឺលោក ចាង យូសៀ (Zhang Youxia) អនុប្រធានគណៈកម្មការកងទ័ពមជ្ឈឹម និងលោក លីវ ចេនលី (Liu Zhenli)នាយសេនាធិការអន្តរកងទ័ព។ ដំណឹងនេះ បានធ្វើឲ្យរញ្ជួយដល់មជ្ឈដ្ឋានកងទ័ពចិន ក៏ដូចជាអ្នកវិភាគកិច្ចការសន្តិសុខអន្តរជាតិ។ ក្រសួងការពារជាតិចិន បានប្រកាសដំណឹងថា គេបានបើកការស៊ើបអង្កេត លើមេបញ្ជាការកងទ័ពទាំង២នាក់នេះ ពីបទបំពានច្បាប់វិន័យកងទ័ព និងមិនគោរពកាតព្វកិច្ចការងារ នៅក្នុងក្របខណ្ឌនៃគណៈកម្មការកងទ័ពមជ្ឈឹម។ និយាយឲ្យខ្លី គឺមានន័យថា អ្នកទាំង២ បានព្រហើនមិនគោរព ឬមិនដើរតាមការសម្រេចរបស់លោកប្រធានាធិបតីស៊ី ជីនពីង ដែលជាប្រធានគណៈកម្មការកងទ័ពមជ្ឈឹម។
មិនស្មោះ នៅធ្វើអ្វី!
មានអាយុ៧៣ឆ្នាំ លោក ចាង យូសៀ ត្រូវគេស្គាល់ថា គឺជាមេទ័ពកំពូលមួយរូប ដែលស្និទ្ធជាប់ជាមួយលោកស៊ី ជីនពីង ហើយក៏ជានិមិត្តរូបបញ្ជាក់ពីការបន្តរចនាសម្ព័ន្ធកងទ័ពបដិវត្តន៍ចិន។ មិនខុសពីលោកស៊ី ជីនពីង លោកចាង យូសៀ មានឪពុកជាអតីតអ្នកបដិវត្តបក្សកុម្មុយនីស្តចិន ហើយលោកចាង យូសៀ ក៏មានបទពិសោធន៍ធ្លាប់ប្រយុទ្ធនៅសមរភូមិ សង្គ្រាមចិន-វៀតណាមឆ្នាំ១៩៧៩។
ដូច្នេះ ការទំលាក់លោកយ៉ាងទាន់ហន់បែបនេះ គឺវាមិនមែនជារឿងសាមញ្ញឡើយ។ អ្នកវិភាគជាច្រើន បានសំឡឹងឃើញ ពីការពង្រឹងកណ្តាប់ដៃ អំណាចនៅជុំវិញខ្លួនលោកស៊ី ជីនពីង។ មានន័យថា អ្នកណាក៏ដោយ ឲ្យតែមិនស្មោះ មិនស្តាប់តាមលោកស៊ី ជីនពីង ទោះបីមានប្រវត្តិស្នាដៃ ឬមានទំនាក់ទំនងស្និទ្ធយ៉ាងណា ក៏មិនអាចរួចខ្លួនដែរ។ នៅក្នុងន័យនេះ គឺលោកស៊ី ជីនពីង មិនមែនត្រឹមតែចង់សំអាតស្ថាប័នកងទ័ពប៉ុណ្ណោះទេ តែលោកចង់ប្រាប់គ្រប់គ្នា ដែលមានបុណ្យសក្តិមានអំណាច ថាត្រូវតែប្រយ័ត្នខ្លួន។ លោក Steve Tsang នាយកវិទ្យាស្ថាន SOAS China នៅសកលវិទ្យាល័យទីក្រុងឡុងដ៍ បានលើកឡើងថា ចាប់ពីពេលនេះទៅ គ្មានមេទ័ពចិនណាម្នាក់អាចនៅសុខបានទេ ប្រសិនបើមិនដើរត្រង់ផ្លូវ តាមលោកស៊ី ជីនពីង។
បោសសំអាតគណៈកម្មការកងទ័ពមជ្ឈឹម
សូមរំលឹកថា ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១២ លោកស៊ី ជីនពីង បានប្រើទ្រឹស្តីបោសសំអាតអំពើពុករលួយ ទាំងវិស័យស៊ីវីល និងកងទ័ព។ តាមធម្មតា គណៈកម្មការកងទ័ពមជ្ឈឹមនៃកងទ័ពចិន មានសមាជិក៧នាក់ ក្នុងនោះលោកស៊ី ជីនពីងជាប្រធាន និងអនុប្រធាន២នាក់ គឺលោកលោក ចាង យូសៀ និងលោក ចាង ឆេងមីន (Zhang Shengmin)។ តែ៣ឆ្នាំមកនេះ គេសង្កេតឃើញថាសមាជិកនៃគណៈកម្មការនេះ បានជ្រុះធ្លាក់ម្តងមួយៗ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ២នាក់បន្តបន្ទាប់គ្នា គឺលោក Wei Fenghe និង Li Shangfu ត្រូវដកហូតពីតំណែងក្នុងឆ្នាំ២០២៣ ហើយបន្ទាប់មកទៀត ដល់វេនលោកមេបញ្ជាការ Miao Hua នៅចុងឆ្នាំ២០២៤។ ហើយពេលនេះ ដល់វេនលោក ចាង យូសៀ និងលោក លីវ ចេនលី។ ដូច្នេះ គឺនៅសល់តែលោកអនុប្រធាន ចាង ឆេងមីន តែម្នាក់ឯងប៉ុណ្ណោះ ដែលត្រូវតែខំប្រឹងឱបជើងលោកស៊ី ជីនពីងឲ្យជាប់។
ផ្អែកតាមការវិភាគ ចាប់ពីពេលនេះទៅ អគ្គបញ្ជាការកំពូលនៃកងទ័ពចិន គឺស្ថិតក្នុងដៃលោកស៊ី ជីនពីង សឹងតែផ្តាច់មុខ។ មនុស្សថ្មីដែលនឹងត្រូវគេតែងតាំងឲ្យធ្វើជាសមាជិកគណៈកម្មការកងទ័ពមជ្ឈឹម គឺត្រូវតែត្រង់កន្